Part 3 ចាប់ចោរ

Comenzar desde el principio
                                        

« ឯងជាចោរមែនទេ?» មិនដឹងជាគិតអីនោះទេ jeongin ក៏មកចោទរាងតូចថាជាចោរភ្លាមៗមេីលទៅគេគួរឲ្យសង្ស័យដោយសារគ្មានអ្នកណាមកឈរនៅយប់ស្មារនេះម្នាក់ឯងទេហេីយពាក់មួកពាក់ម៉ាសជិតឈឹង

«លោកឡប់ទេហី សុខៗមកចោទថាខ្ញុំជាចោរនាគ៎» Felix ក៏ព្យាយាមរចេញពីការចាប់ដៃរបស់ jeongin តែដូចជាមិនបានផលសោះព្រោះ jeongin ចាប់ដៃគេឡេីងជាប់

«ប្រាប់សិនមកថាហេតុអ្វីមកឈរនៅទីនេះម្នាក់ឯង? ឯងមកលួចអីនៅក្នុងម៉ាតមួយនោះមែនទេ?» ដោយសារថង់អាហារនៅយួរជាប់ដៃ Felix ទេីបគេចាប់ផ្តេីមសង្ស័យកាន់តែខ្លាំង

« ខ្ញុំប្រាប់ហេីយថាខ្ញុំមិនមែនជាចោរដូចលោកកំពុងតែគិតទេ » មិនដឹងជាកម្មអីទេរាងតូចត្រូវរត់មកលាក់ពួនពីគេហេីយត្រូវ jeongin ឃេីញហេីយហេីយចោទគេជាចោរទៀត

« ឈប់សម្លេងនេះយេីងដូចប្រហែលប្រហែល» ថាហេីយ jeongin ក៏ចាប់ទាញម៉ាសចេញពីមុខរាងតូច

«អួយ»

« Felix ....»  jeongin ភ្ញាក់ផ្អេីលរកពាក្យនិយាយមិនចេញគេគេមិននឹកស្មានថាមកជួបរាងតូចម្តងទៀតសោះ

« នែ៎លោកឯងឆ្កួតទេហី លែងដៃទៅ » នេះគេខំទ្រាំមិនសូវហ៊ានមាត់ប៉ុន្មានខ្លាច jeongin សង្ស័យតែឥលូវត្រូវគេតាមទាន់ដដែល

« ម៉េចក៏ឯងមកទីនេះឬក៏ឯងជាចោរពិតមែន?» jeongin

« ហេីយវាកេីតស្អីលោកឯង ខ្ញុំធ្វេីការនៅទីនេះហេីយក៏ទេីបតែចេញពីធ្វេីការអម្បាញ់មិញហេីយក៏យករបស់ញុំាមកខ្លះ ខ្ញុំមិនមែនជាចោរអីទេ បេីលោកមិនជឿទៅសួរ ថៅកែខ្ញុំទៅ បេីមិនដោយសារតែលោកខ្ញុំត្រូវដល់ខុនដូរតាំងពីរយូរ ម្លេះបានដេកលក់ស្រួលបាត់ហេីយ មិនមែនមានរឿងអត់ប្រយោជន៍ជាមួយលោកឯងទេ គួរឲ្យស្អប់ពិតមែន ឆឹស....» រាងតូចអស់ការអត់ធ្មត់ក៏ដាក់ផាំងៗដាក់ jeongin វិញ

« មកពីយេីងមិនដឹង» jeongin

« មិនដឹងក៏ចេះតែដេីរមកចោទគេចឹងហេ៎ នេះសំណាងហេីយប៉ះខ្ញុំបេីអ្នកផ្សេងលោកឯងគេប្តឹងតាំងពីយូរ» Felix ខឹងឡេីងឆេះឆួលហុយផ្សែងពេញត្រចៀក

« គឺមកពីឯងធ្វេីខ្លួនឲ្យយេីងសង្ស័យធ្វេីអី» jeongin

«បានហេីយមិនចង់និយាយច្រេីនជាមួយលោកទេ» Felix

« ចាត់ទុកថាជាការសុំទោស យេីងជូនឯងទៅផ្ទះទៅចុះ » jeongin

« មិនបាច់ទេ ខ្ញុំចង់ដេីរទៅខ្លួនឯង» ថាហេីយរាងតូចក៏ដេីរទៅបាត់រក jeongin គេនិយាយមិនចង់ទាន់

