រាងតូចដើរចុះមកជាមួយនឹងបុរសមាឌឌាំងដើរតាមនាយពីក្រោយរហូត។ កែវភ្នែកគេមើលមកនាយគឺមិនដែលល្អម្ដងណាសោះ គឺកែវភ្នែកបែបសម្លឹងហើយចង់ស៊ីសាច់ហុតឈាមនាយទាំងរស់។
"អៅ? អ្នកអង្គម្ចាស់យាងទៅណាដែលទានម្ចាស់?"ស្រ្ដីវ័យចំណាស់ដើរចូលមកសួររាងតូច ចំណែករីគីគឺស្រឡាំងកាំងព្រោះថាអ្នកនៅក្នុងផ្ទះនេះហៅគេដោយរាជសព្វ វាថ្មីសម្រាប់គេទើបធ្វើឲគេឆ្លើយមិនចេញ
"ខ្ញុំនាំគេទៅលសម្លៀកបំពាក់រៀបការ! ម៉ែដោះជួយមើលការខុសត្រូវជំនួសខ្ញុំផង! ហើយក៏កុំប្រកាន់គេអី គេមិនសូវចេះមាត់កទេ! "ដោយរាងតូចហើបមាត់និយាយមិនបានទៅតែទាកទើរ ស៊ុងហូនដែលឈរពីក្រោយក៏ឡើងមកនិយាយជំនួស ព្រមទាំងគ្រាកស្នាអ្នកម្ខាងទៀតឲមកជិតខ្លួន
"អ៎ចឹងទេឬ? សូមទ្រង់យាងទៅដោយសុវត្តិភាពណា! កិច្ចការនៅទីនេះទាំងអស់ខ្ញុំជាអ្នកគ្រប់គ្រងជូន! "ម៉ែដោះឱនគំនាបបន្ដិចទើបរាងក្រាស់នាំរីគីដើរចាកចេញពីទីនោះ
"ឯងនៅចាំស្អីទៀត? ចង់ឲយើងអញ្ជើញឯងចូលឡានទើបចូលមែនទេ?"គេល្អបានតែនៅមុខអ្នកដទៃប៉ុណ្ណោះ តែបើនៅតែពីរនាក់ករីគីគឺសម្ដី.....សុន. ខ
" ខ្ញុំដឹងហើយ! "នាយដើរចូលទៅក្នុងឡាន
មនុស្សគ្រប់រូបឲតែដល់ថ្ងៃរៀបការគឺមានតែស្នាមញញឹមជាប់មាត់។ វាជាថ្ងៃពិសេសបំផុតក្នុងឆាកជីវិត តែសម្រាប់គេគឺអត់នោះទេ វាហាក់ជាថ្ងៃអាក្រក់បំផុតទៅវិញទេ។ ត្រូវរៀបការទាំងបង្ខំ ជាមួយមនុស្សដែលខ្លួនមិនស្រឡាញ់ មិនតែប៉ុណ្ណោះគេមិនបានចូលចិត្តខ្លួនបន្ដិចឡើយ។
សឹងតែគ្រប់ពេលដែលគេគិតពីរឿងនឹងកើតឡើងក្នុងប្រមាណថ្ងៃទៀតនេះគឺមានអារម្មណ៍ថាដូចជាមានអ្វីមកជាប់បំពង់កគេជានិច្ច វាធ្វើឲគេចង់យំគ្រប់ពេលទៅហើយ។
"ទ្រង់យាងទៅណាបន្តទេទាន?"ការគិតរបស់រីគីត្រូវបានកាត់នៅពេលកូនចៅនាយក្រាស់សួរសំណួរនេះឡើងនៅក្នុងឡាន
"យើងទៅក្រុមហ៊ុនបន្ដិច!" គេតបតែភ្នែកមិនបានដកចេញពីទូរសព្ទ័ដៃនោះទេ គេមើលទៅហាកកំពុងស្វែររកព័ត៌មានអ្វីអញ្ចឹង
YOU ARE READING
គ្រាំស្នេហ៍ភរិយាជំនួស(វគ្គ១) | hoonki
Romanceក៏ព្រោះការភាន់ច្រលំបន្ដិចឈ្មោះជាអនាគតប្អូនថ្លៃបានឡើងមកជាភរិយា... នាយរៀបការនឹងគេព្រោះចង់សងសឹកនៅអ្វីដែលគេបានធ្វើមកលើមនុស្សជាទីស្រឡាញ់របស់ខ្លួនទោះបីជាគេប្រកែកថាគេមិនបានធ្វើក៏ដោយក៏នាយនៅតែចាត់ទុកគេជាឃាតករដែរ....
