« ខ្ញុំថាមិនបាច់ទេអ្នកគ្រូ រកកន្លែងមួយផ្សេងទៀតទៅ » Felix គេមិនចង់ទៅអង្គុយជិត jeongin ទេ ប្រហែលជាគិតថា jeongin អាចនឹងសកសឹកគេជាមិនខាន
« អ្នកគ្រូ ឲ្យ Felix មកអង្គុយជិតខ្ញុំមក » jisung ក៏លេីកដៃប្រាប់អ្នកគ្រូដេីម្បីឲ្យ Felix ទៅអង្គុយជាមួយគេ Felix ក៏យល់ព្រមហេីយក៏ដេីរទៅអង្គុយចាំឯ jeongin ឯនេះវិញអង្គុយខឹងនឹងរាងតូចជាខ្លាំងដែលហ៊ានបដិសេធនឹងខ្លួន
« សួស្តីខ្ញុំឈ្មោះ jisung ហៅ hạn ក៏បានដែលណា» jisung ក៏ណែនាំខ្លួនទៅឲ្យ Felix បានស្គាល់អង្គុយជាមួយគ្នាហេីយក៏រាប់គ្នាតែម្តងទៅណាមួយjisung ក៏គេមិនសូវមានមិត្តប៉ុន្មានដែល
« រីករាយដែលបានស្គាល់» Felix ក៏តបទៅ jisung វិញដោយភ្ជាប់ស្នាមញញឹមជាមួយផងដែរ
ប្រហែលជាប៉ុន្មានម៉ោងក្រោយមកគឺដល់ម៉ោងដែលសិស្សទាំងអស់ត្រូវចេញទៅផ្ទះប៉ុន្តែរាងតូចរបស់យេីងមិនទាន់ទៅផ្ទះទេរវល់តែដេីរមេីលជុំវិញសាលាជាមួយ jisung
« ថ្ងៃនេះបុិននឹងសិនចុះ ប៉ារបស់ខ្ញុំមកទទួលហេីលាទៅមុនហេីយណា Felix » jisung ក៏សុំខ្លួនទៅផ្ទះមុនដោយសារប៉ារបស់គេមកទទួល
Kim jisung (ឈ្មោះក្នុងរឿង) ជាប្រុសតែម្នាក់គត់របស់លោក Kim ហេីយក៏ត្រូវជាបងប្អូនជីដូនមួយជាមួយនឹងគ្រួសារ hwang ដូចគ្នាគឺពួកគេឧស្សាហ៍ទៅលេងគ្នាណាស់ជាពិសេសនៅពេលដែលពួកគេទំនេរក៏នាំគ្នាទៅអង្គុយលេងនៅមាត់សមុទ្រ
« ហឹម bye » បន្ទាប់ពី jisung ទៅផ្ទះបាត់ Felix ក៏មកអ្គុយលេីបង់មួយក្បែរថ្នាក់រៀនរបស់គេព្រោះនៅទីនោះមានដេីមឈេីមួយជាម្លប់បាំងកម្តៅពីព្រះអាទិត្យតែអង្គុយបានមួយភ្លេតមិនដឹងជាអ្នកបោះអាវសមួយមកឲ្យគេរាងតូចក៏រហ័សងាកទៅមេីលភ្លាម
« នេះលោក....» Felix ស្រាប់តែគាំងព្រោះថាម្នាក់ដែលនៅពីក្រោយគេនោះជា jeongin
« យ៉ាងម៉េចភ្ញាក់ផ្អេីលដែលជួបគ្នាម្តងទៀត» jeongin ក៏និយាយនឹងយកដៃទៅដាក់លេីស្មាររបស់ Felix រាងតូចក៏ងេីបឈរឡេីងនឹងឈានជេីងថយក្រោយបន្តិច
« ហេីយលោកមកទីនេះធ្វេីអី?» Felix
« មកយកអាវឲ្យឯងគក់នឹងហេីយ » jeongin
« ហេតុអ្វីជាខ្ញុំ?» Felix
« នៅសួរទៀតក្រែងព្រឹកមិញឯងជាអ្នកធ្វេីឲ្យកាហ្វេប្រពប់លេីអាវរបស់យេីងមិនចឹងហេស៎» jeongin
« ខ្ញុំប្រាប់ហេីយតេីស៎ ថាខ្ញុំគ្មានចេតនាទេព្រោះតែប្រញាប់មនុស្សលោកពិបាកនិយាយស្តាប់គ្នាម្លេះ ហេីយរឿងអាវនេះខ្ញុំមិនដឹងទេណាមួយក៏វាមិនទៅប្រលាក់អីច្រេីនណាស់ណាផង»
« នេះឯង.....» jeongin រៀបនឹងដាល់Felix ទៅហេីយក៏ត្រូវបាន hyunjin និយាយកាត់
« នេះឯងចង់បង្ករឿងអីទៀតហេីយ» hyunjin កំពុងតែដេីររក jeongin ដេីម្បីនិយាយគ្នារឿងខ្លះតែក៏មកប្រទះឃេីងគេកំពុងតែនិយាយជាមួយនឹងរាងតូច
« ហេីយយ៉ាងម៉េចមានទាក់ទងអីនឹងបង? »
« ទាក់ទងមិនទាក់ទងយេីងក៏ត្រូវនិយាយដែលនេះគេទេីបតែមកថ្មីភ្លាមឯងក៏ចង់មកមានរឿងជាមួយគេតែម្តងហេស៌»
« កុំចឹងដឹងរឿងខ្ញុំ សំខាន់បងមកទីនេះធ្វេីអី?»
