" សុំទោសចៅហ្វាយ "

" អស់ការងារ ឆាប់ទៅវិញទៅ" អុីបូងើយមុខឡើងស្មានតែអ្នកណាតាមពិតកូនចៅសោះ កានវ៉ុលបានកម្មង់អារហារពេលថ្ងៃត្រង់អោយនាយតាមធម្មតាបែបហ្នឹង ដាក់លើតុក្បែរសាឡុង

" ចៅហ្វាយគឺមានរឿងសំខាន់! " កានវ៉ុលអេសអុញព្រោះត្រូវតែនិយាយពេលនេះ អុីបូក៏លែងដេញដោលច្រើនទើបលើកបីកូនឆ្កែ តោងករស្អិតដូចតុកកែដែរញាំសូកូឡាយំៗឡើងដេកលក់លើទ្រូងនាយ អោយគេលើសាឡុងព្រមទាំងមានអាវធំក្រេហ្សេរាងក្រាស់ក្របដណ្តប់ពីលើ។

" និយាយតិចៗបានហើយ " អុីបូប្រាប់ទៅជំនិត នាយដើរមកជិតបង្អួចឆ្ងាយពីរាងតូចគួរសមដែលអាចសម្លឹងមើលទេសភាពទីក្រុងទាំងមូលបាន  ដោយមានកានវ៉ុលនៅក្បែរចាប់ផ្តើមនិយាយ

" ការបំបិទព័ត៌មានModel ដែលជាអ្នកប្រុសស៊ាវចាន់ពេលនេះនៅតែមានអ្នកព្យាយាមសុើបស្វែងរកប្រវត្តិរូបអ្នកប្រុសតូចដែរជា XZ ត្បិតតែមួយចំនួនធំអាចបិទបាំងបាន តែមួយចំនួនតូចនៅតែជជីករកដដែលចៅហ្វាយ ក្រែងតែបើមានការបញ្ចេញដឹងថាModelជាមនុស្សប្រុសបន្លំជាមនុស្សស្រីមានការប៉ះពាល់ ..."

" បើដោះស្រាយតាមផ្លូវត្រឹមត្រូវមិនបាន  ឯងចាត់ការផ្លូវកាត់ចុះ កានវ៉ុល យើងមិនចង់ឲអ្នកណាស្គាល់ឬប៉ះពាល់មនុស្សរបស់យើង "

" បាទចៅហ្វាយ...រឿងមួយទៀតអ្នកប្រុសអុីឈិនបានត្រឡប់មកពីអាមេរិកថ្ងៃនេះ ថែមកំពុងធ្វើដំណើរមកក្រុមហ៊ុនរកចៅហ្វាយទៀតផង"

  " ហេតុអី យើងមិនដឹង? "

" អ្នកប្រុសអ៊ីឈិន ជិះយន្តហោះផ្ទាល់ខ្លួនមកយ៉ាងសម្ងាត់មិនអោយអ្នកណាដឹងឡើយ ហើយកូនចៅរបស់ខ្ញុំទើបរាយការណ៍ប្រាប់មុននេះបន្តិច"

" ឯងចេញសិនទៅចុះ"

" បាទចៅហ្វាយ " កានវ៉ុលរហ័សចាកចេញតាមការប្រាប់របស់អុីបូក៏មិនភ្លេចទាញទ្វារបិទអោយត្រឹមត្រូវិញផងដែរ។

  អឹប!
រាងកាយស្រាលស្ងើករបស់រាងតូចបានហើបឡើងពីសាឡុងមកស្ថិតក្នុងរង្វង់ដៃរាងក្រាស់លើកបីសម្តៅទៅក្នុងបន្ទប់សម្រាករបស់នាយ ដែលជាកន្លែងលើកដំបូងរវាងអ្នកទាំងពីរផងដែរ។

ត្រឡប់ស្នេហ៍ម្តងទៀត(ចប់)Where stories live. Discover now