#ផ្សារ
" ចាហ្វាយច្បាស់ហើយមែនទេថាប្រុងធ្វើបែបហ្នឹង " ដាយុននិយាយពេលឃើញជុងហ្គុកចុះពីលើឡានទៅចាំថេយ៉ុងនៅកន្លែងដែលនាយជួបគេលើកដំបូង ហើយក៏មានការបូបដាក់លុយ50លាននោះទៅជាមួយដែរ។
" 100ភាគ1000 យើងប្រាកដ " នាយតបទៅកូនចៅទាំងទឹកមុខជឿជាក់
" ចឹងខ្ញុំទៅចាំចាហ្វាយនៅកន្លែងដដែល "
" អើ!! ទៅៗ ប្រយ័ត្នអនាគតប្រពន្ធយើងមកឃើញ " ជុងហ្គុកនិយាយចប់ដាយុនក៏បើកឡានទៅកន្លែងដែលនាយចាំជុងហ្គុករាល់ដងនោះ។ តែមុនគេទៅគេក៏មិនភ្លេចទៅរកអីញុាំដែលបើមិនចឹងនាយសន្លប់មិនខានទេ មិនបានញុាំបាយផង ឡូវមកពុលជាមួយចាហ្វាយទៀតបើមិនរកអីញុាំប្រហែលស្លាប់មុនបើកលុយពីចាហ្វាយ។
" អូនគូទធំរបស់បងអើយ!! ថ្ងៃនេះអូនមកឬអត់? បងពិតជាចង់ឃើញមុខអូនណាស់ " ពេលដាយុន បើកឡានចេញទៅផុត ជុងហ្គុកក៏និយាយឡើងស្របពេលកែវភ្នែកខ្មៅនិលសម្លឹងរកមើលថេយ៉ុង ហើយសព្វនាមដែលហៅថេយ៉ុងអូនគូទធំក៏មិនភ្លេចដែរ។
បន្ទាប់ពីនាយរអ៊ូអស់ចិត្តអស់ចង់ហើយ រំពេចនោះថេយ៉ុងក៏បង្ហាញខ្លួនភ្លាម ធ្វើឲ្យនាយញញឹមមានសង្ឃឹមដើរទៅរករាងតូច។
" ហីយ៉ា!! និស្ស័យច្បាស់ណាស់ " ជុងហ្គុក និយាយឡើងបណ្តើរ ដើរទៅរករាងតូចបណ្តើរ
" ហេ៎!! អូនគូទធំ " នាយដើរទៅជិតថេយ៉ុងហើយនិយាយហៅឈ្មោះគេយ៉ាងឮ
" សុំអង្វរឈប់ហៅខ្ញុំបែបហ្នឹងទៅ " គ្រាន់តែងាកមកក្រឡែកឃើញជុងហ្គុកគេក៏ធ្វើធម្មតាវិញព្រោះមុននេះ គេស្មានតែអាឆ្កួតណាហៅគេ តាមពិតជាជុងហ្គកសោះ ហើយឈ្មោះនេះក៏មានតែនាយដែរ ដែលហៅគេបែបនេះនោះ។
" បើមិនឱ្យបងហៅបែបហ្នឹង ឱ្យបងហៅបែបណា? បើបងមិនស្គាល់ឈ្មោះអូនផង " ងាប់!! ពីម្សិលមិញច្រៀងផង អួតប្រាប់គេពេញវិមានផង ថាខ្លួនជិតបានប្រពន្ធ ទាំងដែលខ្លួនមិនស្គាល់ឈ្មោះអនាគតប្រពន្ធ។
" ខ្ញុំឈ្មោះ ថេយ៉ុង ឈប់ហៅខ្ញុំថាអូនគូទធំទៀតទៅ ខ្ញុំវាខ្មាសគេ " ដោយមិនចង់ឮនាយហៅឈ្មោះខ្លួនថាអូនគូទធំគេក៏ព្រមប្រាប់ឈ្មោះទៅជុងហ្គុក។
YOU ARE READING
រឿង ♡សុំទានប្រទានស្នេហ៍♡
Actionរឿងចាស់ តែយកមកកែសម្រួលឡើងវិញ♥️ ចន ជុងហ្គុកវេនហ្សែនសូ×គីម ថេយ៉ុងវេនហ្សែនសូ
រឿង ♡សុំទានប្រទានស្នេហ៍♡
Start from the beginning
