ភាគ39: ឥឡូវលោកជាសង្សារខ្ញុំហើយ

1.1K 64 6
                                    

     ច្រើនថ្ងៃកន្លងផុតទៅថេយ៉ុងគេខំប្រឹងធ្វើយ៉ាងណាឲ្យអ្នកផ្ទះគិតថាគេមក ធម្មតាវិញហើយ ព្រោះគេមិនបានរំលឹកឬនិយាយចំឈ្មោះនាយក្រាស់ ចំណែកអ្នកផ្ទះក៏មិននិយាយដូចគ្នា។

     " ជំរាបសួរអ្នកមីង! "

     " ចា៎ស! យូឃឺ ថ្ងៃនេះខ្យល់អីបក់មកដល់ផ្ទះមីង? " អ្នកស្រីសារីញញឹមទៅនាយសង្ហារកូនបារាំង យូឃឺដើរចូលទៅអង្គុយនឹងសាឡុង នាយឮថាថេយ៉ុងមកវិញទើបនាយចង់ចូលមកលេងក្រាស់ហ្នឹងណាខានជួបមុខយូរហើយទៅក៏មិនបានលាគេទៀត។

     " ខ្ញុំឮថាអូនថេយ៍គេមកវិញមែនទេអ្នកមីង? "  នាយសួរទៅគាត់ដោយភ្នែកវេរារកមើលអូនថេយ៍ៗ ម្ចាស់បេះដូងបេះប្រម៉ាត់

     " អរ...កូនថេយ៍គេនៅខាងលើក្មួយឡើងទៅគេនៅក្នុងបន្ទប់ "

     " បាទ អញ្ចឹងខ្ញុំសុំឡើងទៅខាងលើហើយ "

     " ចា៎ស " ចប់សម្ដីហើយនាយក៏បានឡើងទៅខាងលើទៅមើលមុខក្រាស់

តុក!តុក!

     " អូនថេយ៍គឺបងណា "

ក្រាក!

     " មកមានការអី? " បើកទ្វាហើយថេយ៉ុងដើរចូលទៅក្នុងវិញ យូឃឺនាយក៏ដើរតាមពីក្រោយតែក៏មិនភ្លេចបិទទ្វារឲ្យរួចដែរ។

     " អូនមកយូរហើយមែនទេ? "

     " មក បួន ដប់ ថ្ងៃហើយ ហើយលោកមានការអីដែរ? " យូឃឺនាយចូលអង្គុយតាមនាយតូច ពេលគេអង្គុយចុះផឹកតែ

     " បងចង់នាំអូនថេយ៍ទៅដើរលេង តើអូនថេយ៍ទំនេរទេ? " ថេយ៉ិងគិតបនកតិចទើបងក់ក្បាលឆ្លើយ

     " អឹម! "

     " អូនថេយ៍ញ៉ាំបាយនៅចុះ? "

     " ហើយៗ "

     " ចឹងទៅឥឡូវទេ? "

     " (បើខ្ញុំប្រើគេប្រហែលអាចបាន) " ថេយ៉ិងគិតក្នុងចិត្តហើយក៏ងក់ក្បាលម្ដងទៀត គេនឹងយកនាយប្រើ ដើម្បីបានទៅកូរ៉េវិញ

     " ល្អណាស់ អូនថេយ៍តែងខ្លួនទៅចាំបងទៅចាំខាងក្រោមមុន " នាយយូឃឺញញឹមបិទមាត់មិនជិតញញឹមស្ញេញសិងតែស្ងួតជើងធ្មេញ ព្រោះនាងសែនរំភើបញាប់ញ័រឱរ៉ា មិនងាយបានឪកាសដូចនេះទេ បើមិនត្រូវថេយ៍វ៉ៃក៏ជេរនាយដែរ។

ពូតូចសំណព្វចិត្ត(ចប់)Where stories live. Discover now