ភាគទី២៤+២៥ : (សាន់នូនីគីមានការស្វីតអត់មើលកាលៈទេសៈ😭)

789 63 21
                                    

ជេគគ្រងសម្លៀកបំពាក់សាមញ្ញអង្គុយក្រសោបកូនប្រុសក្នុងរង្វង់ដៃទាំងទឹកមុខស្លេកស្លាំង គេពិតជាមិនដឹងពិតមែនថានឹងត្រូវធ្វើអីបន្ដចាប់ផ្ដើមពីចំណុចណាទៅចំណុចណា។
រាងកាយមាំក្រាស់របស់លោកអតីតស្វាមីដើរចូលមកទាំងទឹកមុខរាបស្មើ នាយជេគគ្រាន់តែសម្លឹងឃើញរាងកាយមាំក្រាស់របស់អតីតស្វាមីភ្លាមហាក់ដូចជាឃើញពន្លឺភ្លាមៗតែម្ដង។
«ជេគមានរឿងអ្វីមែនទេ?» បានដូចចិត្តទៀតអ្នកមាននាមជាអតីតស្វាមីគ្រាន់តែចូលមកក្បែរភ្លាមក៏សួរទាំងព្រួយបារម្ភ
«អូនប្ដឹងប៉ូលីសរួចហើយ តែអូនខ្លាចណាស់!ស៊ុងជេមិនអាចនៅជាមួយអូនបានទៀតទេ គេនឹងមានគ្រោះថ្នាក់ជាមិនខានទេបើគេមកនៅក្បែរអូន» ជេគនិយាយទាំងទឹកមុខព្រួយបារម្ភ...ពិតមែនហើយគេពិតជាព្រួយបារម្ភពិតមែន
«បងមានវិធី!!» នីគីនិយាយដោយមិនភ្លេចងាកមើលផ្ទៃមុខស្លេកៗរបស់អតីតភរិយាយរបស់ខ្លួន
«វិធីអ្វីទៅ?»មិនចាំបង្អូសពេលវេលាឲ្យវែងឆ្ងាយស្អីទេជេគប្រញាប់សួរនាំទាំងមិនគិតច្រើន
«ប្រគល់ស៊ុងជេឲ្យទៅនាយស៊ុងហ៊ុនវិញទៅ វាអាចនិងមានសុវត្ថិភាពជាងនេះ» ជេគហាក់ស្លុតបន្ដិច នីគីគេនិយយាយអត់ខុសទេ វិធីនេះពិតជាល្អណាស់តែថាប្រសិនជាប្រគល់ឲ្យទៅស៊ុងហ៊ុនហើយតើខ្លួនមានឱកាសអាចជួបកូនទៀតបានទេ?
គិតច្រើនណាស់ កូនដែលស្រលាញ់ស្មើជីវិតនៅសុខៗប្រគល់ទៅឲ្យគេតើគួតែធ្វើបែបនេះទេ
«បើអូននៅតែសញ្ជឹងគិតបែបនេះស៊ុងជេនឹងគ្មានសុវត្ថិភាពឡើយ» នីគីនិយាយថ្នមៗទៅកាន់ជេគ តែជេគហាក់ដូចជាមិនអាចសម្រេចចិត្តបានទាល់តែសោះ
«គ្មានវិធីផ្សេងក្រៅពីនេះទេឬ? តើបងមិនអាចជួយការពារកូនរបស់ខ្ញុំទេឬ?» នីគីដកដង្ហើមធំបន្តិបមុននឹងឆ្លើយតបទៅកាន់ជេគវិញ
«បងចង់ជួយណាស់!! តែឃ្លាំងអាវុធរបស់បងនៅសុខៗស្រាប់តែឆេះគ្មានតម្រុយ សណ្ឋាគារលំដាប់ផ្កាយប្រាំរបស់បងស្រាប់តែបាត់ភ្ញៀវដោយសារតែពាក្យចរចាមអារាមបាក់ផ្លូវ ទំនេញដែលនាំចេញក៏ស្រាប់តែរាំងស្ទេះគ្មានមូលហេតុ ទីស្នាក់ការប៉ូលីសក៏ត្រូវចោរចូលប្លន់បាត់បង់ឯកសារសំខាន់ដល់ថ្នាក់ ថ្នាក់លើផ្អាកការងារបង អូនគិតទៅថារឿងនេះចៃដន្យឬអត់? គ្រាន់តែប៉ារបស់បងធ្លាក់ដំណែងភ្លាមមានពពួកមនុស្សមុខពីរច្រើនណាស់ចង់បំផ្លាញគ្រួសារបង តើបងអាចជួយស៊ុងជេដោយរបៀបណាបើសូម្បីតែបងខ្លួនឯងជួយខ្លួនមិនចង់រួចផងនោះ?» ជេគស្រាប់តែទម្លាក់ទឹកមុខនេះគ្រាន់តែលែងលះគ្នាប្រហែលជាកន្លះឆ្នាំសោះរឿងអាក្រក់ៗកើតឡើងច្រើនម៉្លេះ?
«បងស្រីរបស់អូនក៏ត្រូវបានគេផ្អាកការងារ កិច្ចប្រជុំធំក៏គ្មានវត្តមានរបស់គាត់ចូលរួមដែល អូនមិនអាចនាំទុក្ខដល់គាត់បានទៀតទេ» ជេគជ្រប់មុខយំហូរ ព្រោះគេដឹងច្បាស់ណាស់ថាម្នាក់ដែលកំពុងតែព្យាយាមធ្វើបាបខ្លួនមិនមែនធ្វើបែបលំៗឡើយ
