💜 ផ្លាស់ប្ដូរ 💛the end

Comenzar desde el principio
                                        

ក្រាក!!

" ហ្អែម! ធ្វើអីហ្នឹង" ម្ដងនេះគឺមិនមែនអ្នកជាបងមករំខានពួកគេឡើយ គឺជាប៉ារបស់ជីមីនហ្នឹងហើយ ក្រោយសំណេះសំណាលជាមួយប្រពន្ធរួចគាត់ក៏ឡើងមកមើលកូនស្រីខ្លួន តែគាត់ក៏ត្រូវភ្ញាក់ផ្អើលមិនខុសពីយ៉ុនហ្គីប៉ុន្មានឡើយ ព្រោះគាត់បានឃើញជុងហ្គុកឱនបម្រុងនឹងថើបជីមីនទៅហើយ

" គឺ.គឺ.លោកពូមីននីថាដូចជាមានអ្វីកំពុងឡើងលើសក់ ទើបអោយខ្ញុំជួយមើលបន្តិច" ជុងហ្គុកក្រោកឈរពេញកម្ពស់រួចក៏តបទៅលោកចាងមីនបន្ទាប់ពីរកលេសដោះសារបានរួចរាល់

" មែនឬ! ចឹងបា៉សុំមើលបន្តិច នៅក្នុងបន្ទាប់កូនបា៉តើអាចមានសត្វអ្វីចូលបានទៅ" លោកចាងមីនតបរួចគាត់ក៏ដើរមើលជុំវិញបន្ទប់ ហើយក៏មើលលើសក់ជីមីនដូចគ្នាតែមិនឃើញមានអ្វីខុសប្រក្រតីឡើយ

" អឹក! ប៉ាគឺអម្បាញ់មិញកូនគ្រាន់តែលលេងជាមួយបងជុងប៉ុណ្ណោះ គ្មានសត្វអ្វីចូលមកបានឡើយ" ជីមីនដោយឃើញបា៉ខ្លួនដើរទៅវិញទៅមកមិនឈប់នាងក៏និយាយរកលេសអោយសមហេតុផលកុំអោយបា៉នាងចាប់បាន ព្រោះមើលទៅជុងហ្គូកដូចជាអៀនដល់ហើយ

" អរ! ចឹងទេហ្ហេស ហើយកូនយ៉ាងមិចហើយ មានមិនស្រួលត្រង់ណាទៀតឬអត់?" ក្រោយទទួលបានចម្លើយពីមាត់កូនស្រីលោកចាងមីនក៏ដើរមកអង្គុយជិតនាងរួចនិយាយដោយលើកដៃអង្អែលក្បាលជីមីន

" កូនមិនអីទេបា៉! កូនធម្មតាវិញហើយ" ជីមីនតបដោយស្នាមញញឹមគួរអោយស្រឡាញ់

" ប្រហែលជាមានការមើលថែដិតដល់ពីក្មួយជុងហើយមើលទៅ" មិនមែនគាត់មិនដឹងថាពីរនាក់នេះធ្វើអ្វីឡើយ ព្រោះមុនគាត់ឡើងមកយ៉ុនហ្គីក៏បាននិយាយប្រាប់គាត់តិចតួចដែរ តែគ្រាន់តែគាត់ធ្វើពើជាមិនដឹងប៉ុណ្ណោះ

" បាទ! វាជាតួនាទីខ្ញុំស្រាប់ហើយ" ជុងហ្គុកលើកដៃអេះកញ្ចឹងកហើយក៏ពោលឡើងដោយស្នាមញញឹមបែបអឹមអៀន

" អឹម! ពូអរគុណក្មួយហើយ ចឹងពូសុំទៅក្រោមវិញហើយ ណាមួយរវល់ជូនប្រពន្ធទៅដើរផ្សារផង" លោកចាងមីនងើបឈររួចក៏ពោលឡើង

"បាទ!" ជុងហ្គុក

" ចា៎! ប៉ាធ្វើដំណើរប្រយ័ត្ន ប្រយែងផង" ជីមីន

💜 SHORT NOVEL 💛Donde viven las historias. Descúbrelo ahora