ពេលរាត្រីកាលបានឈានមកដល់បាត់ទៅហើយ ផ្ទៃមេឃខៀវស្រងាត់នោះក៏ស្រាប់តែគ្មានពន្លឺដូចមុន។ អ្នកកម្លោះមាឌធំកំពុងនៅក្នុងបន្ទប់មួយដែលមានពោរពេញទៅដោយរូបចម្លាក់បុរាណមានតម្លៃជាច្រើនដាក់លម្អបន្ទប់។
"យប់នេះមិនបាច់ទៅណាទេ! នៅគេងជាមួយយើង!"គេនិយាយភ្នែកមិនបានដាក់ចុះពីកុំព្យូរទ័រ ប្រយោគមួយនេះបានទាក់ដំណើរមនុស្សប្រុសមាឌស្ដើងស្គមកំព្រឹងឲងាកមកមើលគេ
"ហេតុអ្វី?"នាយសួរធ្វើមុខមឹសៗ រាល់ដងម៉ោងឲតែដល់ម៉ោងចូលគេងគឺមិនបាច់នាយដើរចេញខ្លួនឯងចឹងទេ តែងួតទឹកហើយភ្លាមគឺដេញឲទៅគេងនៅបន្ទប់ជាន់អ្នកបម្រើមិនខាន!
"នេះជាបញ្ជា! ហាមសួរ!" គេនិយាយមកធ្វើឲទឹកមុខអ្នកម្ខាងទៀតត្រូវធ្លាក់ចុះ នាយតូចដើរតម្រង់ទៅគ្រែគេងមហាធំនោះដាក់ខ្លួនអង្គុយនៅចុងគ្រែ
"ទ្រង់ធ្វើអ្វីនឹង?"អង្គុយយូរពេកក៏អផ្សុកចឹងក៏សាកសួររាងក្រាស់
"មើលឯកសាររឿងក្ដីបងស្រីឯង!" រាងក្រាស់និយាយទៅកាន់នាយជាមួយពាក្យសម្ដីធម្មតាមិនគំហកដូចព្រឹកមិញសោះ
"តើបានតម្រុយអ្វីដែលទេ?"រីគីសួរព្រោះនាយពិតជាចង់ដឹងណាស់ថាអ្នកណាជាអ្នកធ្វើឲមកស្រីនាយទៅជាបែបនឹង
"អត់ទេ! "ស៊ុងហូនតបគ្រវីក្បាលតិចៗទើបចាប់បិទកុំព្យូរទ័រទុក
"តោះ! ចូលគេងទៅស្អែកពួកយើងនឹងត្រូវវឹកហាត់សម្រាប់ballroomក្នុងពិធីរៀបការនៅ3ថ្ងៃទៀត!"ស៊ុងហូននិយាយទាញដៃរីគីឲឡើងគេងជាមួយខ្លួន ចំណែករីគីវិញសញ្ញាសួរគឺលោតនៅពេញខួរក្បាលនាយ
"*មិចបាននៅសុខៗគាត់មកល្អនឹងខ្ញុំបែបនេះ? *"នាយបានតែត្រឹមគិតវាក្នុងចិត្តព្រោះបើសួរចេញមកក្រៅក៏គេមិនឆ្លើយដែល
" នៅភ្លឹកដល់ណា? ឆាប់ចូលគេងឲលឿនមក"រាងក្រាស់និយាយភ្លាមក៏ដាស់អារម្មណ៍អ្នកម្ខាងទៀតឲចាកចេញពីការគិតទើបព្រមចូលគេង
"*ទោះយើងមិនចូលចិត្តឯង តែយើងនឹងការពារឯងមិនឲពួកនោះមកធ្វើបាបឯងទេ! *"រាងក្រាស់និយាយក្នុងចិត្តសម្លឹងមើលទៅវង្សភ័ក្រ្តអ្នកម្ខាងទៀតជាមួយកែវភ្នែកព្រួយបារម្ភ
YOU ARE READING
គ្រាំស្នេហ៍ភរិយាជំនួស(វគ្គ១) | hoonki
Romanceក៏ព្រោះការភាន់ច្រលំបន្ដិចឈ្មោះជាអនាគតប្អូនថ្លៃបានឡើងមកជាភរិយា... នាយរៀបការនឹងគេព្រោះចង់សងសឹកនៅអ្វីដែលគេបានធ្វើមកលើមនុស្សជាទីស្រឡាញ់របស់ខ្លួនទោះបីជាគេប្រកែកថាគេមិនបានធ្វើក៏ដោយក៏នាយនៅតែចាត់ទុកគេជាឃាតករដែរ....