« យេីងចង់និយាយជាមួយឯងរឿងខ្លះ»
« ខ្ញុំគ្មានពេលទេ ហេីយឯងវិញដូចគ្នាបេីមិនយកខោអាវរបស់យេីងទៅបោកឲ្យស្អាតទេ មានរឿងជាមួយយេីងហេីយ» ថា jeongin ក៏ដេីរទៅបាត់ហេីយក៏យកខោអាវនោះទៅគប់រាងតូចដូចគ្នា
« អួយ គួរឲ្យស្អប់មែន» Felix
« អរគុណលោកហេីយដែលមកជួយនិយាយខ្ញុំ កុំអីត្រូវប្រុសម្នាក់នោះវាយជាំមុខអស់ហេីយ»
« ខ្ញុំគ្រាន់តែមិនចង់ឲ្យប្អូនប្រុសខ្ញុំទៅបង្ករឿងជាមួយអ្នកណាទេ» hyunjin និយាយទាំងមុខស្មេីរ
« និយាយអុីចឹង លោកដូចជារឿងថ្នាក់ជាមួយខ្ញុំដែលមែនទេ ?» Felix សួរឡេីងព្រោះពេលដែលគេចូលថ្នាក់មកឃេីញ hyunjin អង្គុយតុក្រោយគេហេីយដូចជាមិនខ្វល់នឹងអវត្តមានរបស់គេដែលទេីបជាសិស្សថ្មីសោះ
( បញ្ជាក់ jeongin ទោះជាប្អូនរបស់ hyunjin ពិតមែនតែគេម្តាយរបស់ពួកគេបានរៀបចំឲ្យពួកគេទាំងពីររៀនថ្នាក់ជាមួយគ្នា)
Hyunjin ហាក់មិនអេីពេីនឹងសំណួររបស់ Felix ហេីយក៏ដេីរចេញបាត់ទៅ
« បងប្អូនគេចរិកមិនខុសគ្នាសោះ... គួរឲ្យធុញមែនមករៀនថ្ងៃដំបូងបែរជាមកជួបមនុស្សបែបនឹង ខូចអារម្មណ៍អស់ ហេីយមេីលចុះអាវប្រឡាក់តែបន្តិចសោះក៏យេីងជាអ្នកត្រូវបោកដែរ ធុញ ធុញ ធុញ » Felix ឈររអ៊ូម្នាក់ឯងមិនដឹងជាថ្ងៃចូលរៀនដំបូងឬចូលនរកដំបូងទេនេះបន្ទាប់ពីឈរក្តៅចិត្តមួយសន្ទុះមក Felix ក៏ត្រឡប់ទៅខុនដូររបស់គេវិញព្រោះត្រូវទៅធ្វេីការបន្ថែមទៀត
_____ to be continued ______
DU LIEST GERADE
ស្នេហារវាងបងប្អូន/ HYUNLIX JEONGIIX
Sonstiges« គេជារបស់បងឯងគ្មានសិទ្ធិ» « គេប្រាប់បងមែនទេវាគេស្រឡាញ់បង» « នេះឯង.....» តេីរវាងបងប្អូនពួកគេទាំងពីរម្នាក់ណាដែលអាចដណ្តេីមយក...បាននោះ??
Part 2 ចៃដន្យ
Beginne am Anfang
