EP12 ថ្នាក់ថ្នម💋

617 59 4
                                    

Doctor « លោក សូមទៅកន្លែងបង់ប្រាក់និងទទួលយកថ្នាំ»
Gemini « បាទអ្នកគ្រូពេទ្យ» ជេមដើរទៅតាមគ្រូពេទ្យពីក្រោយ
Doctor « នេះលោកថ្នាំ! ហើយលោកកុំភ្លេចធ្វើតាមអ្វីដែលពេទ្យប្រាប់ណា ត្រូវឲគាត់ ញុំាអាហារឲបានទៀងទាត់ គេងឲបានគ្រប់គ្រាន់ និងកុំសូវឲគាត់ធ្វើការអ្វីធ្ងន់ៗ មួយទៀតកុំឲគិតអ្វីដែលមិនសប្បាយចិត្ត ព្រោះបើគាត់គិតច្រើនសុខភាពរបស់គាត់នឹងចុះខ្សោយតាមនិង  »
Gemini « បាទអ្នកគ្រូពេទ្យ ខ្ញុំយល់ហើយ »
Doctor « បើមានការអ្វីបន្ថែមទៀត លោកអាចមកពិភក្សាបានណា »
Gemini « បាទ!អរគុណច្រើន» បន្ទាប់ពីនិយាយជាមួយគ្រូពេទ្យរួចរាល់ហើយជេមក៏ត្រលប់មកបន្ទប់វិញ ដើម្បីជួយរៀបចំហ្វូតត្រលប់ទៅផ្ទះវិញ. ជេមរៀបលើកហ្វូតបីតែ
Fourth « លោកប្រុងធ្វើអីនិង?»
Gemini « គេបីឯងនោះអី »
Fourth « លោកឆ្កួតទេអី ខ្ញុំមិនបានពិការជើងឯណា »
Gemini « តែយើងចង់បី »
Fourth « មិនបាច់! ខ្ញុំដើរខ្លួនឯងបាន » គេតវ៉ាជាមួយជេមរួចក៏ដើរចេញទៅមុនបាត់ ចំណែកឯជេមឃើញបែបនេះហើយក៏ញញឹមតិចៗ
Gemini « ឈឺ តែដើរលឿនជាងអ្នកជាទៀត » គេនិយាយពីក្រោយហ្វូត រួចក៏ដើរមកអោបចង្កេះហ្វូត
Fourth « នែលោកលែងខ្ញុំ » គេខំទាញដៃចេញពីចង្កេះរបស់ខ្លួន
Gemini « ដើរទៅ » គេអោននិយាយខ្សឹបដាក់ហ្វូត ចំណែកឯ  ហ្វូតវិញមិនតវ៉ាទៀតក៏ធ្វើតាមជេម
Gemini « ឯងចង់ទៅញុំាអីទៀតទេ?» មកដល់ក្នុងឡានភ្លាមជេមក៏សួរហ្វូតភ្លែត
Fourth « អត់ទេ ខ្ញុំឆ្អែតហើយ »
Gemini « អូខេ ចឹងយើងទៅផ្ទះ »

