ភាគទី៦:គ្រប់យ៉ាងដើម្បីអូន

494 37 0
                                    


រយ:ពេលមួយខែទៅហើយដែលតាំងពីរឿងដែលថេហ្យុងមានរឿងឈ្លោះទាស់ទែងគ្នាជាមួយនិង នីសានោះ តែបើក្រលេកមើលទៅស្នេហារបស់ពួកគេទាំងពីវិញក៏មិនណយដែលព្រោះទេ ថេហ្យុងនេះទទួលបានការថ្នាក់ថ្នមខ្លាំងពីជុងហ្គុកនាយមិនដែលនិយាយសម្លុតដាក់ថេហ្យុងម្ដងណានោះទេផ្ទុយទៅវិញគឺមានតែស្រឡាញ់លើសដើម ស្នេហារបស់ពួកគេគឺគ្មានអ្នកណាមកបំបែកបំបាក់បានដូចគ្នា តែក៏មានមនុស្សម្នាក់ដែលតែងតែចាំបំបែកស្នេហារបស់គេនោះ គឺ មីហារ៉ា ដែលជាអ្នកមីងរបស់គេនិងជាប្អូនផ្លៃរបស់ម៉ាក់គេដូចគ្នា

ម៉ោង6ល្ងាចទៅហើយ ក៏ជាពេលដែល ស្វាមីភរិយាមួយគ្នានៃភូមិគ្រឹះអាល់ដឺឡា កំពុងតែទទួលទានអាហាដូចគ្នា។

«មើលទៅមិនអត់ប្រយោជន៏នោះទេព្រោះយើងនេះមកទាន់អារហាពេលល្ងាចដែលតើត្រូវទេ ក្មួយជុង?»ស្រ្ដីវ័យប្រហែលជា40ប្លាយដើចូលមកក្នុងភូមិគ្រឹះដោយដៃមានអូសវ៉ាលីមកជាមួយ ហើយបន្លែឡើយធ្វើឲថេហ្យុងមានការផ្ងាក់ផ្អើល លើកលែងតែជុងហ្គុកនោះទេ

«នេះអ្នកម៉ាក់របស់ខ្ញុំទើបតែស្លាប់ អ្នកមីងមិនគួចាក់ចេញពីភូមិគ្រឹះនៅជប៉ុនហើយមកប្រទេសកូរ៉េបែបនេះទេ»

«ក្មួយជុងហា មីងបារម្ភពីក្មួយនិងប្រពន្ធ ខ្លាចក្មួយនេះខ្វះខាតអ្វីនិងណា នាមួយប្រពន្ធក្មួយជាមនុស្សប្រុសបែបនេះតើគេចេះដាំស្លរដែលឬអត់និង»អ្នកស្រីមីហារ៉ាធ្វើជានិយាយទាំងកែវភ្នែកសម្លឹងមើលទៅថេហ្យុងទាំងសេចក្ដីស្អប់ខ្ពើម

«មិនអីទេអ្នកមីងណាមួយប្រពន្ធខ្ញុំគឺជាមនុស្សដែលអ្នកម៉ាក់របស់ខ្ញុំពេញចិត្ត ហើយក៏ជាប្រពន្ធដែលខ្ញុំស្រលាញ់និងលើកតម្កើនដូចគ្នា គិតតែរឿងរបស់កូនប្រុសអ្នកមីងសិនទៅមកដល់ពេលនេះហើយនៅមិនទាន់រកឃើញអ្នកត្រូវចិត្តទៀតបែបនេះប្រយ័ត្នអត់មានអ្នកស្នងតំណែងណាអ្នកមីង»ជុងហ្គុកងើបឈរអស់កម្ពស់ហើយសម្លឹងមើលទៅអ្នកស្រីមីហារ៉ាដែលជាមីងរបស់ខ្លួនទាំងកែវភ្នែកទទេស្អាត

«អរ! ហើយមួយវិញទៀតខ្ញុំហាមដាច់ខាតមិនឲអ្នកមីងប៉ះប្រពន្ធរបស់ខ្ញុំនោះទេ បើអ្នកមីងមិនចង់មានរឿងជាមួយខ្ញុំ»ជុងហ្គុកនិយាយដោយសម្លេងសោះកក្រោះខណះដែលថេហ្យុងត្រូវជុងហ្គុកដឹងដៃចេញទៅទាំងមិនដឹងថាជុងហ្គុកហើយនិងអ្នកមីងរបស់គេនិយាយពីអ្វីសោះឡើយ

ម្ចាស់ស្នេហ៍ អាល់ដឺឡា (ចប់)Where stories live. Discover now