« នេះយេីងខំមានចិត្តចង់ជូនទៅហេីយ ធ្វេីរឹកណាស់» jeongin ចង់តែចាប់រាងតូចក្រញិចឲ្យណាណីទេរាងតូចជាមនុស្សដំបូងហេីយដែលគេធ្វេីបែបនេះជាមួយតែបែរជាធ្វេីរឹកពាលជាមួយនឹងគេវិញដោយមិនចង់បង្អង់យូរ jeongin ក៏រត់ទៅតាម Felix ពីក្រោយព្រោះយប់ស្មានេះហេីយបេីឲ្យគេដេីរទៅម្នាក់ឯងមិនសម

« មកតាមខ្ញុំធ្វេីអី....» Felix

« អ្នកណាថាយេីងតាមឯង ផ្លូវនេះជាផ្លូវទៅខុនដូររបស់យេីងដូចគ្នា» jeongin

« ឆឹស.....»

ស្ងាត់**បន្ទាប់ពីដេីរមួយសន្ទុះក្រោយមក Felix ក៏ដាច់ចិត្តសួរឈ្មោះរបស់jeongin

« លោកឈ្មោះអី??» Felix

« សួរធ្វេីអី?»

« ព្រោះចង់ដឹងនឹងហេីយណាមួយយេីងក៏រៀនថ្នាក់ជាមួយគ្នាផងមិនចឹងហេស៎»

« យេីងឈ្មោះ Yang jeongin ហៅយេីងថា i_n ក៏បាន» jeongin

« ឈ្មោះពិរោះតេីស៎ តែចរិក....» រាងតូចយេីងនេះក៏មិនណយដែលតែខ្លាចមានរឿងច្រេីនគេក៏ទប់សម្តីវិញកុំអី jeongin ច្បាស់ជាមិនទុកឲ្យគេរួចខ្លួនឡេីយ

« ចរិកយេីងវាយ៉ាងម៉េច.....» jeongin ក៏ច្រឡោតភ្លាមៗរាងតូចនេះពិតជាខ្លាំងដៃជាមួយគេណាស់ទេីបតែមកថ្មីទេបេីអ្នកផ្សេងវិញគេគក់ឲ្យធ្លាក់ក្អួតហ្មង

« គ្មានអីទេ....»  Felix

« ស្មានតែយេីងមិនដឹងហេស៎ថាឯងចង់ដៀលយេីង» jeongin

« គិតតែខ្លួនឯង និយាយចឹងចុះបងប្រុសលោកមិននៅជាមួយលោកទេហេស៎?» រាងតូចក៏ប្រញាប់បង្វែរសាច់រឿងភ្លាមបេីមិនចឹងទេហូរហែរបែកស្ទឹងឡូវហេីយ

« ឯងដឹងមកពីណាថាយេីងមានបងប្រុស?» jeongin

« ចុះលោកម្នាក់ព្រឹកមិញមិនមែនជាបងប្រុសលោកហេស៎?» ព្រឹកមិញនេះគេចាំច្បាស់ណាស់ថា hyunjin ប្រាប់គេថា jeongin ជាប្អូនប្រុសរបស់បន្ទាប់ពីគិតមួយសន្ទុះមក jeongin ក៏នឹកឃេីញរឿងកាលពីព្រឹកមិញ

« ហេីយឯងចង់ដឹងធ្វេីអី?» jeongin

«គ្រាន់តែសួរមិនបានមែនទេ?» Felix

«អត់ប្រយោជន៍មែន» jeongin ក៏ដេីរទៅមុនបាត់ទុកឲ្យ Felix ដេីរម្នាក់ឯងតាមក្រោយ

« នែ៎លោកចាំខ្ញុំផង ».........

____ to be continued ____

Hyunlix វគ្គក្រោយ😍

ស្នេហារវាងបងប្អូន/ HYUNLIX JEONGIIXDonde viven las historias. Descúbrelo ahora