ភាគ31: អីយ៉ា..ប្រពន្ធសម្លាញ់

1.1K 70 7
                                    

ធ្មេញបើកៗពីរខែកន្លងហួសទៅយ៉ាងលឿន វាក៏ជិតដល់ថ្ងៃកំណើតនាយតូចកូនប្រុសបងគ្រួសារខែនដូដែរ។

កាយតូចនៅអង្គុយសួនផ្កាដែរគេបានដាំនោះសម្លឹងមើលវាដោយស្នាមញញឹមស្រស់ដោយកាន់កែវទឹកតែយកមកក្រេបតិចៗ ដកដង្ហើមចេញចូលស្រូបខ្យល់បរិសុទ្ធចូលពោះ។

" ចៅថេយ៍កំពុងតែធ្វើអីហ្នឹងចៅ? " លោកយាយដើរចូលមួយសួរទៅនាយតូចដោយមានអ្នកបម្រើចាំជួយគ្រានាំគាត់ចូលទៅអង្គុយ។

" ថេយ៍កំពុងតែអង្គុយលេងមើលផ្កាលោកយាយ លោកយាយចេញមកធ្វើអីមេឃកំពុងតែត្រជាក់ ប្រយ័ត្នលោកយាយឈឺទៅ " នាយតូចក្រោកឡើងទាញអាវក្រៅដែលខ្លួនបានពាក់យកទៅក្រោបពីលើឲ្យគាត់ មេឃចាប់ផ្តើមចុះត្រជាក់មកហើយ។

" ចៅមិនជាត្រជាក់ណាស់ណាទេចៅថេយ៍ "

" លោកយាយថែសុភាពផង កុំចេញមកហាលខ្យល់អី ប្រយ័ត្នឈឺ "

" យាយដឹងថាចៅបារម្ភ គួរឲ្យខ្នាញ់ណាស់ចៅប្រុសយាយ " ថាហើយគាត់ក៏ចាប់ក្តិចថ្ពាល់ចៅលេងសប្បាយ ក្ដិចផងចាប់ថើបផង ឯអ្នកដែលត្រូវថើបនោះមុខឡើងក្រហមងំ។

" ហិហិ លោកយាយបានហើយចៅ រសើបណាស់ ហិហិ " សើចផងខំចាប់កុំឲ្យគាត់ចាប់ថើប សំឡេងសើចលាន់ឮពេញសួនផ្កា របស់លោកយាយនិងចៅប្រុស។

" មែនហើយជិតដល់ថ្ងៃកំណើតចៅហើយ តើចៅចង់បានអី? "

" ចៅមិនចង់បានអ្វីទេសុំតែលោកយាយនៅជាមួយចៅឲ្យបានយូរៗទៅបានហើយ "

" អីយ៉ា....ចៅនេះ យាយម៉េចនឹងអាចនីបានយូរទៅ តែបួន ដប់ឆ្នាំទៀតយាយទៅហើយ "

" លោកយាយ....កុំយាយចឹងមើល ... ហ្ហឹកហុឺ ចៅចង់ឲ្យលោកយាយនៅជាមួយចៅ មិនចង់ឲ្យលោកយាយទៅណាទេ "

" កើតចាស់ឈឺស្លាប់ជារឿង ធម្មតាទេចៅ កុំកើតទុក្ខអី "

" លោកយាយ.....ហុឺ.... "

" ចៅជំគួតនេះ ម៉េចក៏យំចឹង? " គាត់សើចតិចៗលើកដៃជូនទឹកភ្នែកឲ្យចៅប្រុស មើលចោះយំដូចក្មេងទៅកើត ជិតអាយុ18ហើយណា

" កុំទៅចោលចៅ ចៅមិនឲ្យលោកយាយទៅណាទេ "

" ចៅនេះប្រឹងបង្ខំយាយវាឲ្យរស់ដល់200ឆ្នាំក៏អី? "

ពូតូចសំណព្វចិត្ត(ចប់)Where stories live. Discover now