ភាគបញ្ចប់!

1.7K 181 21
                                    


#រឿងនេះខ្ញុំមានចេតនាសម្រាយនៅអារម្មណ៍តួអង្គទាំងមូលពិសេសតួអង្គរមានចិត្តចង់ដណ្ដើមរបស់គេមកធ្វើជារបស់ខ្លួនដូចជាណាន់សីុ

ខណ:ថេហ្យុងកំពុងស្ថិតក្នុងស្ថានភាពអាក្រក់រកសម្លាប់ខ្លួនជុងហ្គុកនឹងណាន់សីុមកអង្គុយនៅក្រោមដើមឈើនៅទីផ្លាសាធារណ:ធម្មតាបន្ទាប់ពីជុងហ្គុកជូននាងទៅរើសរ៉ូបភ្ជាប់ពាក្យរួចនៅកន្លែងរើសរ៉ូបជុងហ្គុកបណ្ដោយអោយនាងទៅតែម្នាក់ឯងចាត់ចែងតែឯងនាយវិញនៅគេងនៅក្នុងឡានធ្វើមិនដឹងបង្ករជាការអាន់អន់ចិត្តដល់ណាន់សីុខ្លាំងបំផុត

"បងញាុំទេអូនឈប់ញាុំហើយវាផ្អែមពេក?"ណាន់សីុឃើញជុងហ្គុកជាអ្នកទិញការ៉េមនោះមកនឹងហុចអោយនាងញាុំមុនព្រោះនាងអត់ចូលចិត្តរសជាតិដែលរាងក្រាសទិញអោយទើបយកកែវនោះហុចមកអោយនាយវិញ

"ហ្ហឹម...."ជុងហ្គុកងក់ក្បាលតិចៗនឹងទទួលយកកែវការ៉េមជួនជាពេលនោះទូរស័ព្ទនាយក៏រោរ៍ជុងហ្គុកចុចលើកទទួលខណ:ដៃនាយយកស្លាបព្រាដែលណាន់សីុញាុំរួចយកទៅបោះចោលហើយហែកស្លាបព្រាថ្មីមកដួលញាុំ

«អ្ហឹម? បែបនោះល្អហើយ»រាងក្រាសក្រហឹមតិចៗហាកមានរឿងម្យ៉ាងដែលធ្វើអោយនាយបានធូចិត្តរួចក៏បន្តញាុំទាំងមើលនេះមើលនោះដោយមិនខ្វល់ពីទឹកមុខរបស់ណាន់សីុទេថានាងអន់ចិត្តខ្លាំងប៉ុណ្ណា

"បងពិតជាមិនអាចស្រលាញ់ខ្ញុំមែនឬ?បងពិតជានៅនឹកគេមែនហ្ហេស?"ណាន់សីុនិយាយទាំងស្រក់ទឹកភ្នែក

"អីទៀតហើយក្រែងយើងជិតភ្ជាប់ពាក្យមិនអញ្ចឹង?ក្រែងនោះជាបំណងរបស់ណាន់សីុ"ជុងហ្គុក

"ហ្ហឹកៗ..បងធ្វើតាមសម្ដីម៉ាក់ខ្ញុំដែលបង្ខំបងប៉ុណ្ណោះបងជុង ចិត្តនឹងបេះដូងបងនៅជាមួយគេបងជ្រុលខ្លួនដែលប្រឡូកប្រឡាក់ជាមួយខ្ញុំ"ណាន់សីុ

"ទំនាក់ទំនងពួកយើងកើតឡើងពីអីណាន់សីុក៏ដឹងច្បាស់មិនមែនគ្រាន់តែជ្រុលកាយហើយបេះដូងបងក៏ជ្រុលផុងដែរនោះទេ គិតតាមនឹងទៅតែបើគិតដូចអ្វីដែលបងថាសូមប្រាប់ថាណាន់សីុគិតខុស បើរស់នៅអញ្ចឹងមានក្ដីសុខសម្រាប់ណាន់សីុក៏នៅទៅ"ជុងហ្គុកនិយាហីៗរួចក៏បែរមកមើលនេះនោះធម្មតានាយមិនទាំងខ្វល់ពីទឹកភ្នែកនាយដែលកំពុងស្រក់ផង

You've reached the end of published parts.

⏰ Last updated: Feb 03 ⏰

Add this story to your Library to get notified about new parts!

ត្រឡប់ពេលវេលាកែប្រែគ្រប់យ៉ាងជាថ្មី.[complete✅]Where stories live. Discover now