EP3 មកនៅផ្ទះយើងត្រូវតែស្តាប់យើង‼️

967 72 5
                                    

1សប្តាហ៍កន្លងផុតទៅ

ថ្ងៃនេះហ្វូតត្រូវរើទៅនៅជាមួយជេមមីណាយ ធ្វើជាលេខានិងជួយកិច្ចការងារផ្ទះផងដែរ. ហ្វូតជិះតាក់សុីមកដល់មុខផ្ទះជេមភ្លាមក៏ចុចកណ្តឹង
« ទឹង ទឹង » ពេលនោះមានអ៊ុំស្រីម្នាក់ក៏មកបើកទ្វារឲ
អ៊ុំស្រី« ក្មួយមករកអ្នកណាគេដែរចា៎? »
Fourth « បាទអ៊ុំស្រី! គឺខ្ញុំមករកលោកជេមមីណាយ តើគាត់នៅផ្ទះទេអ៊ុំ?»
អ៊ុំស្រី« លោកប្រុសគឺគាត់នៅក្នុងបន្ទប់ណាក្មួយ ចឹងក្មួយចូលទៅចាំនៅខាងក្នុងសិនទៅ ចាំអ៊ុំទៅតាមលោកប្រុសឲមកជួបណា»
Fourth « បាទអ៊ុំស្រី » និយាយរួចអ៊ុំបាននាំហ្វូតចូលមកក្នុងផ្ទះ
ពេលមកដល់ក្នុងអ៊ុំក៏បានឡើងទៅហៅជេម
« តុក តុក! លោកប្រុសៗ មានគេមករក »
Gemini « អ៊ុំប្រាប់គេឲចាំបន្តិចទៅ បន្តិចទៀតខ្ញុំនិងចុះទៅតាមក្រោយ » អ៊ុំស្រីឮជេមនិយាយបែបនេះហើយក៏ចុះទៅប្រាប់ហ្វូត
អ៊ុំស្រី « ក្មួយចាំបន្តិចណា លោកប្រុសគាត់និងចុះមកតាមក្រោយ»
Fourth « បាទអ៊ុំ អរគុណច្រើនណាអ៊ុំ » គេលើកដៃសំពះព្រមទាំងលេចចេញនូវស្នាមញញឹមទៅកាន់គាត់
អ៊ុំស្រី « អញ្ចឹងក្មួយអង្គុយលេងសិនទៅណា ចាំអ៊ុំទៅយកទឹកត្រជាក់ឲញុំាណា » អ៊ុំស្រីគាត់គឺជាម៉ែដោះប្រចាំផ្ទះនេះ ទាំងរឿងធ្វើម្ហូប ទាំងរៀបចំនិងសម្អាតផ្ទះគឺគាត់ជាអ្នករ៉ាប់រងទាំងអស់ ហើយគាត់រស់នៅទីនេះយូរឆ្នាំមកហើយ គឺតាំងពីម្តាយរបស់ជេមមីណាយទៅរស់នៅស្រុកក្រោមក ទើបប៉ារបស់ជេមបាននាំគាត់ឲគាត់ជាអ្នកមើលថែជេមតាំងពីនិងរហូតដល់សព្វថ្ងៃ ហើយជេមក៏ស្រលាញ់គាត់ដូចជាម្តាយមួយរូបចឹង.
អ៊ុំស្រី« ទឹកមកដល់ហើយក្មួយ » គាត់យកទឹកមកដាក់លើតុ
Gemini « មកដល់ហើយហ៎រ »
អ៊ុំស្រី « អូ លោកប្រុសមកដល់ហើយ អញ្ចឹងអ៊ុំសុំទៅធ្វើការបន្តសិនណា » អ៊ុំនិយាយរួចក៏ដើរចេញទៅបាត់ ពេលនេះសល់តែ ហ្វូតនិងជេមមីណាយតែពីរនាក់ប៉ុណ្ណោះ