«អូនគិតថាអ្នកណាជាអ្នកបង្ករឿងទាំងនេះមក?» នីគីពោលថ្នមៗស្រាលៗទៅកាន់អតីតភរិយាយ
«តើអាចមានអ្នកណាក្រៅពី ហេស៊ឹងបានទៅ? សំខាន់គេក៏មិនអាចធ្វើរឿងនេះតែម្នាក់ឯងបានដែលបើគ្មានស្រីបីសាច ស៊ូលូស៊ីម្ដាយចុងរបស់បងស្រីខ្ញុំនោះ?» ជេគនិយាយទាំងប្រាកដប្រជាព្រោះបីសាចដូចជាពួកគេមិនពិបាកស្មានស្អីច្រើនពេកទេ
«ស៊ុងហ៊ុននៅពេលនេះនៅតែជាលេខមួយដែលបងគិតថាមានតែគេម្នាក់គត់ដែលអាចការពារស៊ុងជេបាន» លើកនេះជេគងក់ក្បាល ច្បាស់ណាស់គេពិតជាយល់ចំណុចនេះ
«អូនមិនគិតថាជាជេយ៍ខ្លះទេហេស?» ជេគងាកទៅមើលនីគីទាំងញញឹមបន្តិច
«ជេយ៍ ទោះបីជាគាត់ឆ្កួតនឹងការស្រលាញ់ប៉ុណ្ណាក៏ដោយ បើរបស់ណាដែលខ្ញុំព្យាយាមក្រសោបទុកហើយគេមិនប៉ះពាល់ដាច់ខាត» ជេគនិយាយទាំងច្បាស់លាស់ គេប្រាកដចិត្តច្បាស់ជាទីបំផុត មនុស្សដូចជាជេយ៍គ្មានថ្ងៃបំផ្លាញខ្លួនឡើយ។
ក្រឡែកមកមើលរាងតូចច្រឡឹងស្ថិតក្នុងសម្លៀកបំពាក់ស្ដើងៗ កំពុងស្ថិតនៅក្នុងបារហ្គេយ៍មួយកន្លែងដែលកំពុងតែមានពិធីជាច្រើនដែលនឹកស្មានមិនដល់
«សាន់នូ?» សម្លេងរបស់បុរសសង្ហាខ្ពស់ស្រឡះដែលជាជនជាតិចិនកំពុងតែសន្ទនាជាមួយនឹងសាន់នូ
«មែនហើយឈ្មោះរបស់ខ្ញុំគឺសាន់នូ...នៅទំនេរ!!» សាន់នូនិយាយផងសើចផងលើកកែស្រាផឹកទាំងមិនខ្វល់ពីអ្វីៗគ្រប់យ៉ាង
«កុំផឹកច្រើនពេកមិនល្អទេ» បុរសនោះនិយាយទាំងព្យាយាមទាញកែវស្រាចេញ
«ពួកលោកមានមុខមាត់ស្រដៀងគ្នាណាស់ តែគេមិនដែលនិយាយល្អបែបនេះដាក់ខ្ញុំឡើយ» សាន់់នូនិយាយផងយំផង កម្លោះនេះពិតជាមិនដឹងថាត្រូវធ្វើបែបណាពិតមែន
«ខូចចិត្តរឿងស្នេហាច្បាស់ណាស់នៀក» បុរសសង្ហាម្នាក់នេះនិយាយទាំងមុខស្មើៗតែបើគេមិនជួយម្នាក់នេះទេច្បាស់ណាស់ថានឹងមានពួកប្រែតមកស៊ីគេមិនខានបើរូបរាងទាក់ទាញថ្នាក់នេះនោះ។ នាយសង្ហាម្នាក់នេះលើកបីរាងកាយតូចច្រឡឹងរបស់សាន់នូដាក់ចូលក្នុងឡានថ្នមៗ មុននឹង
«គួរតែយកទូរស័ព្ទគេទាក់ទងទៅសាច់ញាតិគេល្អទេ?» និយាយចប់កម្លោះរូបនេះទាញទូរស័ព្ទរបស់សាន់នូចេញមកមុននឹងចុចទៅកាន់លេខទូរស័ព្ទដែលsaveថា ចាហ្វាយមិត្តចរឹកឆ្កែ បុរសម្នាក់នេះបម្រុងចុចហើយតែគេស្រាប់តែឃើញលេខមួយសេវថា ជាទីស្រលាញ់ គេគិតថាប្រហែលជា បងប្អូនឬក៏ម៉ាក់ស្អីនឹងក៏ទាក់ទងទៅតែ...
«ជម្រាបសួរខ្ញុំ នីគី អាល់ម៉ាល់ទី កំពុងតែនិយាយ» កម្លោះនេះស្លុតបន្តិច!! នីគីអាល់ម៉ាល់ទី ចឹងឬ? ជាទីស្រលាញ់នេះជានីគីឬ!!
«ខ្ញុំរីគី សេនត្រា!! ខ្ញុំបានជួបអូមេហ្កាម្នាក់សេវលេខឯងថាជាទីស្រលាញ់ទើបទាក់ទងទៅឲ្យមកយកគេទៅវិញផង» រីគីពោលស្រាលៗរហូតដល់មានអារម្មណ៍ថាធ្នកម្ខាងទៀតស្ងាត់បាត់មាត់
«នីគី!!»
«រីគី? រីគីពិតមែនឬ? ឥឡូវនៅឯណា គ្រាន់តែឮឈ្មោះនេះភ្លាមនីគីហាក់មិនស្ទាក់ស្ទើក្នុងការមកស្វែងរកម្នាក់នេះសោះ។

តែម្នាក់ ( SHOULD BE ONLY ONE ) (ចប់)Where stories live. Discover now