"ហេតុអ្វីបានជាមានសត្រូវច្រើន? " រាងតូចសួរបែបនេះស៊ុងហូនក៏ដាក់ស៊ីហ្ការបស់ខ្លួនទៅមួយផ្នែកមុននឹងដើរមកឈរទល់មុខនាយ
"យើងមានកិច្ចការត្រូវធ្វើ ឯងមិនត្រូវចាកចេញទៅណាផ្ដេសផ្ដាសទេប្រយត្ន័មានគ្រោះថ្នាក់! "ស៊ុងហូននិយាយហើយក៏ទាញអាវក្រៅធំវែង រួចក៏ដើរចាកចេញពីបន្ទប់
ដំណើរដ៏មានអំណាចព្រមជាមួយរាងកាយមាំដែលគ្មានអ្វីបិទបាំង បង្ហាញឥតឃើញនៅបង់របួសដែលទើបនឹងរួច ។ គ្រាន់តែឃើញវត្តមាននាយក្រាស់ភ្លាមអ្នកបម្រើគ្រប់គ្នាក៏ឱនគំនៀបចុះ មើលទៅឋានៈគេក្នុងគ្រួសារមួយនេះមិនទាបឡើយ។
"ឯងចង់ទៅណា? "គ្រាន់តែគេដើរមកដល់មាត់ទ្វារវិមានសម្លេងមួយក៏បង្ហើបឡើង
"ខ្ញុំមានកិច្ចការត្រូវធ្វើ! យប់នឹងត្រឡប់មកវិញ! "គេនិយាយហាក់មិនសប្បាយចិត្ត
"ព្រោះតែវាមែនទេដែលឯងហ៊ានយកជីវិតទាយាទត្រកូលផាកទាំងមូលទៅប្រថុយ? "គាត់និយាយឡើងសង្កត់សម្លេងខ្លាំងៗ ធ្វើឲស៊ុងហូនដែលបម្រុងនឹងចាកចេញទៅបែរមកទល់មុខជាមួយគាត់
"ខ្ញុំគ្រាន់តែមិនចង់ឲពួកវាសម្លាប់មនុស្សដែលខ្ញុំត្រូវសម្លាប់នោះទេ! "គេនិយាយមកយ៉ាងម៉ត់ចត់ មើលមកគឺពាក្យដែលគេនិយាយគ្រប់ម៉ាត់គឺជាការពិត
"បើចង់សម្លាប់វាក៏យកវាទៅសម្លាប់ទៅ! " (ប្រពន្ធចៅហា៎តា!សម្លាប់យ៉ាងមេច?)
"វាមិនទាន់ដល់ពេលទេលោកតា! ពេលនេះខ្ញុំទៅមានភារៈកិច្ច ហាមលោកតាចូលបន្ទប់ខ្ញុំសោះ! "ស៊ុងហូនថាហើយក៏ដើរចាកចេញទៅបាត់
ស្នាមញញឹមបង្ហាញឡើងនៅលើម៉ាត់ក្រាស់ដែលមានពុកចង្កាដុះជុំជិត! គាត់មើលដឹងថាក្មេងប្រុសដែលមកជាមួយចៅប្រុសគាត់មិនមែនជាមនុស្សធម្មតានោះទេ ។ វាអាចនឹងមិនងាយជឿលើរឿងអភិនិហារនោះឡើងតែគាត់មើលដឹងថាមនុស្សដូចជារីគីគឺអាចនាំគ្រោះថ្នាកមកដល់វិមានផាកគាត់បាន !
"ក្មេងនោះនឹងធ្វើឲត្រកូលផាកចលាចលជាមិនខាន! បើឯងមិនកម្ចាត់គេចេញ គ្រោះធំហើយ! " លោកម្ចាស់ផាកនិយាយមុនសម្លឹងទៅជាន់លើដែលមានបន្ទប់ស៊ុងហូននៅទីនោះ
#Cut
ក្នុងបន្ទប់ធំដែលងងឹត បុរសក្នុងឈុតខ្មៅដើរចូលមកដោយយកនូវព័ត៌មានសំខាន់មួយមកជាមួយផង ។
"ចៅហ្វាយ!ក្មេងប្រុសនោះមិនមានគ្រោះថ្នាក់អ្វីទេ! ហើយគម្រោងការណ៍ទាំងមូលរបស់ពួកយើងក៏ត្រូវរលាយផងដែរ! រាជ្យសម្បត្តិទាំងប៉ុន្មានត្រូវបានប្រគល់ឲព្រះអង្គម្ខាស់ទី១បាត់ទៅហើយ! "
"ធ្វើការម្ដងណាក៏មិនបានសម្រេចរាជ្យសម្បត្តិយើងក៏ត្រូវបាត់បង់! ឯងចង់ឲយើងរលាយមិនសល់អ្វីទេមែនទេ? "មនុស្សស្រីម្នាក់នោះក៏ស្រែកបន្ទោសគេខ្លាំងៗ
"តែចៅហ្វាយ! អំណាចទាំងស្រុងគឺមានត្រកូលផាកនៅពីក្រោយ បើពួកយើងកម្ចាត់ត្រកូលផាក នោះរាជ្យសម្បត្តិទាំងមូលចៅហ្វាយអាចយកមកបានដោយស្រួល! "
"ហឹស!ឯងគិតថាវាងាយណាស់មែនទេ? ត្រកូលផាកណាវើយ!មិនមែនត្រកូលឪឯងទេ! "នាងជេរប្រទិចកូនចៅខ្លួនខ្លាំងៗ
"ចុះកូនអុករបស់ចៅហ្វាយនោះ! អ្នកអង្គម្ចាស់ដាក់អាយុជីវិតការពារគេ គេប្រាកដជាសំខាន់ចំពោះអ្នកអង្គម្ចាស់ហើយ! "
"ហឹស!ឯងឆ្លាតគ្រាន់បើ! កូនអុកសម្ងាត់របស់យើង~~ យើងប្រើឯងឲកម្ចាត់ស្ដេចឲយើង! "
ហេហេ~ កូនអុកសម្ងាត់
YOU ARE READING
គ្រាំស្នេហ៍ភរិយាជំនួស(វគ្គ១) | hoonki
Romanceក៏ព្រោះការភាន់ច្រលំបន្ដិចឈ្មោះជាអនាគតប្អូនថ្លៃបានឡើងមកជាភរិយា... នាយរៀបការនឹងគេព្រោះចង់សងសឹកនៅអ្វីដែលគេបានធ្វើមកលើមនុស្សជាទីស្រឡាញ់របស់ខ្លួនទោះបីជាគេប្រកែកថាគេមិនបានធ្វើក៏ដោយក៏នាយនៅតែចាត់ទុកគេជាឃាតករដែរ....
Ep19 : វិមានផាក
Start from the beginning
