ភាគ41: មែនហើយយើងរោគចិត្ត!

Start from the beginning
                                    

     " យើងសុំដាក់បណ្ដាសាសូមឲ្យឯងរស់ទាំងវេទនាគ្រប់ៗជាតិ អាបិសាច! "

     " មាត់ខ្លាំងណាស់តើ ចាំមើលយើងនឹងកាត់អណ្ដាតនាងឯងចេញ " ថេយ៉ុងខាំមាត់ខឹងនាងនឹងដែលហៅគេជាអាបិសាចទើបក្ដាប់ដៃលើកកាំបិតអារបបូរមាត់នាងទំលាក់ចោល និងបាន កាត់អណ្ដាតនាងចេញទៀតផង នេះហើយផលិតផលរបស់នាង

     " បើយើងកាត់អណ្ដាតនាងហើយតើនាងបានអីនិយាយទៀតទៅ " ថេយ៉ុងដើរមករើនឹងញុកអណ្ដាតចូលមកមាត់វិញ ទើបបន្តធ្វើទារុណកម្មនាងជាច្រើន រហូតដល់នាងស្លាប់ទាំងបិទភ្នែកមិនជិត ទើបដើរទៅយកសាំងនិងដែកកេះនឹងរើសឈើខ្លះៗយកមកដាក់លើការ៉ូនឹងសាច់ដៃជើងនិងក្បាលនាងដាក់លើឈើចាក់សាំងដាក់សាកសពគេឈរមើលអណ្ដាតភ្លើងឆេះសន្ធូសន្ធៅ លុះអណ្ដាតភ្លើងឆាប់ឆេះអស់គេក៏នៅលាងសម្អាតកន្លែងនឹងឲ្យស្អាតនឹងបានយកផេះដែលជាសពនោះយកក្រវេងចោលយ៉ាងស្អាតគ្មានសល់។

     " ពេលនេះនៅតែរឿងមួយមុខគត់ យកគាត់មកវិញ ហឹស! លោកតា...អ្នកម៉ាក់...លោកទាំងពីគិតថាអាចបំបែកខ្ញុំចេញបានឬមិនអាចទេ លើកនេះខ្ញុំនឹងយកគាត់មក ដោយមិននិយាយអ្វីទាំងអស់ " ថេយ៉ុងញញឹមគួរឲ្យខ្លាច បន្លឺឡើងតែម្នាក់ឯងហើយដើរទៅរកឡានវិញ គ្រប់យ៉ាងនៅទីនេះគ្មានអ្នកណាដឹងឡើយ។

•ពេលព្រឹក

     " យូឃឺ...មីងសួរក្មួយម្ដងទៀតតើកូនថេយ៍ ឥឡូវនៅឯណា? " អ្នកស្រីសារីសម្លុកទៅយូឃឺ ក្រោយពីដឹងថា យូឃឺគេកុហកគាត់ថានាំថេយ៍ដើរលេងតែអត់អញ្ចឹងទេ យប់មិញដឹងថាគេនៅផ្ទះមិនបានទៅណា ទើបគាត់មកជម្រិតសួរដល់ផ្ទះនាយ យូឃឺញញឹមៗទាំងមិនសមសើច ហិហិ ងើបមើលមុខគាត់ មិនដឹងថាគួរឆ្លើយឬអត់?

     " ហិហិ អ្នកមីងសារី... "

     " មិនបាច់មកហិហិ សើចស្ញេញដាក់មីងទេ ពេលនេះកូនថេយ៍ទៅណា? " គាត់ធ្វើមុខកាចដាក់ទើបយូឃឺនាយព្រមនិយាយប្រាប់ថាថេយ៍ទៅ កូរ៉េដោយនាងជាអ្នកចេញសំបុត្រនិងឲ្យលុយគេទៅមួយជំនួនធំ

     " ថេយ៍.. ថេយ៍នៅកូរ៉េអ្នកមីង "

     " យ៉ាប់មែនកូននេះ " គាត់ក្រវីក្បាលខឹងនឹងនាយតូចជាខ្លាំង ចាំមើលលើកនឹងចាប់មកដាក់ក្នុងបន្ទប់មិនឲ្យចេញទៅណាទេ។

     " តើកូនដឹងថាគេនៅកន្លែងណាឬអត់? "

     " ខ្ញុំ.... "

     " ប្រាប់មក! " គាត់និយាយខ្លាំងដែរទើបនាយប្រាប់ទាំងញ័រមាត់ លើកទីមួយហើយឃើញគាត់កាច។

     " នេះអ្នកមីង " នាយបានឲ្យ ទូរស័ព្ទទីតាំងឲ្យទៅគាត់មើល បន្ទប់ដែលនាយតូចនៅយូឃឺនាងជាអ្នកកក់អញ្ចឹងងហើយបានជានាយដឹង។

     " អរគុណហើយយូឃឺ " អរគុណចប់គាត់ដើរចេញទៅវិញបាត់ ថ្ងៃនេះគាត់នឹងទៅយកកូនគាត់មកវិញ នៅតែបីថ្ងៃទៀតទេប្អូនគាត់ការហើយចឹងហើយគាត់មិនចង់ឲ្យកូនគាត់មកឃើញគេការនោះទេ ប្រហែលជាពេលនេះកូនគាត់ដឹងហើយទេដឹង រឿងរៀបការពូគេនោះ។

    

ពូតូចសំណព្វចិត្ត(ចប់)Where stories live. Discover now