" ហើយគេបន្តទៀតថាគេចង់អោយឯងទៅរស់នៅជាមួយគេវិញបើសិនជាគេច្បាស់ថាឯងប្រាកដជានៅរស់100% យើងយល់ពីអារម្មណ៍ក្មេងម្នាក់នោះច្បាស់ថាគេស្រឡាញ់ឯងប៉ុណ្ណាគេគ្រាន់តែគិតប៉ុណ្ណោះគេមិនដឹងថាឯងនៅរស់ទេ "

" ម៉ាដាមបើទោះបីជាខ្ញុំអាចទៅជួបគេបានមែនប៉ុន្តែខ្ញុំមិនទុកអោយម៉ាដាមរស់នៅម្នាក់ឯងនោះទេ ខ្ញុំស្រឡាញ់នឹងគោរពម៉ាដាមដូចជាម្តាយទីពីររបស់ខ្ញុំ ខ្ញុំគ្មានអ្វីសងគុណម៉ាដាមទេ ប៉ុន្តែខ្ញុំមិនចាកចេញពីម៉ាដាមទេ " ជុងហ្គុកក៏ចូលទៅអោបក្រសោបម៉ាដាមគីមជាលើកដំបូងតាំងពីគេបានស្គាល់ជាមួយម៉ាដាមមកដែរធ្វើអោយម៉ាដាម រំជួលចិត្តទប់ទឹកភ្នែកមិនបានព្រោះតែទង្វើបែបនេះកាលពីកូនប្រុសគាតើនៅរស់គេតែងតែធ្វើបែបនេះ

ប៉ុន្តែច្រើនឆ្នាំមកនេះតាំងពីគេបាត់បង់ជីវិតទៅគាត់មិនដែលទទួលបានអារម្មណ៍បែបនេះទៀតទេ ទើបតែថ្ងៃនេះជាលើកទីមួយដែលគាត់ទទួលបានអារម្មណ៍បែបនេះត្រឡប់មកវិញ

" យើងស្រឡាញ់ឯងដូចជាកូនប្រុសរបស់យើ ងយ៉ាងចឹង តាំងពីគេស្លាប់បាត់យើងមិនដែលទទួលបានអារម្មណ៍បែបនេះម្តងទៀតនោះទេអរគុណហើយដែលមិនទៅចោលយើង " ម៉ាដាមរំភើបរហូតនិយាយអីមិនចេញ

" ម៉ាដាមជាម្តាយទីពីររបស់ខ្ញុំ" ជុងហ្គុកញញឹម ហើយក៏លើកដៃជូតទឹកភ្នែកអោយគាត់

" អរគុណខ្លាំងណាស់ជុងហ្គុក " ម៉ាដាមញញឹមតប

" តែឯងមិនឆ្ងល់ទេឬថាហេតុអីបានជាយើងឆ្លើយប្រាប់គេថាឯងស្លាប់បាត់ហើយគឺឯងមិនបាននៅរស់នោះទេ? "

" ហេតុអ្វីទៅ? "

" គេដឹងចម្លើយខ្លះៗពីយើងហើយដូច្នេះបើគេ ស្រឡាញ់ឯងមែនគេនឹងតាមរកឯង បើសិនជាគេ មានចិត្តនឹកនាដល់ឯងគេនឹងតាមរកឯងហើយឯងមិនចាំបាច់តាមរកគេទេ "

" តែខ្ញុំក៏បានតាមរកគេដែរ "

" ប៉ុន្តែឯងបានដឹងហើយថាគេនៅកន្លែងណា "

" បាទ តែខ្ញុំចង់ជួបគេខ្លាំងណាស់ ប៉ុន្តែវាមិនទាន់ដល់ពេលទេ ពេលដែលខ្ញុំទៅជួបគេបានគឺជាពេលដែរអ្នកម៉ាក់របស់ខ្ញុំជាសះស្បើយសិន "

បេះដូងនឹងចិត្តស្វាមីកំសត់🍃🥀 ចប់Donde viven las historias. Descúbrelo ahora