EP7 ជារបស់យើង🚫

1.1K 64 4
                                    

Gemini « សុំទោស » ជេមនិយាយហើយក៏អោនទៅថើបមាត់របស់ហ្វូត.
Fourth « មិនអីទេនោះទេ » គេរុញជេមចេញទាំងមុខញិកញក់
Gemini « ដល់ម៉ោងយើងត្រូវប្រជុំហើយ ឯងចង់ទៅជាមួយយើងរឺក៏ចង់រង់ចាំយើងនៅបន្ទប់នេះ?»
Fourth « អឺ...ខ្ញុំចាំលោកនៅបន្ទប់នេះក៏បាន » ជេមមិនតបតែបានអូសដៃហ្វូតទៅជាមួយ
Gemini « អង្គុយនៅទីនេះហើយ » ជេមចង្អុលទៅកៅអីដែលនៅជិតខ្លួនដើម្បីឲហ្វូតអង្គុយ. ហ្វូតក៏បានអង្គុយជិតជេម
Gemini « តោះចាប់ផ្តើមទៅ » ការប្រជុំក៏បានចាប់ផ្តើម ចំណែកឯហ្វូតអ្គុយស្តាប់គេស្តាប់ឯងរហូតដល់គេងលក់នៅជិតជេម. 30នាទីកន្លងផុតទៅ ការប្រជុំក៏បានបញ្ចប់ បុគ្គលិកទាំងអស់ក៏បានចាកចេញ នៅតែហ្វូតនិងជេមមីណាយតែប៉ុណ្ណោះ.
Gemini « ហ្វូតក្រោកឡើង ! » គេដាស់ហ្វូតតិចៗ. ហ្វូតបានលឺសំលេងដាស់របស់ជេមហើយក៏ក្រោកឡើងញីភ្នែកតិចៗ
Fourth « សុំទោសលោក ដែលខ្ញុំគេងលក់ទាំងមិនដឹងខ្លួន»
Gemini « មិនអីទេ! តោះទៅញុំាបាយយើងឃ្លានហើយ»
ជេមបាននាំហ្វូតមកបន្ទប់ញុំាអាហារ សម្រាប់អាហារថ្ងៃត្រង់.
Gemini « ឯងចង់ញុំាអីកម្ម៉ង់ទៅ » ជេមងាកទៅសួរហ្វូត
Fourth « ស្រេចតែលោក ខ្ញុំញុំាបានគ្រប់យ៉ាង »
Gemini « Ploy! មឺនុយថ្ងៃនេះមានប៉ុន្មានមុខអ្នកនាងជួយកម្ម៉ង់ឲខ្ញុំគ្រប់មុខមក»
Ploy « ចា៎លោកប្រធាន! » នាងតបទៅជេមព្រមទាំងសម្លឹងមើលទៅមុខហ្វូត. ៥នាទីក្រោយមក អាហារក៏បានមកដល់.
Fourth « លោក! ហេតុអ្វីក៏លោកកម្ម៉ង់ច្រើនដល់ថ្នាក់នេះ?» គេភ្ញាក់ផ្អើលបន្ទាប់ពីឃើញអាហារលើកមកដាក់ពេញតុ
Gemini « ឆាប់ញុំាទៅ កុំសួរយើងច្រើនពេក យើងអាងប្រញាប់និងទៅធ្វើការបន្ត »
Fourth « បាទលោក!» ហ្វូតលឺជេមនិយាយបែបនេះហើយក៏បានដួសអាហារមកដាក់ចានញុំាយ៉ាងលឿន. បន្ទាប់ពីញុំារួចអស់ហើយផ្លយក៏បានយកទឹកមកឲពួកគេទាំងពីរ.
« ប្រាវ!!!» កែវទឹកបានធ្លាក់មលើខ្លួនហ្វូតធ្វើឲខោអាវរបស់ហ្វូត សើមអស់
Ploy« ខ្ញុំសូមទោសណាលោក! ខ្ញុំគ្មានចេតនានោះទេ អម្បាញ់ មិញគឺខ្ញុំជម្ពក់ជើង ឲខ្ញុំសូមទោសម្តងទៀតណាលោក»
Gemini « ថ្ងៃក្រោយធ្វើការឲចេះប្រយ័ត្នផង » ជេមនិយាយទាំងទឹកមុខមិនពេញចិត្ត
Fourth « បានហើយលោក! ខ្ញុំមិនអីនោះទេ គ្រាន់តែសើមតែបន្តិចប៉ុណ្ណោះ នាងគ្មានចេតនានោះទេ » ផ្លយសម្លឹងមើលមកហ្វូត ទាំងទឹកមុខរឹងកំព្រឹស
Gemini « មកតាមយើងមក យើងនាំទៅប្តូរខោអាវ »
Fourth « តែខ្ញុំគ្មានខោអាវនោះទេ »
