-ក្រាក

" សាងគី ថ្ងៃត្រង់នេះយើង មានណាត់បន្ទាន់ដូច្នេះការប្រជុំពេលរសៀលcancelចោលទៅចុះ  "

" អឺ ! លោកនាយកចុះស្អែកឡើង? "

" ប្រជុំធម្មតា ខលប្រាប់ កានវ៉ុលមិនបាច់អោយមកទទួលយើងទេ យើងបើកឡានខ្លួនឯង "

" អុស ប្លែកៗ " សាងគីពោលតិចៗពេលនាយកវ៉ាងចេញទៅផុតក៏មិនភ្លេចធ្វើតាមតួនាទី

  កានវ៉ុល ជំនិតអុីបូ អាយុ៣២ឆ្នាំ ជនជាតិកូរ៉េកាត់ចិនធ្វើការជាមួយអុីបូតាំងពីនៅអាមេរិក។

- សណ្ឋាគារផ្កាយប្រាំ

ឡានសារីទំនើបពណ៍ខ្មៅបានចតនៅខាងមុខ ខណ:នោះបុគ្គលិកប្រុសម្នាក់ក៏យកឡានបើកទៅទុក។ នាយកម្លោះចាស់តែសង្ហាសាច់សចាំ បានជំហានដើរចូលទៅក្នុងសណ្ឋាគារ ដើរមួយៗឡើងមានអំណាចអ្នកណាឃើញ តែងតែលង់ប្រុសមុខងាប់ម្នាក់នេះ វត្តមាននាយអ្នកណាថាមិនស្គាល់នោះ? តែនាយកម្លោះចាស់នេះមិនខ្វល់ពីអ្វីសោះឡើយ អាចថាសាំនិងធុញទ្រាន់និងរឿងបែបនេះ ដើរចូលជណ្តើរប្រុងនិងចុចបិទក៏មានក្មេងពីណាមិនដឹងស្រែកកាត់÷

"អ៌ា! ចាំផង កុំទាន់អាលបិទ !"

   " ...." អុីបូមិនមាត់ចុចបើកវិញ

" ហិហិ!! អរគុណណាស់  " ដៃកាន់បាច់ផ្កាធំអោបជាប់ខ្លួនអោនអរគុណអ្នកម្ខាងទៀតដែលមិនខ្ចីសូម្បីតែងាកមើលអរគុណ គេខំសើចឡើងកិបភ្នែកបន្លប់ភាពអៀនខ្មាសអរគុណហើយ មិនខ្ចីងាកមើល!

<< ចរិតអាក្រក់ម្ល៉េះ >> មាត់រអ៊ូងូវៗហើយខិតទៅកៀនចុចជាន់ដែលត្រូវយកបាច់ផ្កាអ្នកដែលបានខលមកកម្មង់មុននេះ

" លោកមិនចុចទេហេ? "

" ...." មិនតបដដែល

<< អន់ចរិតណាស់ ខំនិយាយជាមួយហើយ >> និយាយក្នុងចិត្ត

<< អេរ៎ មុខដូចប្រហែលៗ  ឈប់គិតៗមនុស្សចរិតចឹងមានតែមួយក្នុងលោកទេ>> ស៊ាវចាន់ប្រឹងងាកកមើលគេរឿយៗចេះតែដូចធ្លាប់ឃើញតែខួរក្បាលគេចងចាំមិនសូវល្អប៉ុន្មានទេចឹងហើយអត់ចាំដដែលនិង

ទឺង!
គ្រាន់តែទ្វារជណ្តើរយន្តបើកភ្លាម អុីបូបានចេញទៅមុនបាត់ទុកអោយស៊ាវចាន់ងីងឺតែឯង ។

" ទុកឯងដូចអាកាសធាតុចឹង ហ្វូៗពាក់ម៉ាសហប់ចង់ស្លាប់ ថែមជិះជណ្តើរយន្តប៉ះ robotទៀត យ៉ាប់អើយយ៉ាប់ " គេដើរអោបបាច់ផ្កាទៅរឿយៗផុតពីបន្ទប់មួយទៅបន្ទប់មួយ ទៀត

" អេ បន្ទប់លេខប៉ុន្មានចេះ ! ១០០០ប៉ុន្មានអញ្ចេះវើយ! ខលសួរម៉ាក់សិន "

