" នាងក៏ដឹងថា មនុស្សស្រីដែលចូលមករកខ្ញុំគ្មានអ្នកណាស្មោះត្រង់ ស្រលាញ់ខ្ញុំពិត គេគ្រាន់តែត្រូវការអ្វីដែលល្អឥតខ្ចោះសម្រាប់តម្រូវការខ្លួនប៉ុណ្ណោះ! "

" ហឹម...អុីបូ ប៉ុន្តែយើងមានសិទ្ធិស្រលាញ់ ជ្រើសរើសយកអ្នកណាម្នាក់មកធ្វើដៃគូជីវិត ការមានគ្រួសារវាដូចជាបន្ថែមរស់ជាតិនៃជីវិត អញ្ចឹង   "
" បែបណា? "
" សាកស្រមៃមើល ពេលពីចេញធ្វើការ មានប្រពន្ធ ធ្វើម្ហូបឲប្តី មានកូនតូចៗរង់ចាំឪពុក មានមនុស្សដែលយើងស្រលាញ់សួរថាហត់ដែរទេ ញាំបាយឬនៅ? រីករាយប៉ុណ្ណា? គេថាទោះហត់ប៉ុណ្ណា គ្រាន់តែឃើញស្នាមញញឹមមនុស្សយើងស្រលាញ់ក៏បាត់ហត់ដែរ "
" នាងកំពុងយកជីវិតពិតគ្រួសាររបស់នាង មកប្រាប់ខ្ញុំ?"
  " បើលោកបើកចិត្តចំពោះរឿងស្នេហា សម្លឹងមើលនរណាម្នាក់ពេលនៅក្បែរយល់ថារីករាយ មានក្តីសុខ គេអាចធ្វើឲ្យយើងញញឹមបាន នោះហើយវាជាស្នេហា ជាក្តីស្រលាញ់ ពេលនៅជាមួយមនុស្សដែលខ្លួនឯងស្រលាញ់ "
   " ......."
  " ស្នេហាកើតឡើងពីខួរក្បាល មិនមែនបេះដូង ហើយអារម្មណ៍វារំញោចភ្លាមៗដែលខួរក្បាលមិនអាចបញ្ជាបាន បើលោកបណ្តោយតាមអារម្មណ៍ លោកនៅតែបែបនេះ "

" ហឹសសៗ " អុីបូស្រាប់តែញញឹមឡើងទប់មិនជាប់ គេមិនធ្លាប់លឺថាស្នេហាកើតឡើងពីខួរក្បាលទើបអស់សំណើច

" តើគួរឲសើចណាស់ឬ ខ្ញុំជាពេទ្យផ្នែកបេះដូង ប្រាកដជាដឹងរឿងទាំងអស់នេះច្បាស់ជាងលោកនាយកក្រុមហ៊ុនវ៉ាង "

  ចំពោះសកម្មភាពទាំងអស់នេះក៏ត្រូវបានស៊ាវចាន់នៅខាងក្រៅហាងបានឃើញ គេមើលទៅរីករាយមានក្តីសុខ ថែមទាំងញញឹម កូនចិត្តមួយក៏លួចអន់ចិត្តប្រុសម្នាក់នេះ...

" ស៊ាវចាន់ឆាប់ដើរតាមបងមក ឈរទីនេះធ្វើអី!!"
  "បាទ បងប្រុស"
ដូយ៉ុងដើរបកក្រោយរួចចាប់កាន់ករដៃប្អូនប្រុសចូលហាងដែលមិត្តភក្តិកំពុងរង់ចាំ វារឹតតែធ្វើឲ្យរាងតូចមិនចង់ដើរចូលព្រោះតែគេម្នាក់នោះក៏នៅក្នុងហាងមួយនេះដែរ ទើបធ្វើជាដើរមើលមិនឃើញ អុីបូក៏បានសម្លឹងមើលគេដូចគ្នា

ពេលទៅដល់តុ ពួកគេក៏ស្វាមគន៍យ៉ាងរីករាយដែលមានគ្នា៧-៨នាក់ស្រីប្រុសជាតុអាហារធំវែង ដូយ៉ុងទើបចាប់កាន់ដៃប្អូនប្រុសណែនាំខ្កួនឲមិត្តៗបានស្គាល់។
 
   " នេះស៊ាវចាន់ ប្អូនប្រុសរបស់យើង "
   " អីយ៉ា នៅក្មេងណាស់ ថែមស្អាតទៀត "
   " សួស្តី អ្នករាល់គ្នា "រាងតូចអោនគោរពអ្នកដែលមានអាយុចាស់ជាង ខ្លួន ទើបរឹតតែសម្បូរអ្នកចូលចិត្តស្រលាញ់
  " អង្គុយចុះមក អាល្អិត " ស្រីម្នាក់ក្នុងក្រុមទាញស៊ាវចាន់អង្គុយក្បែរដោយមានដូយ៉ូងអង្គុយជិត

ត្រឡប់ស្នេហ៍ម្តងទៀត(ចប់)Where stories live. Discover now