Gemini « ពាក់របស់យើងសិនទៅ»
Fourth « តែខ្ញុំថាមិនបាច់ទេលោក វាសើមតែបន្តិចប៉ុណ្ណោះ បន្តិចវាស្ងួតហើយ » ជេមមិនស្តាប់ហ្វូតនិយាយក៏អូសដៃហ្វូតទៅបន្ទប់ធ្វើការរបស់គេ
.Gemini room office
មកដល់ក្នុងបន្ទប់ជេមបានដើរសំដៅទៅទូខោអាវដើម្បីរកខោអាវឲហ្វូតផ្លាស់ប្តូរ  រកមួយសន្ទុះគេក៏បានយកអាវដៃវែងពណ៌សនិងខោខ្លីលើជង្គង់បន្តិចមកឲហ្វូត
Gemini « យកទៅប្តូរទៅ » គេហុចឲហ្វូត
Fourth « តែខ្ញុំថាមិនបាច់ទេលោក» គេក្រវៃដៃដាក់ជេមហើយរុញខោអាវទៅជេមវិញ
Gemini « យើងប្រាប់ធ្វើអីក៏ធ្វើតាមយើងទៅកុំចចេះបានទេ?» ហ្វូតមិនតបតក៏យកខោអាវពីដៃជេមចូលទៅក្នុងបន្ទប់ទឹកប្តូរសម្លៀកបំពាក់បាត់ទៅ.
Fourth « រួចហើយលោក » ជេមបានងាកក្រឡេកមកមើលហ្វូតឡើងភ្លឹក ធ្វើឲហ្វូតអៀនឡើងថ្ពាល់ក្រហមអស់
Fourth « អឺ...គឺថា...គឺលោកមានខោណាដែលវែងជាងនេះទេ ព្រោះខោនេះខ្លីពេក ខ្ញុំមិនទម្លាប់នោះទេ» ហ្វូតនិយាយព្រមទាំង យកដៃខ្ទប់មុខខ្ទប់ក្រោយទាំងមិនស្រណុកខ្លួន
Gemini « ពាក់បែបនេះហើយប្លែក យើងចូលចិត្ត » ជេមនិយាយព្រមទាំងដើរសំដៅទៅរកហ្វូត
Fourth « នេះលោកចង់ធ្វើអីនិង ?» ហ្វូតសួរព្រោះឃើញជេមមកជិតខ្លួនពេក
Gemini « នៅឲស្ងៀមទៅ » ជេមបានថើបពីសក់ហ្វូតរហូតដល់កញ្ចឹងក
Gemini « ខ្លួនឯងក្រអូបណាស់ » គេថើបជុំវិញករបស់ហ្វូត
Fourth « លោក ប្រយ័ត្នគេមកឃើញណា » គេព្យាយាមរុញជេមចេញ
Gemini « ឃើញៗទៅយើងមិនខ្វល់ បើគេឃើញក៏ល្អ ព្រោះឲដឹងថាឯងជារបស់យើង » គេបន្តថើបហ្វូតទៀត
« តុក តុក » សំលេងគោះទ្វារបន្លឺឡើង  ធ្វើឲហ្វូតភ្ញាក់រួចរុញជេមចេញពីខ្លួន ហើយគេរៀបខ្លួនធម្មតាវិញ
Gemini « មានការអីផ្លយ? »
Ploy « លោកណាវីនបានខលមកប្រាប់ថា គាត់ចង់ជួបលោក   ប្រធាន » នាងបានសម្លឹងទៅមើលហ្វូតដែលកំពុងអង្គុយនៅសាឡុងធំមួយ. ជេមឃើញផ្លយសម្លឹងមើលហ្វូតមិនដាក់ភ្នែក ជេមក៏បានយកអាវធំរបស់គេទៅគ្របត្រឹមជង្គង់ដល់ក្រោម
Gemini « ប្រាប់គេវិញទៅថាថ្ងៃនេះខ្ញុំមិនទំនេរនោះទេ»
Ploy « ប៉ុន្តែលោកប្រធាន..» និយាយមិនទាន់ចប់ផងត្រូវជេមកាត់
Gemini « ខ្ញុំប្រាប់យ៉ាងមិចក៏ធ្វើតាមខ្ញុំទៅ » គេតំឡើងសម្លេងដាក់ទៅផ្លយ
Ploy « ចា៎លោកប្រធាន » នាងក៏ដើរចេញទៅបាត់
Ploy « ដោយសារតែឯងម្នាក់គត់ ហ្វូត »! គេនិយាយក្នុងចិត្តទាំងទឹកមុខរឹងកំព្រឹស

*អរគុណសម្រាប់ការរង់ចាំភាគ7ណា🙏🫶
៚FahYing🦁🐭

កូនបំណុល ម្ចាស់ជីវិត⛓️❤️‍🔥Where stories live. Discover now