ភាគទី:10 កូនស្រលាញ់ស្រីម្នាក់នោះមែនទេ

Начните с самого начала
                                    

*ក្នុងភូមិគ្រឹះ

< ឯងទើបមកពីណា អ៊ិន នេះយើងរកឯងយូរតែមិនឃើញសោះ >លោកចាង សួរទៅកូនប្រុសតាំងតែមកពីបរទេសវិញមិនដែលគិតធ្វើស្អីទេគិតតែពីរដើរលេង ចូលក្លឹបលេងស្រីមិនដែលចេះជួយធ្វើការងារគាត់ម្ដងណាឡើយ។

< ខ្ញុំទើបពីរផ្សារទំនើប >ចាងអ៊ិន តបទៅប៉ារបស់គេវិញហីៗ

< ហើយចុះស្រីម្នាក់នេះជាអ្នកណាឯងកុំប្រាប់ណាថាជាស្រីឯងមកកំដរចំណាយលុយអត់ប្រយោជន៍ទៀតនោះ >លោកចាង

< ទេនាងជាសង្សារខ្ញុំអតីតអាចជាលោកស្រីនៅទីនេះក៏ថាបាន >អ៊ិន លោកចាងឮហើយបើកធំៗតែម្តងនេះគាត់ស្តាប់ច្រឡំមែនទេដែលថានាយចង់យកស្រីម្នាក់មកធ្វើជាប្រពន្ធមែននោះ

< ឯងមានដឹងខ្លួនទេថាឯងកំពុងនិយាយស្អីចាង អ៊ិន ហ្ហើយមកតាមយើងទៅបន្ទប់ទទួយភ្ញៀវយើងមានរឿងចង់និយាយជាមួយឯងតែពីរអ្នកចំណែកនាងនៅទីនេះហើយ >លោកចាង

< ចា៎លោកប្រុស >អេណា តាមមើលដំណើរឪពុកកូនពីរនាក់ដែលដើរទៅបាត់ទាំងឆ្ងល់មានរឿងអីមែនទេបានមិនឲ្យគេទៅដែលចឹង

*បន្ទប់ទទួលភ្ញៀវ

< កូនស្រលាញ់ម្នាក់នោះមែនទេ >លោកចាង

< លោកប៉ាដូចដឹងចរិករបស់ខ្ញុំស្រាប់ហើយតើថាវាយ៉ាងមិចហើយស្រីម្នាក់នោះគឺជាអតីតគូដណ្តឹងអាជុងហ្គុកនោះអីប៉ាខ្ញុំយកនាងមកគ្រាន់តែធ្វើជាឧបករណ៍តែប៉ុណ្ណោះពេលអាជុងហ្គុកវាដើរបានវិញកូនក៏ប្រាប់នាងឲ្យទៅសុំត្រូវរ៉ូវជាមួយអាជុងហ្គុកវិញហើយពេលនោះយើងក៏មានមនុស្សដែលចាំធ្វើការនេះឲ្យយើងយ៉ាងងាយស្រួល >អ៊ិន តាមពិតទៅនាយមិនបានចាប់អារម្មណ៍អេណាអីនោះទេការដែលនាយព្រមធ្វើសង្សារជាមួយនាងព្រោះនាងមានផលប្រយោជន៍ច្រើនអាចជួយគេបានតែប៉ុណ្ណោះអ្នកដែលនាយចាប់អារម្មណ៍នោះគឺថេយ៉ុងទៅវិញទេគេបានជួបថេយ៉ុងម្តងកាលពីរក្មេងពេលនគរបានបាត់កូនឡានតូចរបស់គេដើររកយ៉ាងណាក៏មិនឃើញដើរបានបន្តិចក៏ក៏មានសំឡេងមួយ

*អតីតកាល

< ឯងរកវាមែនទេ >ថេយ៉ុងបានកាន់កូនឡានតូចនោះនៅក្នុងដៃរបស់ហើយក៏សួរមកកាន់ក្មេងម្នាក់នោះ

< មែនហើយខ្ញុំរកវាហើយឯងឃើញវានៅឯរណាខ្ញុំសុំវិញបានទេ >ចាង អ៊ិន ងាកមកមើលមុខក្មេងដែលរើសបានឡានរបស់គេ

< នេះឡានរបស់ឯងយកវិញចុះខ្ញុំទៅសិនហើយខ្លាចប៉ាម៉ាក់បារម្ភ >ថេយ៉ុង

< ឈប់សិនឯងឈ្មោះអីទៅខ្ញុំអាចស្គាល់បានទេ >ចាង អ៊ិន

< ខ្ញុំឈ្មោះគីម ថេយ៉ុងហៅថាថេយ៍ថេយ៍ក៏បានដែល >ថេយ៉ុង ប្រាប់ឈ្មោះទៅគេហើយក៏សួរឈ្មោះគេវិញ

< ចុះឯងឈ្មោះអីទៅ >ថេយ៍

< យើងឈ្មោះចាង អ៊ិន តាមពិតឯងជាកូនលោកពូគីមទេហ្អេស >អ៊ិន

< ឯងស្គាលលោកប៉ាខ្ញុំដែលមែនទេ >ថេយ៉ុង

< ស្គាលតើលោកប៉ារបស់ខ្ញុំនឹងលោកពូគីមគឺជាអ្នករកស៊ីជាមួយគ្នាតើ >អ៊ិន

< ចឹងទេហ្អេសខ្ញុំទៅសិនហើយណាបាយៗថ្ងៃក្រោយជួបគ្នា >ថេយ៉ុង

< បាទបាយៗថេយ៍ថេយ៍ >អ៊ិន

*បច្ចុប្បន្ន

< ថេយ៍ថេយ៍ >អ៊ិន

< ឯងហៅឈ្មោះអ្នកណាថេយ៍ថេយ៍នោះ >លោកចាង

< គ្មានអីទេប៉ាកុំចាប់អារម្មណ៍អី >អ៊ិន

< បើគ្មានល្អហើយប៉ុន្មានថ្ងៃទៀតប៉ាមានការរវល់ត្រូវទៅប្រទេសជប៉ុនមួយសប្តាហ៍ចឹងហើយឯងអាចជួយមើលការងារជំនួសប៉ាបានទេ >លោកចាង

< ប៉ាកបារម្ភអីទុកចិត្តលើខ្ញុំចុះ >អ៊ិន

< ល្អចឹងប៉ាអស់បារម្ភហើយឯងទៅបានហើយ >លោកចាង

< មានរឿងអីមែនទេបងអ៊ិន >អេណា

< គ្មានរឿងអីទេប៉ាបងចង់ឲ្យអូនមកនៅទីនេះជាមួយបង >អ៊ិន

< ពិតមែនហ្អេសអូនសប្បាយចិត្តណាស់ចឹងអូនមកថ្ងៃតែម្តងល្អទេ >អេណា

< បាទ >អ៊ិន ថាហើយនាយក៏បានជូនអេណាទៅភូមិគ្រឹះនាងបាតទៅ

សូមរងចាំភាគតិច🙏☺️

សរសេរដោយ:ថេ អាន់

សរសេរដោយ:ថេ អាន់

К сожалению, это изображение не соответствует нашим правилам. Чтобы продолжить публикацию, пожалуйста, удалите изображение или загрузите другое.
ពេទ្យតូចម្ចាស់បេះដូងМесто, где живут истории. Откройте их для себя