Fourth « ខ្ញុំចាំលោកយូរហើយ » និយាយទាំងមុខម៉ូវ
Gemini « ឯងចាំខ្ញុំប៉ុណ្ណឹងសោះរអ៊ូបាត់ទៅហើយ ចុះទម្រាំឯងមកធ្វើការងារផ្ទះទៀតនេះ ឯងទ្រាំបានដែររឺទេ ?»
Fourth « នេះលោកមើលស្រាលខ្ញុំពេកហើយណា » គេតបទៅ យ៉ាងមាំទាំ
Gemini « យើងចាំតែមើលទេ តើឯងអាចស៊ូបានប៉ុណ្ណាជាមួយនិងការដោះបំណុលមួយនេះ» គេនិយាយទាំងឌឺដង
Fourth « លោកចាំតែមើលទៅ ថាខ្ញុំទ្រាំបានរឺអត់ »
Gemini « ហិហិហិហិ » ជេមលឺហ្វូតនិយាយបែបនេះហើយក៏អស់សំណើច
Fourth « លោកសើចអី? »
Gemini « គឺសើចនិងក្មេងដែលជឿជាក់និងខ្លួនឯងពេក »
Fourth « អ្នកណាជាក្មេង? នេះខ្ញុំអាយុ20ឆ្នាំហើយណា » គេ ងក់ងភ្លាមបន្ទាប់ពីជេមបានហៅគេថាក្មេង
Gemini « យើងខ្ចិលប្រកែកជាមួយឯងណាស់ ឆាប់យកឥវ៉ាន់ទៅរៀបក្នុងបន្ទប់ទៅ »
Fourth « តែលោក ចុះបន្ទប់ខ្ញុំនៅឯណា បើលោកមិនប្រាប់ខ្ញុំផង ធ្វើមិចនិងខ្ញុំដឹងទៅ ?»
Gemini « មកតាមយើងមក » ជេមនិយាយហើយក៏ដើរឡើង ទៅខាងលើដោយហ្វូតដើរតាមក្រោយ
Gemini « នេះជាបន្ទប់របស់ឯង ហើយនេះជាបន្ទប់របស់យើង នៅជិតគ្នាបែបនេះហើយស្រួល....» ជេមនិយាយព្រមទាំងអង្អែលខ្លួនហ្វូត
Fourth « នេះលោកចង់ធ្វើស្អីនិង?» គេងាកខ្លួនចេញពីជេម
Gemini « ចាប់ពីពេលនេះទៅ ឯងជាកូនបំណុលយើងហើយ យើងចង់ធ្វើអី ចង់បញ្ជាអី ឯងត្រូវតែធ្វើតាមយើងទាំងអស់ បើមិនចង់ឈឺខ្លួន » ហ្វូតគេរៀបដើរចូលទៅក្នុងហើយស្រាប់តែជេមនិយាយ
Gemini « អឺ! មួយទៀត! បើយើងត្រូវការអ្វី ឯងត្រូវតែយកឲយើងដល់ក្នុងបន្ទប់ លឺទេ »
Fourth « នេះខ្ញុំជាកូនបំណុល រឺក៏ជាអ្នកបម្រើលោកឲពិតប្រាកដ នៀក ?»
Gemini « ទាំងពីរនិង តែបើឯងមិនចង់ធ្វើក៏មិនអីដែរ តែបើបំណុលឯងច្រើនលើសដើមយើងក៏មិនដឹងដូចគ្នាណា » ជេមញញឹមចុងមាត់
Fourth « អូខេ! ខ្ញុំធ្វើតាមលោកក៏បាន » គេតបទាំងមុខខឹង រួចក៏ចូលបន្ទប់បាត់
Fourth « មនុស្សស្អី ចូលចិត្តតែមើលងាយគេ »
At Night 🌃