Arrived Home 🏠
អ៊ុំស្រី « លោកប្រុសតូចតើយ៉ាងមិចហើយ » អ៊ុំស្រីគ្រាន់តែឃើញពួកគេទាំងពីរចូលមកដល់ក្នុងផ្ទះភ្លាម អ៊ុំក៏រត់ទៅសួរហ្វូតភ្លាម
Fourth « ខ្ញុំលែងអីហើយអ៊ុំ » ហ្វូតឆ្លើយតបទៅកាន់អ៊ុំវិញយ៉ាងទឹកមុខស្រស់ស្រាយ
អ៊ុំស្រី « តើនេះលោកប្រុស និងលោកប្រុសតូចពិសារអាហាររួចហើយរឺនៅ? បើនៅចាំអ៊ុំទៅធ្វើឲណា »
Gemini « មិនអីទេអ៊ុំ ខ្ញុំមិនឃ្លាននោះទេអ៊ុំ » ជេមឆ្លើយតបទៅកាន់អ៊ុំវិញព្រមទាំងដៃមិនប្រលែងពីចង្កេះហ្វូតសោះ
Fourth « តែលោកមិនបានញុំាអីមួយព្រឹកហើយណា »
Gemini « គ្រាន់តែអត់មួយព្រឹកខ្ញុំមិនស្លាប់នោះទេ» គេនិយាយឌឺទៅកាន់ហ្វូតព្រមទាំងញញឹមចុងមាត់
អ៊ុំស្រី « ប្រយ័ត្នឈឺក្រពះណាលោកប្រុស »
Fourth « ចាំខ្ញុំអ្នកធ្វើឲគេញុំាចុះ មិនអីទេអ៊ុំ »
Gemini « មិនចាំបាច់នោះទេ ឯងឡើងទៅគេងទៅ »
Fourth « តែ...»
Gemini « ហាមតវ៉ា! ឡើងទៅ »
Fourth « លោកនេះរឹងជាងខ្ញុំទៅទៀត » មកដល់ក្នុងបន្ទប់ហើយហ្វូតក៏រអ៊ូបែបនេះដាក់ជេម
Gemini « បារម្ភពីយើងមែនទេ?» គេខិតមុខចូលទៅជិតហ្វូត
Fourth « អ្នកណាថា! ខ្ញុំមិនបានបារម្ភនោះទេ »
Gemini « មាត់រឹងទៀតហើយ » ជេមញញឹមចុងមាត់ . ពេលនោះហ្វូតក៏បានអោនទៅថើបមាត់ជេម ធ្វើឲជេមភ្ញាក់ផ្អើលបើកភ្នែកធំៗ
Gemini « នេះឯងថើបយើងហ៎រ?» ជេមសួរហ្វូតពេលហ្វូតដកមាត់ចេញ
Fourth « មិនបានថើបទេដឹង » គេអៀនរួចផ្តេកខ្លួនគេង. ជេមបានបែរមុខរបស់ហ្វូតឲមកទល់មុខគេរួចក៏អោនទៅថើបមាត់ហ្វូត យ៉ាងទន់ភ្លន់. ស្នាមថើបដ៏ផ្អែមល្ហែមរបស់អ្នកទាំងពីរធ្វើឲពួកគេពេញចិត្តជាខ្លាំង
Gemini « យើងមិនចង់ធ្វើបាបមនុស្សឈឺនោះទេ » គេដកមាត់ ចេញរួចនិយាយទៅកាន់ជេម
Fourth « លោកអត់បានញុំាអីមួយព្រឹកហើយ លោកទៅញុំាបានទេ?» ទឹកមុខបែបអង្វរកធ្វើឲជេមទប់ស្នាមញញឹមមិនបាន. ជេមមិននិយាយតែគេងក់ក្បាលចំពោះចម្លើយ
Gemini « គេងទៅ! ចាំដល់ម៉ោងញុំាថ្នាំយើងដាស់ឯង »
Fourth « ខ្ញុំដឹងហើយ » មុនចេញទៅជេមបានថើបថ្ងាស់ហ្វូតមួយខ្សឺត ធ្វើឲហ្វូតអៀនឡើងមុខក្រហមដូចប៉េងប៉ោះ🍅
Fourth « មនុស្សស្អីពេលណាល្អក៏ល្អ ពេលណាអាក្រក់ក៏អាក្រក់ ភ្លាម ខ្ញុំតាមមិនទាន់លោកនោះទេ » គេនិយាយរអ៊ូតែម្នាក់ឯង តែនៅពេលដែលនឹកឃើញជេមថើបគេអម្បិញមិញ ធ្វើឲហ្វូតអៀនម្តងទៀតយកភួយគ្របមុខជិតឈឹង

At night 🌃
អ៊ុំស្រី « លោកប្រុស បបររួចអស់ហើយ តើឲអ៊ុំឡើងទៅហៅអ្នក ប្រុសតូចរឺទេ?» ជេមបានប្រាប់ឲអ៊ុំធ្វើបបរដើម្បីឲហ្វូតញុំា
Gemini « មិនអីទេអ៊ុំ អ៊ុំរៀបចំដាក់ចានមក ចាំខ្ញុំយកទៅឲគេញុំានៅក្នុងបន្ទប់តែម្តង » ជេមគេទើបធ្វើការរួចរាល់ការងារនៅក្រុមហ៊ុន
អ៊ុំស្រី« បានចា៎លោកប្រុស » អ៊ុំស្រីបានរៀបចំដួសដាក់ចានហើយអស់ហើយ ជេមក៏កាន់ឡើងយកទៅលើ
Gemini « ហ្វូត ក្រោកឡើង ញុំាបបរសិន » គេដាស់ហ្វូតតិចៗ
Gemini « ហ្វូត ក្រោកឡើង.. » ជេមអង្អែលក្បាលហ្វូតថ្នមៗ ធ្វើឲហ្វូតដឹងខ្លួនបើកភ្នែកមកព្រឹមៗ
Fourth « នេះម៉ោងប៉ុន្មានហើយ?»
Gemini « ម៉ោង7ហើយ »
Fourth « ហា៎ស? នេះខ្ញុំគេងយូរម្លឹងផងហ៎រ! ហេតុអីលោកមិនដាស់ខ្ញុំតាំងពីព្រលប់ ?»
Gemini « យើងមិនចង់រំខានឯង យើងចង់ឲឯងគេងឲបានច្រើន»
Gemini « នេះបបរ! ញុំាទៅទាន់នៅក្តៅៗ អាងនិងបានលេបថ្នាំ» គេដាក់បបរលើពូក
Fourth « ខ្ញុំសុំងូតទឹកសិន រួចចាំខ្ញុំញុំា » ហ្វូតប្រុងចុះពីគ្រែតែជេមចាប់ដៃជាប់
Gemini « ញុំាសិនទៅ រួចចាំងូតទឹកតាមក្រោយ » គេនិយាយទាំងទឹកមុខប្រាកដប្រជាដាក់ហ្វូត
                         
                                 ___________

📌អរគុណសម្រាប់ការរង់ចាំ🙏 ជួយsupport admin ផងណា🤍 see you next ep ☺️
៚FahYing🦁🐭

កូនបំណុល ម្ចាស់ជីវិត⛓️❤️‍🔥Όπου ζουν οι ιστορίες. Ανακάλυψε τώρα