ភាគទី:15 លោកធ្ងន់ណាស់ងើបចេញទៅ

Comincia dall'inizio
                                    

« សម្រេចថាឯងមានការអីចូលមកក្នុងសិនមក »ជុងហ្គុក

« ខ្ញុំសួរលោកទើបត្រូវថាលោកកើតអីបានជាសុខៗក៏រុញរទេះមកចោលខ្ញុំហើយមិនចាំខ្ញុំទៀតនេះចង់តាំងខ្លួនឯងជាអ្នកខ្លាំងណាស់ទៅហ្ហេសបើមានដុំថ្មទាក់កង់រទេះហើយធ្វើឲ្យលោកក្រឡាប់រទេះនោះគិតយ៉ាងមិច »ថេយ៉ុង ស្តីឲ្យនាយផាំងៗតែម្ដងចង់តាំងខ្លួនឯងជាអ្នកខ្លាំងតែមិនមកស្ថានភាពខ្លួនឯងថាពេលនេះកំពុងតែនៅក្នុងស្ថានភាពអ្វីចុះបើនាយរុញមិនបានមើលត្រូវចំពោះនិងអ្វីមួយនោះវាមិនធ្វើឱ្យមានរបួសធ្ងន់ធ្ងរជាងមុនមិនខាននោះទេហើយជើងរបស់នាយនិងពិបាកក្នុងការធ្វើចលនាលើកដើម

« ខ្ញុំយ៉ាងមិចក៏មិនមិនពាក់ព័ន្ធអីហ្នឹងឯងដែរគ្រាន់តែជាពេទ្យធម្មតាចាំបាច់ខ្វល់ច្រើនធ្វើអីយើងពិការមួយជីវិតក៏មិនពាក់ព័ន្ធអីហ្នឹងឯង »ជុងហ្គុកដោយមិនឱ្យចុះញ៉មនាយតបទៅវិញទាំងទឹកមុខរៀបស្មើគួរឱ្យខ្លាចតែម្ដង

« លោកមិនខ្វល់ខ្លួនលោកតែប៉ាម៉ាក់លោកគាត់ចង់ឲ្យលោកបានបានជាសះស្បើយដូចធម្មតាវិញមានដឹងទេថាពួកគាត់បារម្ភពីរលោកប៉ុណ្ណានោះ »ថេយ៉ុង

« ក៏បានឈប់និយាយរឿងនឹងទៅខ្ញុំចង់ងូចទឹក »ជុងហ្គុកដោយឃើញទឹកមុខថេយ៉ុងពិបាកមើលពេកគេក៏បង្វែររឿងឈប់និយាយវិញ

« ចាំបន្តិចខ្ញុំទៅយកកន្សែងសិន » ថេយ៉ុង

*30នាទីក្រោយគេក៏បានងូចទឹករួចរាល់

« មកចាំខ្ញុំផ្លុំសក់ឱ្យលោក »ថេយ៉ុងបន្តផ្លុំសក់ឪ្យនាយយ៉ាងយកចិត្តទុកដាក់ដោយមិនបានដឹងទេថាមានមនុស្សម្នាក់បានអង្គុយភ្លឹកនឹងសម្រស់របស់គេនោះ

« មើលជិតបែបឯងរឹតតែស្អាតលើសដើម »ជុងហ្គុកលួចសរសើរគេក្នុងចិត្តមើលចុះពេលបានមើលមុខចំៗបែបនេះទើបដឹងថាគេស្អាតខ្លាំងណាស់ស្អាតលើសមនុស្សស្រីទៅទៀតក្លិនខ្លួនក៏ក្រអូបស្ទើរតែធ្វើឱ្យនាយទប់ចិត្តមិនបានទៅហើយ

« អូខេលោករួចហើយលោក...លោករួចហើយជុងហ្គុក »ថេយ៉ុងដោយឃើញនាយភ្លឹកមិនមាត់គេក៏ស្រែកហៅនាយមួយទំហឹងតែម្តង

ពេទ្យតូចម្ចាស់បេះដូងDove le storie prendono vita. Scoprilo ora