ភាគបញ្ចប់

Start from the beginning
                                    

"ជីមីន ផាកឲ្យខ្ញុំ..." បាច់ផ្កាត្រូវបានបោះដោយគូស្វាមីភរិយាថ្មីថ្មោង តែអ្នករើសបាច់ផ្កាបែរជាកំលោះចាស់ក្រមុំចាស់ដណ្ដើមគ្នាជាហ្វូងទៅវិញ។ហើយសំឡេងនេះក៏មិនមែនជាអ្នកណាឆ្ងាយដែរ
"ជុងយ៉ន របស់ខ្ញុំ" ហ្នឹងហើយម្នាក់ស្រីដែលស្រែកថាឲ្យបងជីមីនគឺបងស្រីរបស់ជេគ យ៉ូ ជុងយ៉ន ស្រីក្រមុំចា៎ដែលមិនមានស្នេហាប៉ុន្តែបែរឈាមមកដណ្ដើម្បាច់ផ្កាជាមួយនឹង ជីមីន ផាក សត្រូវរយជាតិ។ មិនចម្លែកទេបើបងស្រីរបស់ខ្ញុំបានប្ដីជាមនុស្សដូចបងមីននោះ!! ជេគពោល

"មានអារម្មណ៍ថាយើងសំណាងណាស់ គ្រាន់តែថតវីដេអូគេងជាមួយគ្នាបែរជាពួកមនុស្សមានអំណាចទាំងនោះធ្វើអីយើងមិនបាន នឹកឃើញពេលណាចង់តែសើច" ជេគនិយាយផងសើចផងខុសពីស៊ុងហ៊ុនដែលធ្វើមុខស្អុយប៉ែរ
"ធ្វើមុខឲ្យមានសិរីសួស្ដីតិចមកប្ដី" ជេគនិយាយព្រមទាំងទាញថ្ពាល់ស៊ុងហ៊ុនថ្នមៗ
"ខឹងហើយ" ស៊ុងហ៊ុនធ្វើរិកខឹងងរង៉ក់ធ្វើឲ្យជេគមិនសើចមិនបាន នេះឬមនុស្សដែលគ្រប់គ្នាគិតថាគួរឲ្យខ្លាច?

សន្និសិទ្ធកាសែត

ហេស៊ឹងពេលនេះត្រូវបានចេញពីគុក គេអង្គុយធ្វើសន្និសិទ្ធកាសែតប្រមាណជាងពីរម៉ោងរហូតដល់សំណួរចុងក្រោយ
"លោកហេស៊ឹងត្រឡប់មកវិញលើកនេះមានគំនិតសងសឹកនឹងសត្រូវចាស់ទេ?" សំណួររាប់មិនអស់បន្លឺឡើងគេញញឹមបន្តិចមុននឹងឆ្លើយ
"ខ្ញុំចាញ់ហើយ ដូច្នេះហើយខ្ញុំមិនត្រូវការសងសឹកទេ ចាញ់គឺចាញ់ ឈ្នះគឺឈ្នះ ប្រសិនបើខ្ញុំសងសឹកខ្ញុំមិនហៅថាខ្លួនឯងថាឈ្នះទេ នោះគេហៅថាឈ្នានីសទៅវិញ!! ឮមកថាមានទម្ងន់កូនទីពីរមែនអត់?ជូនពរឲ្យសុខភាពល្អណា" ហេស៊ឹងនិយាយហើយក៏ដើរចេញពីទីកន្លែងដែលកំពុងតែធ្វើសន្និសីទកាសែតទាំងជឿជាក់។ មែនហើយមនុស្សដូចគេគ្មានពាក្យឡើយថាទាល់ច្រកទោះបីជាជាប់គុកហើយចេញមកវិញក៏គ្មានអ្វីមករារាំងគេបានឡើយ។

ជេគចុចប្ដូរប៉ុស្ដិ៍ទូរទស្សន៍ទាំងទឹកមុខរាបស្មើរ ស៊ុងហ៊ុនដែលអង្គុយក្បែរបានត្រឹមតែក្រវីក្បាល
"បញ្ចុកស្វាយអូនបន្តិច" សំឡេងជេគបន្លឺឡើងទាំងភ្នែកនៅជាប់នឹងទូរទស្សន៍ ស៊ុងហ៊ុនដកដង្ហើមធំបន្តិចមុននិងបញ្ចុកស្វាយចូលមាត់ជេគ
រីងទ៍ រីងទ៍ ទូរសព្ទនៅក្នុងផ្ទះរោទ៍ឡើង ស៊ុងហ៊ុនតួនាទីរបស់គេគឺដើរទៅលើកទូរសព្ទ។
"អាឡូជម្រាបសួរអ្នកណាគេដែរ?"
"ប្រពន្ធខ្ញុំកើតកូនហើយ...សាន់នូសម្រាលហើយ ហ៊ឹកហ៊ឹក.." គ្មានអ្នកណាទេសំឡេងរបស់នីគីយំត្រសឹកតាមទូរសព្ទស៊ុងហ៊ុនផ្លុំ ខ្យល់ចេញពីមាត់បន្តិចមុននឹងពោលសម្ដីឡើង
"ណ្ហើយ...ចាំកន្លះម៉ោងទៀតទៅដល់ឥឡូវហើយ!!ចាំយកផ្លែឈើតែផ្ញើមួយកន្ត្រក" ស៊ុងហ៊ុនមិនចង់ស្ដាប់ឪពុកថ្មីថ្មើស្រែកយំក៏ប្រញាប់ចុចទូរសព្ទបិទមុននឹងងាកបម្រុងនិយាយប្រាប់ប្រពន្ធប៉ុន្តែ..
"ស៊ុង...អូនឈឺពោះ...អូយ"
"ម៉ែអើយបែកទឹកភ្លោះហើយ...ហ៊ឹក..ប្រពន្ធខ្ញុំជិតកើតកូនហើយ" ស៊ុងហ៊ុនស្រែកខ្លាំងៗទាំងខ្លួនញ័រទទ្រើត អ្នកបម្រើក្នុងផ្ទះឃើញចៅហ្វាយបែបនេះក៏ប្រញាប់តេហៅឡានពេទ្យឲ្យបញ្ជូនទៅពេទ្យជាបន្ទាន់។

You've reached the end of published parts.

⏰ Last updated: Apr 06 ⏰

Add this story to your Library to get notified about new parts!

តែម្នាក់ ( SHOULD BE ONLY ONE ) (ចប់)Where stories live. Discover now