ភាគទី6: សុខតែមិនសប្បាយព្រោះសង្សារបងត្រូវឯងយកទៅ

935 90 0
                                    

ថេហ្យុងបានចាក់សោរនឹងរស់នៅឯក្នុងផ្ទះនោះទាំងស្ពាយនៅអនុស្សាវរីយ៍រវាងគេនឹងជុងហ្គុកជាច្រើនហេតុអីទៅជាបែបនេះមនុស្សស្រលាញ់គ្នាសុខៗនាយប្រែជាក្បត់ខ្លួនទៅទាក់ទងមនុស្សដែលគេខំទុកចិត្តទៅវិញវាគួរអោយឈឺចាប់បំផុតហើយ

"ហ្ហឹកៗ...ហ្ហឹក..."មកពីរៀនវិញគេគួរតែសប្បាយចិត្តខ្លាំងដែលបានរៀនចប់ចុងនឹងបានចាប់ដៃគ្នាសាងអនាគត់ជាមួយជុងហ្គុកហេតុអ្វីពេលនេះគ្របយ៉ាងប្រែប្រួលខុសអ្វីដែលគេគិតឬសូម្បីតែពាក្យបែកគ្នាមួយម៉ាត់ក៏ជុងហ្គុកមិនបាននិយាយជាមួយខ្លួនដែរនាយដេញគេអោយទៅរៀនហើយក៏បោះបង់គេគឺហួសចិត្តបំផុតនឹងឈឺចាប់ខ្លាំងដូចគ្នា

ក្រឹក!កំពុងតែគេងយំនៅលើគ្រែក្នុងបន្ទប់ងងឹតសម្លេងបើកភ្លើងក៏ភ្លឺឡើង

"ថេហ្យុង?"ដេហូប្រញាប់មកតាមថេហ្យុងទាំងបារម្ភ

"ហ្ហឹកៗ..បងដេហូ?"ថេហ្យុង

"កុំយំអី បើគេមិនសោកស្ដាយថេយ៍អោយគេទៅចុះកុំយំសោកស្ដាយគេអី"ដេហូដឹងថាថេហ្យុងស្រលាញ់ជុងហ្គុកខ្លាំងក៏ដឹងថាកន្លងមកថេហ្យុងតែងតែសំងំយំខូចចិត្តមិនរកនឹកបាយទឹក

"ហ្ហឹក...អ្ហឹហ្ហឹក វាភ្លាមៗពេកហើយបងខ្ញុំទទួលយកមិនបានទេ"ថេហ្យុងអោបដេហូទាំងទឹកភ្នែកហូសស្រាក់យំអស់ពីចិត្តនឹងបេះដូងដែលឈឺទទួលស្គាល់ថាគេពិតជាទន់ខ្សោយខ្លាំងណាស់តាំងពីដឹងថាជុងហ្គុកមានអ្នកថ្មីមកកន្លងផុតទៅ1ខែគេយំរាល់ថ្ងៃ។

#Skip

ជុងហ្គុកក៏ទទួលដំណឹងថាថេហ្យុងត្រឡប់មកវិញហើយតែនាយនៅធ្វើធម្មតាមិនអើពើរអ្វីឡើយហើយជាមួយនឹងណាន់សីុក៏ដូចគ្នានាយមិនបានអើពើរជាមួយនាងដូចគ្នាជុងហ្គុកគិតតែពីសំងំធ្វើការងាររបស់ខ្លួនមិនបានធ្វើរឿងអ្វីនោះទេពេលខ្លះនៅតែស្ងៀមៗក៏ល្អសម្រាប់ជីវិតមួយនេះ

"បងយើងទៅដើរលេងនៅខាងក្រៅអត់ យើងតាំងពិរពណ៍គំនូរមួយដែលធ្វើឡើងមានមនុស្សច្រើនណាស់ទៅលេង យើងទៅលេងដែរទៅ"ណាន់សីុមករំអុកជុងហ្គុករាល់ថ្ងៃនេះនាងនៅជាមួយនាយដូចជាអ្នកស្នាក់អាស្រ័យអញ្ចឹងមិនមែនគូសង្សារអីឡើយគេងបន្ទប់ផ្សេងគ្នាជុងហ្គុករស់នៅយ៉ាងស្ងប់ស្ងាត់មិនសួរនាំនាងនឹងមិននិយាយរកទៀតផង

ត្រឡប់ពេលវេលាកែប្រែគ្រប់យ៉ាងជាថ្មី.[complete✅]Where stories live. Discover now