“ទើបអូនសុខចិត្តវេទនាតែម្នាក់ឯង…ហានីលស្ដាប់បងណា៎…អូនជាប្រពន្ធរបស់បងហើយ ទោះបីមិនទាន់រៀបការតែយើងចុះអេតាស៊ីវ៉ិលរួចហើយ ដូច្នេះមានរឿងអីត្រូវប្រាប់បងមុនគេ” គេប្រឹងបកស្រាយឲ្យនាងបានយល់ ហើយក៏សង្ឃឹមថានាងមិនលាក់បាំងគេតទៅទៀត។

“យល់ហើយៗ” នាងស្ដាប់បង្គាប់ ងក់ក្បាលទទួលយល់គ្រប់យ៉ាង។

តុកៗ> ជាមួយគ្នានោះទ្វាបន្ទប់របស់ហានីល ក៏ត្រូវបាននរណាម្នាក់គោះ។ នាងលេបទឹកមាត់បន្តិចនិងសម្លឹងមើលមុខជុងហ្គុកទាំងលំបាក បើមានមនុស្សមកឃើញជុងហ្គុកនៅក្នុងបន្ទប់នាងច្បាស់ជាមានរឿងធំជាមិនខាន។

“បងស្រីហានីល!គឺខ្ញុំណា” គ្រាន់តែឮសម្លេងរបស់ព្រះបុត្រាហ្គាមី ភ្លាមជុងហ្គុកស្រាប់តែស្ទុះក្រោក ឯដៃវិញក៏ក្ដាប់ណែន ដូចមានកំហឹងជាមួយគ្នារាប់ឆ្នាំហើយចឹង។

“ជុង-បងចង់ទៅណា…បើព្រះបុត្រាឃើញបងមិនល្អឡើយ បងទៅពួនសិនទៅ” ហានីល ចាប់ដៃគេមិនឲ្យទៅ ហើយថែមទាំងរុញគេឲ្យទៅពួនក្នុងបន្ទប់ទឹកដ៏ហប់ទៀតផង។

“បងស្រីគេងឬនៅ?”

ក្រាក!
“សុំទោសព្រះបុត្រា មុននេះខ្ញុំនៅក្នុងបន្ទប់ទឹក” ហានីល ប្រឹងញញឹមមិនឲ្យព្រះបុត្រាចាប់ពិរុទ្ធបានឡើយ ពេលដែលនាងបានទាញទ្វាបើកឡើងនោះ
“បងស្រីហៅខ្ញុំធម្មតាទៅពេលដែលនៅគ្នាតែពីរនាក់នោះ” ព្រះបុត្រា ប៉ះដៃហានីលបន្តិច ទាំងចរឹកគេដូចកូនក្មេង។

“ខ្ញុំមិចនឹងហ៊ានធ្វើខ្លួនស្មើព្រះបុត្រាទៅ!”

“ចឹងខ្ញុំហៅបងស្រីថា-”

“ក៏បានៗ!ខ្ញុំហៅឯងធម្មតាចុះ” ប៉ិះបែកការបាត់ទៅហើយ សំណាងល្អដែលនាងអាចទប់កុំឲ្យព្រះបុត្រាមានបន្ធូលបន្ត កុំឲ្យជុងហ្គុកដែលនៅខាងក្នុងនោះនឹងដឹងការមិនខាន។

“នេះយប់ហើយ មករកខ្ញុំមានការអីទៅ?”

“ចង់ហៅបងទៅញ៉ាំសាច់អាំងជាមួយគ្នា…បងស្រីខ្ញុំក៏នៅចាំបងដែរ” ព្រះអង្គម្ចាស់ បានហៅនិងសើចតិចៗ គេពិតជាចង់អបអរដែលគេអាចមានឱកាសនៅក្បែរហានីល បងស្រីដ៏កក់ក្ដៅម្នាក់នេះ។

SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)Where stories live. Discover now