ពេលយប់ឡើង....
   ស្ថិតក្នុងបន្ទប់មានតែវត្តមានមនុស្សពីរនាក់កំពុងគេងលើគ្រែតែមួយ ដោយមានខ្នើយអោបបង្ខាំងចន្លោះអ្នកទាំងពីរ ទង្វើបែបនេះមិនអាចជាស្នាដៃអ្នកណាបានឡើយក្រៅពីកម្លោះតូចស៊ាវចាន់។ តែថាមនុស្សដូចអុីបូសុខចិត្តមិចនិងកើតបើមិនបានប៉ះពាល់រាងតូចនោះ?

ផឹប!
" អេរ៎...." ស៊ាវចាន់សម្លក់រាងក្រាស់ពេលនាយក្រវែងខ្នើយអោបបង្ខាំងចន្លោះអ្នកទាំងពីរទៅលើឥដ្ឋ ខឹងៗៗ
" ណ្ហើយ ចុះគ្រាន់តែអោបធម្មតាប៉ុណ្ណោះកុំភ័យអីបើគិតច្រើនប្រយ័ត្នយើងទ្រាំមិនបាន" រាងក្រាស់ទាញរាងកាយតូចច្រលឹងមកផ្ទប់ហ្នឹងខ្លួនប្រអប់ដៃមាំក្រសោបគេទុកមិនអោយរើបម្រាស់បាន ដោយនិយាយតិចៗក្បែរត្រចៀក! នាយក៏មិនយល់ពីខ្លួនឯងដែរហេតុអ្វីដូចជាចង់ប៉ះពាល់ស៊ាវចាន់បែបនេះ? តាំងពីថ្ងៃឃើញដំបូងរហូតដល់ពេលនេះ វាហាក់បីដូចជាមនុស្សធ្លាប់ស្គាល់គ្នាពីមុន មានមនោសញ្ចេតនាអារម្មណ៍ដែលមិនអាចបកស្រាយបាន បេះដូងប្រែជាលោតខុសចង្វាក់ពេលនៅជាមួយក្មេងចចេសរឹងរូស ក្បាលខូចពូកែតវ៉ា តសម្តីម្នាក់នេះ។
<< គេដូចអូនណាស់>> ពាក្យសម្ដីបន្លឺក្នុងចិត្តតែឯងទុកមុខប្រែជាស្រងូតស្រងាត់ ម្រាមដៃធំ ស៊កចូលសសៃរសក់ទន់រលោង អង្អែលលេងដូចឪពុកលេងសក់កូនអញ្ចឹង ឯរាងតូចក៏សំងំមិនស្តីថាអោយគេឡើយ បានត្រឹមផ្ទប់មុខនិងទ្រូងរាងក្រាស់គិតពីរឿងជាច្រើន ទើបដាច់ចិត្តនិយាយឡើង...
"អុីបូ"
"ហ៊ឹម "រាងក្រាស់អោនមុខមើលសម្លឹងអ្នកក្បែរខ្លួនវាដូចជាចម្លែកត្រចៀក សុខៗក្មេងស្របាលនិងក្មួយរបស់នាយហៅឈ្មោះគេធ្វើមើលតែអាយុស្មើនាយ យល់ថាគេប្រើពាក្យនេះស្និតស្នាលជាមួយនាយអ្វីម្ល៉េះ?
" ខ្ញុំមានរឿងខ្លះចង់សួរ បើលោកមិនឆ្លើយក៏មិនអីដែរវាគ្រាន់តែសំណួរបែបកូនក្មេងសួរ មនុស្សចាស់ប៉ុណ្ណោះ"

" ចង់សួរក៏សួរ មិនសួរក៏អត់ទៅ យើងមិនបានបង្ខំ"ស្របជាមួយសម្តីនិយាយ រាងក្រាស់ប្រើម្រាមដៃចង្អុលទៅអង្អែលឈ្លីលេងលើបបូរមាត់តូចក្រមិច ហើយសម្តីនាយមិនដែលពិរោះស្តាប់យ៉ាងម៉េចទេ
" លោកមានមនុស្សដែលស្រលាញ់ឬនៅ? " សួរទាំងភិតភ័យ ក្រែងចម្លើយមិនបានដូចការគិត
" មាន"
" អញ្ចឹង លោកពេលណារៀបការ? ខ្ញុំចង់ឃើញមនុស្សដែលលោកជ្រើសរើសណាស់ អាយុលោកច្រើនហើយសមតែគួរឆាប់រៀបការ មានកូនមានចៅស្នងត្រកូលអីបែបនិង"
" មនុស្សខ្ញុំស្រលាញ់ នាងស្លាប់បាត់ហើយ" នាយមិនយល់ហេតុអ្វីត្រូវប្រាប់ក្មេងម្នាក់នេះទេ?
" លោកនៅតែស្រលាញ់? "
" ហ៊ឹម...មិនច្បាស់ទេ" ត្រូវហើយ នាយមិនច្បាស់ថានៅស្រលាញ់នាងនោះទេព្រោះនាងស្លាប់៦ឆ្នាំមកហើយ! ទោះបីជានាយមិនមានអ្នកណាក៏ដោយបញ្ជាក់ថានៅស្រលាញ់នាង១០០%នោះទេវាប្រហែលវៀចវេរខ្លះហើយ
"អញ្ចេះណា ឧបមាប៉ុណ្ណោះ ប្រសិនបើមានអភូតហេតុលោកជឿដែរទេ? បែបរស់ឡើងវិញអីបែបនេះ? " រាងតូចនិយាយជាមួយនិងសើច វាបែបនិយាយលេងចោលអីបែបកូនក្មេង យករឿងកប្លែងមកនិយាយ

ត្រឡប់ស្នេហ៍ម្តងទៀត(ចប់)Where stories live. Discover now