គ្រួសារស៊ាវមិនជាអ្នកមានណាស់ណាទេ គ្រាន់តែមានលុយចាយ មានឡានជិះ មានហាង មានផ្ទះរស់នៅសាមញ្ញៗ -,-

@វាលស្មៅតំបន់ស្លាកព្រលឹង ( ពេលមនុស្សស្លាប់គេយកទៅបញ្ចុះវាលនិងព្រោះវានៅឆ្ងាយ ណាមួយមានគេនិយាយថាអ្នកស្លាប់ទៅនិងបានស្ងប់សុខ ) ក្នុងរឿងទេ-,-

  អ៊ីបូបានមកដល់ទីនេះជាលើកទី២ រាប់ថាចាប់ពីថ្ងៃនាយមកលាជូហឺទៅអាមេរិកចុងក្រោយនាយនៅមកទីនេះដដែល អ្វីដែលភ្ញាក់ផ្អើលមានបាច់លីលីដូចជានាយដែលនៅពីមកផ្នូរស្លាកព្រលឹងនាង! តើអ្នកណាមកទីនេះមុននាយទៅ? សូម្បីតែសម្រាមគំទិចក៏គ្មានដូចជាមានអ្នកណាបានមកសម្អាតអញ្ចឹង។

"......"ដោយមិនចង់គិតច្រើននាយដាក់បាច់ផ្កាចុះរួចឈរសម្លឹងទៅរូបថតនាងដោយពោលប្រាប់នាងថា÷

" បងបានជួបក្មេងប្រុសម្នាក់ គេមុខស្រដៀងអូនណាស់ សុំទោសមិនមែន គេមុខដូចអូនខ្លាំងសឹងដូចមនុស្សតែម្នាក់ ពេលនោះបងសឹងតែទប់អារម្មណ៍មិនជាប់ចង់តែចាប់អោបថើបគេ ព្រោះបងគិតថាគេជាអូន ប៉ុន្តែវាមិនមែនទេ អូនស្លាប់ហើយ ក្មេងនោះក៏រឹតតែមិនអាចជាអូនគេគ្រាន់តែកើតមកចៃដន្យមានមុខដូចអូនប៉ុណ្ណោះ "

" ថ្ងៃក្រោយបងនិងមកលេងអូនម្តងទៀត!! " បញ្ចប់ប្រយោគអុីបូនាយបានចេញពីទីនេះ ទាំងអារម្មណ៍សោកសៅ នាយស្អប់អារម្មណ៍បែបនេះខ្លាំងណាស់!

-៣ថ្ងៃបន្ទាប់

" លោកនាយក បានអោយផ្នែកទាក់ទងរកModelដើម្បីផ្សាយពីទឹកអប់ម៉ាកថ្មីដែលនឹងលក់យកដាក់ក្នុងទីផ្សារ ដូច្នេះហើយអ្នកទាំងអស់គ្នា ត្រូវយកModelថ្មីមានសម្ថភាព ចរិតល្អ បើដូចអ្នកមុនៗលោកនាយកដេញចោលមិនខានទេ "

កម្លោះហាន សាងគី អាយុ២៥ឆ្នាំ ជាលេខាលោកនាយកក្រុមហ៊ុនWANG-

" ចាសលោក ហាន "girl

" ត្រូវរកឲបានក្នុងសប្តាហ៍នេះ មិនចឹងទេប្រធានក្រុម
ដោះស្រាយជាមួយលោកនាយកខ្លួនឯង ចុះលាហើយ "សាងគី ប្រាប់កិច្ចការរួចត្រឡប់មកតុលេខាវិញ នៅចំពីមុខបន្ទប់ការិយាល័យលោកនាយក ហីយ៉ាជីវិតនេះក្រៅពីមានការងារធ្វើល្អ មានលុយចាយ មានចៅហ្វាយចិត្តល្អទោះមាត់អាក្រក់តែក៏សំណាងល្អណ៎?

ត្រឡប់ស្នេហ៍ម្តងទៀត(ចប់)Where stories live. Discover now