ភាគទី:31 គឺយើងទេ

Mulai dari awal
                                    

« នេះគឺជាឡានលោកពូដែលទិញផ្កានៅហាងមិញតើ »យ៉ុនជេ

« ដល់ហើយទាន់ »នាយដែន

« ហឺុម »លោកចាងគាត់ងក់ក្បាលរួចក៏ចុះពីឡាដើម្បីដើរទៅរកផ្នូររបស់ប្រពន្ធគាត់ចំណែកឯកំលោះតូចយ៉ុនជេរឃើញបែបនេះក៏រត់ទៅបួននៅក្រោយដើមឈើធំមួយនៅក្បែរនោះ

« អេ៎តើគាត់ស្គាល់អ៊ុំស្រីម្នាក់នេះដែលមែនទេ »យ៉ុនជេគេនៅតែបន្តលោមមើលថាគាត់ត្រូវជាអ្វីនិងអ៊ំុស្រីម្នាក់នេះ

« បងមកទៀតហើយអូនធុញនិងបងទេតែបងថាអូនមិនធុញទេបងទៅវិញទេដែលធុញបងហត់និងចិញ្ចឹមកូនរបស់អូនដឹងទេគេមិនស្ដាប់តាមអ្វីដែលបងនិយាយឬបញ្ជាគេនោះទេគេចចេសដូចជាអូនអញ្ចឹងអូនដឹងទេគេចាប់ផ្ដើមចេះស្រឡាញ់ចេះហួងហែងតែគួរឱ្យស្ដាយមនុស្សដែលគេស្រឡាញ់មិនបានស្រឡាញ់គេវិញបងមិនចង់ធ្វើបាបគេដូចដែលបងធ្វើបាបអូននោះទេតែគេមិនតាមបងមិនធ្វើតាមអ្វីដែលបងបញ្ជាគេគេចង់ក្បត់បងដូចដែលអូនធ្លាប់ធ្វើដាក់បងដែរបើពេលនោះអូនមិនចង់យករឿងសម្ងាត់របស់បងទៅប្រាប់ពួកគេទេម៉្លេះពេលនេះអូនបាននៅក្បែរកូនអូនបាត់ទៅហើយអញ្ចឹងហើយអូនកំុំបន្ទោសបងអីបើសិនតទៅមុខទៀតកូនរបស់អូនមានរឿងអ្វីកើតឡើងបងនេះហើយដែលជាអ្នកធ្វើព្រោះវាចង់ក្បត់បងដូចជាអូនអញ្ចឹងដឹងដែរទេ »លោកចាងឈរនិយាយរៀបរាប់នៅមុខផ្នូររបស់ប្រពន្ធគាត់តែគាត់មិនបានដឹងទេថាមានក្មេងតូចម្នាក់បានស្ដាប់ឮនៅអ្វីដែលគាត់បាននិយាយមុននេះទាំងអស់

« តាមពិតទៅគាត់ជាប្តីរបស់អ៊ុំស្រីនេះទេហ្ហេសអញ្ចឹងមានន័យថាគាត់ក៏ជាប៉ារបស់អាគាត់ម្នាក់នោះដែលតែចុះហេតុអ្វីបានជាគាត់សម្លាប់ប្រពន្ធខ្លួនឯងអញ្ចឹងតើមានរឿងអ្វីនៅពីក្រោយខ្នងរឿងនេះទៅចុះអាគាត់ម្នាក់នោះបានដឹងដែរឬអត់ថាប៉ារបស់ខ្លួនជាអ្នកសម្លាប់ម្ដាយខ្លួនឯងនោះ »យ៉ុនជេអង្គុយឆ្ងល់នៅសម្ដីលោកចាងនិយាយអម្បាញ់មិញនេះថាហេតុអ្វីបានជាគាត់ហ៊ានធ្វើរឿងបែបនេះដល់ថ្នាក់លើកដៃសម្លាប់ប្រពន្ធខ្លួនឯងបាបកូនបង្កើតខ្លួនឯងទៀត។គេពិតជាមិនយល់ពិតមែន។ចុះបើសិនខាងអ៊ិនបានដឹងរឿងនេះតើគេនិងគិតបែបណាទៅរវល់តែភ្លឹកមិនបានប្រយ័ត្នគេក៏បានធ្វើឲ្យធ្លាក់បែកថូរផ្កាដែលគេដាក់មកអម្បាញ់មិញនេះ

ពេទ្យតូចម្ចាស់បេះដូងTempat cerita menjadi hidup. Temukan sekarang