Ep9:ឯងចង់ធ្វើអី?

1.4K 144 19
                                        

"ដោះអាវឯងចេញទៅ!" ពាក្យមួយដែលរាងក្រាស់និយាយចេញពីមាត់​ វាធ្វើឲរីគីចំហរមាត់មិនចង់ជឿនូវអ្វីដែលគេនិយាយ

"ទ្រង់និយាយ​ថាមិច?"​រីគីបានត្រឹមមើលមុខគេម៉ង់ៗ

"ឯងគិតអីក្នុងខួរ? បើឯងមិនដោះអាវឯងលរសម្លៀកបំពាក់យ៉ាងមិច?"

"តែខ្ញុំអាចទៅលនៅក្នុងបន្ទប់បាន! ហេតុអ្វីត្រូវដោះនៅទីនេះ? "រីគីរាងសួរច្រើនបន្ដិចគេក៏ស្រាប់តែដើរមកជិតនាយភ្លាមៗតែម្ដង

    គេឱនឲស្មើកម្ពស់ជាមួយអ្នកម្ខាងទៀត បង្វែរកទៅជិតត្រចៀកហាក់ចង់ខ្សឹបអ្វីមួយយ៉ាងចឹង

"​ឯងគិតអ្វីនៅក្នុងចិត្តកុំស្មានថាយើងមិនដឹងនោះ! យើងគ្មានថ្ងៃបេះរាងកាយស្មោគគ្រោករបស់ឯងឡើយ! ទោះឯងលើកថ្វាយឡើងដល់បន្ទប់ក៏ដោយ!"​គេនិយាយមកវាហាក់ជាមើលងាយរាងតូចខ្លាំងណាស់ គេនិយាយដូចជារីគីជាមនុស្សស្មោកគ្រោកណាស់ចឹង

  រាងតូចបានត្រឹមក្ដាប់ដៃខាំមាត់សង្កត់ចិត្ត​ បើសិនជានាយម្នាក់នេះមិនមែនជាស៊ុងហូន គឺនាយនឹងដាល់ឲទាល់តែចេញលលាដ៍មកមិនខានទេ។

"​យ៉ាងមិច? មិនពិតហេស៎? "គេញញឹមចុងមាត់ ប្រើទឹកមុខឌឺដងទៅកាន់អ្នកដែលតូចជាងខ្លួន

"........." កែវភ្នែកមូលមានទឹកសើមរឹមៗនៅនឹងកែមដែលបម្រុងនឹងស្រក់ចុះមក ដៀងសម្លក់ទៅកាន់បុរសនោះទាំងកំហឹង

"wow! ចង់យំហើយមែនទេ?"

"ទ្រង់មើលងាយខ្ញុំបែបនេះ មានភុស្ដតាងទេ?"

"មិនដឹងទៅប្រគល់ខ្លួនប្រគល់ប្រាណឲអ្នកណាខ្លះទេ ​ចឹងយើងមិនប៉ះពាល់ខ្លួនឯងឡើយ!"​មើលសម្ដីគេចុះ បើសិននាយមិនមែនជាអ្នករាជវាំង គេប្រាកដជាថានាយជាមនុស្សគ្មានអ្នកណាប្រដៅហើយ

"ឲតែដូចពាក្យទ្រង់និយាយចុះ! ខ្ញុំក៏មិនចង់ប៉ះពាល់ជាមនុស្សដូចទ្រង់ឡើង- "

"​យ៉ាងនិយាយម្ដងទៀត! "គេច្របាច់មាត់ពណ៌ផ្កាឈូកស្ដើងរបស់អ្នកម្ខាងទៀតខ្លាំងៗ មុខនាយតូចឡើងក្រហមទៅហើយ

"​ទ្រង់ស្ដាប់ខ្ញុំបានច្បាស់ណាស់! បើមិនចឹងទ្រង់មិនមកខឹងនឹងខ្ញុំទេ!" ទោះជាដឹងថាគេនឹងធ្វើអ្វីខ្លួនក៏ដោយតែនាយនៅតែមិនឈប់និយាយបង្កើនកំហឹងគេដែល

គ្រាំស្នេហ៍ភរិយាជំនួស(វគ្គ១) | hoonkiWhere stories live. Discover now