   ជេមមីណាយពេលនេះគេកំពុងតែមមាញឹកនិងការងាររបស់គេ ពេលខ្លះគេធ្វើដល់យប់ជ្រៅ គេងក៏មិនបានគ្រប់គ្រាន់ កំពុងតែអង្គុយមើលឯកសារសុខៗគេក៏នឹកឃើញដល់ហ្វូត ពេលនោះគេក៏ដើរទៅប្រាប់ហ្វូតឲយកទឹកដោះគោឲគេមួយកែវ
Gemini « យកទឹកដោះគោឲយើងមួយកែវមក » ហ្វូតលឺជេមបញ្ជាបែបនេះហើយក៏ចុះទៅយកទឹកដោះគោស្រស់ឲជេមមកភ្លាម
Fourth « នេះលោក » គេក៏ដាក់នៅលើតុជិតកន្លែងជេមអង្គុយធ្វើការ
Fourth « នេះតើលោកកំពុងតែធ្វើអីនិង?» ហ្វូតឃើញឯកសារច្រើននៅលើតុក៏បានសួរជេម
Gemini « ការងារនៅក្រុមហ៊ុនយើង អស់ការងារឯងហើយ ឯងអាចទៅសម្រាកបាន » ហ្វូតលឺជេមប្រាប់បែបនេះហើយក៏ដើរចេញពីបន្ទប់ជេមទៅ
Fourth « នេះគេធ្វើតែម្នាក់ឯងទេហ៎រ ?» ហ្វូតគេលួចនិយាយ  ម្នាក់ឯង. មកដល់ក្នុងបន្ទប់វិញហ្វូតក៏បានដាក់ខ្លួនគេងទៅលើគ្រែ
Fourth « មិនគួរណាជីវិតខ្ញុំជួបរឿងអស់ទាំងនេះសោះ ប៉ុន្តែខ្ញុំត្រូវតែទ្រាំដើម្បីជួយដល់បងប្រុស » គេរអ៊ូម្នាក់ឯងហើយក៏បិទភ្នែកគេងលង់លក់ទៅ. យប់កាន់តែជ្រៅធ្វើឲរូបភាពពីអតីតកាលរបស់គេនិងគ្រួសាររត់ចូលមកក្នុងខួរក្បាលហ្វូត
Fourth « អត់ទេម៉ាក់ប៉ា! កុំទៅចោលខ្ញុំអី! កុំអីម៉ាក់ប៉ា ! ហឹកហឹក យកខ្ញុំទៅជាមួយផងម៉ាក់..ប៉ា..ហឹក!ហឹក» ភ្លាមនោះគេក៏ស្ទុះក្រោកភ្លាមពីដំណេកធ្វើឲគេបែកញើសជោគខ្លួន. ទឹកភ្នែកគេស្រក់មកទាំងមិនដឹងខ្លួន អតីតកាលតែងតែមកលងបន្លាចគេសឹងតែរាល់យប់
Fourth « នេះខ្ញុំយល់សប្តិបែបនេះទៀតហើយមែនទេ? ហឹក! ម៉ាក់ប៉ា! ខ្ញុំនឹកអ្នកទាំងពីរ ! នេះ10ឆ្នាំហើយដែលម៉ាក់ប៉ាមិនមករក កូន 10ឆ្នាំហើយដែលខ្ញុំខានជួបអ្នកទាំងពីរ! ហឹក!ហឹក! » ឲតែគេកាន់តែគិតដល់ប៉ាម៉ាក់របស់គេ ទឹកភ្នែករបស់គេកាន់តែស្រក់.

*អរគុណសម្រាប់ការគាំទ្ររឿងរបស់អេដមីនណា 🙏
កុំភ្លេចជួយvote , cmmt and share ឲអេដមីនម្នាក់មួយផងណាដើម្បីជាកម្លាំងចិត្តដល់អេដមីន❤️

៚FahYing🐯🐭

កូនបំណុល ម្ចាស់ជីវិត⛓️❤️‍🔥حيث تعيش القصص. اكتشف الآن