"ខ្ញុំហត់សូមទៅសម្រាក! "ស៊ុងហូនឃើញមុខលោកតាខ្លួភ្លាមក៏ដឹងភ្លាមថាមានរឿងអ្វីកើតឡើង ទើបសម្រេចចិត្តរកលិះចាកចេញមុននឹងបង្កជម្លោះ
"នាំរីននីទៅបន្ទប់ផងព្រោះតាអនុញ្ញាតឲនាងមកនៅទីនេះប៉ុន្មានសប្ដាហ៍! "លោកតានិយាយ
"តោះបង! "មុននឹងស៊ុងហូនបាននិយាយនាងក៏ដើរមកឱបដៃស៊ុងហូនជាប់ ថែមទាំងអូសនាងក្រាស់មកជាន់លើទៀតផង
គ្រាន់តែបងដល់មុខបន្ទប់ខ្លួនភ្លាមស៊ុងហូនក៏បេះដៃនាងចេញ
"បន្ទប់នាងគ្រាន់តែដើរទៅត្រង់ហើយបត់ឆ្វេង! "ស៊ុងហូនថាហើយក៏បម្រុងនឹងដើរចូលបន្ទប់តែក៏ត្រូវរីននីឃាត់
"បងមិនហៅអូនចូលលេងសិនទេ? "នាងមើលទៅដូចជាចង់នៅក្បែរតាមតោងទៀមនាយក្រាស់ដល់ហើយ~
"មិនអាចទេ!សូមអញ្ជើញចាកចេញមុននឹងដៃនាងត្រូវដាច់ជាកំណាត់ដោយសារទ្វារមួយនេះ! "ស៊ុងហូនថាហើយនាងក៏ដកដៃចេញ មិននឹងត្រូវនាយក្រាស់បិទទ្វារមួយទំហឹងឮសូរគ្រាំង!
Rinnieក៏រាងមុខក្រាស់មិនធម្មតាដែលទោះគេដេញនាងចេញពិតមែនប៉ុន្តែនាយនៅឈរមុខបន្ទប់មិនចាកចេញទៅណាសោះ
ឈរចាំបន្ដិចមិនឮអ្វីឡើយតែនៅពេលដែលនាងបម្រុងនឹងដើរចេញស្រាប់តែសម្លេងមួយបានបង្ហើបឡើង
"ហេតុអ្វីធ្វើដូចយើងមិននៅទីនេះបែបនេះ? "សម្លេងនេះនាងអាចដឹងបានថាជាសម្លេងរបស់ស៊ុងហូន
"មិនដឹង! "សម្លេងប្រុសម្នាក់ទៀតបង្ហើបឡើងធ្វើឲ្យរីកដដែលឈរមុខបន្ទប់កាន់តែចង់ដឹងថាម្នាក់នោះជាអ្នកណា
"ខ្ជិលប្រកែកច្រើនជាមួយឯងណាស់!ឆាប់ផ្លាស់សម្លៀកបំពាក់ទៅនឹងបានគេង!ក្រែងលើដងខ្លួនឯងមានរបួសហី? "
"ទ្រង់មិនបាច់បារម្ភទេពីខ្ញុំទេ!គិតតែពីខ្លួនឯងទៅ!ធ្វើមើលតែខ្លួនជាវេហាស៍រត់រងគ្រាប់កាំភ្លើងជំនួសវីយ៉ូឡែតឬយ៉ាងមិច? " សម្លេងមួយនេះនិយាយបែបខឹងងក់ងរបន្ដិច
"បើឯងគិតថាយើងជាវេហាស៍មានតែឯងជាវីយ៉ូឡែត! "សម្លេងស៊ុងហូនបង្ហើបឡើងមក ធ្វើឲអ្នកដែលឈរលួចស្ដាប់ខាងក្រៅឆេះដុំរងំដូចភ្លើង
"ចេញឆ្ងាយទៅ!ទ្រង់ចង់ធ្វើស្អីនឹង?ដឹងទេថាខ្លួនធ្ងន់ដូចដំរីសង្កត់ខ្ញុំដែលមាឌសុទ្ធតែឆ្អឹងបែបនេះមិនស្លាប់ខ្លួនទេហេស៌!? "សម្លេងនិយាយពីអ្នកម្ខាងទៀតបែបនេះ រីននីក៏ស្រមៃចេញជារូបភាពមិនសមស្របមួយ
"មិនស្លាប់ទេ!តែបើយើងសង្កត់ឯងបែបនេះប្រាកដជាស្រួលមិនខាន! "ស៊ុងហូននិយាយបែបនេះ រីននីដែលឈរខាងក្រៅក៏ឡើងកំហឹងក្ដៅដូចកម្ដៅផែនដី
"អាយ៎!បងចាំមើលណា! "រីននីស្រែកមួយវាស់ទាំងមិនសុខចិត្តមុននឹងដើរចាកចេញពីមុខបន្ទប់រាងក្រាស់ព្រោះខ្លួនគ្មានភាពទ្រាំទ្របានឡើយបើនៅបន្តមានតែស្ទះឈាមស្លាប់!
ងាកមកមើលអ្នកក្នុងបន្ទប់វិញ~~
"នាងទៅបាត់ហើយ!"រីគីនិយាយឡើងមុននឹងបន្ដការគេងរបស់ខ្លួន
"អេ! ងើបទៅណាមិនឲយើងសង្កត់ទេហេស៎? "ស៊ុងហូននិយាយទាំងមុខច្រលឺម
"កុំនិយាយគ្មានបានការ!ខ្ញុំខំជួយទ្រង់ពីនាងហើយមកនិយាយសម្ដីឈ្លើយបែបនឹងដាក់ខ្ញុំទៀត! "គ្រាន់តែរីគីនិយាយប៉ុណ្ណឹងយើងដឹងហើយថាកាលដែលពួកគេនិយាយគ្នាមុននេះមិនមែនជាការពិតទេ វាគ្រាន់តែជាការសម្ដែងរបស់ពួកគេប៉ុណ្ណោះ
សុំអាំងបាវ តាមtrue moneyក៏បាន តាមវីរៈប៉ុនថាំក៏បាន🥹🫶
បើមានចិត្តចាំខ្ញុំឲQR code🥹🫶
Just kidding តែបើមានចិត្តមែនក៏ល្អ
VOUS LISEZ
គ្រាំស្នេហ៍ភរិយាជំនួស(វគ្គ១) | hoonki
Roman d'amourក៏ព្រោះការភាន់ច្រលំបន្ដិចឈ្មោះជាអនាគតប្អូនថ្លៃបានឡើងមកជាភរិយា... នាយរៀបការនឹងគេព្រោះចង់សងសឹកនៅអ្វីដែលគេបានធ្វើមកលើមនុស្សជាទីស្រឡាញ់របស់ខ្លួនទោះបីជាគេប្រកែកថាគេមិនបានធ្វើក៏ដោយក៏នាយនៅតែចាត់ទុកគេជាឃាតករដែរ....
Ep21 : បើយើងជាវេហាស៍នោះឯងជាវីយ៉ូឡែត
Depuis le début