In call
  " ម៉ាក់អ្នកកម្មង់បាច់ផ្កា បន្ទប់១០០០ប៉ុន្មានខ្ញុំភ្លេចបាត់ហើយ "

" បន្ទប់១០០៥ ឆាប់យកអោយគេហើយត្រឡប់មកវិញមក លុយគេបាញ់ចូលកុងម៉ាក់រួចហើយៗ ឆាប់មកញាំបាយជុំគ្មាបងប្រុសឯង និងប៉ាឯងរង់ចាំ "

" បាទម៉ាក់ បាយបាយចឹងកូនបិតហើយ ទឺតៗ "

ស៊ាវចាន់កាន់បាច់ផ្កាដើររំលង៤-៥បន្ទប់ក៏ឃើញបន្ទប់ដែលត្រូវយកបាច់ផ្កាទៅអោយ ឃើញថាទ្វារមិនបានចាក់សោរចូលតែម្តងទៅ !

" ខ្ញុំយកបាច់ផ្កាមកតាមការកម្មង់ មានអ្នកណានៅឬទេ?  អញ្ចឹងខ្ញុំទុកលើតុទៅចុះ " ស៊ាវចាន់ងាកក្បាលងាកចុះរកតែមិនឃើញម្ចាស់បន្ទប់សោះឬគេមិននៅ? មើលចុះឡើងទើបសម្រេចចិត្តដាក់ផ្កាលើតុ ប្រុងចាកចេញតែទ្វារបន្ទប់បានជាប់កូដសម្ងាត់បាត់ហើយ! ចុះអ្នកណាតាណើបម្ល៉េះមកលេងបិទទ្វាចឹង? មិញគេចូលមកមិនបានបិទផង ម៉ួម៉ៅណាស់វើយ។

<< ស៊យៗណាស់ ហើយចឹងចេញល្មិចទៅ>>មុខរលីងរលោងចង់ពេបយំ ហួយខឹងណាស់ មនុស្សកំពុងហេវបាយផង អាណាគេលេងតាណើបចឹង ដឹងជេរហុយដីមិនខាន

" ហឹក ម៉ាក់អើយខ្មោចលងទេដឹងនៀក ឬខ្មោចកម្មង់ផ្កាបន្ទាប់មកធ្វើអត្តឃាតខ្ញុំអោយស្លាប់ទៅជំនួស អ្ហឹកៗមិនចង់ស្លាប់ទេវើយ " រាងតូចប្រែរជាពេបមាត់ទឹកភ្នែកក៏ស្រក់តក់ៗ ហូយសំខាន់បន្ទប់ស្អីឡើងងងឹតអត់មានបើកវាំងននសោះឡើងងងឹត មើលឃើញព្រាលៗ នៅលឺសម្លេងទឹកបើកទៀតអត់មិនបានអោយស៊ាវចាន់ប្រឹងបើកទ្វារមួយទំហឹងតែបើកមិនចឹងសោះ

- ប្រឹប
" អាយ៎ ខ្មោចលង !! លែងៗៗ  លែងខ្ញុំ ខ្ញុំមិនចង់ស្លាប់ទេ " សុខៗដៃពីណាមិនដឹងស្រាប់តែទាញគេយកទៅអោប ស៊ាវចាន់រើកញ្រ្ជោលចេញពីរង្វង់ដៃព្រោះតែប៉ះនិងសាច់ត្រជាក់ៗមិនខុសទេខ្មោចច្បាស់ណាស់បូករួមឆាប់ភ័យផងថាហើយសន្លប់បាត់ឈឹង!

" ស្មារតីខ្សោយម្ល៉េះ!! " ចំណែកឯម្ចាស់សម្លេងនេះគ្មានអ្នកណាក្រៅពី វ៉ាងអុីបូទេ! ហើយនាយកម្លោះចាស់រូបនេះក៏លើកបីកាយស្រាលស្ងើករបស់ស៊ាវចាន់យកទៅដាក់លើពូក ថែមទាំងដោះស្បែកជើងប៉ាត់តាចេញ រួចក៏ដោះ......ដោះម៉ាស់ចេញ-_- ទុកយូរហប់ស្លាប់បាត់មម!

ប្រុងលោភកូនគេមែននុង-,-

To be continues ❤️‍🩹

ត្រឡប់ស្នេហ៍ម្តងទៀត(ចប់)Onde histórias criam vida. Descubra agora