នៅក្នុងបន្ទប់ទទួលភ្ញៀវនៃភូមិគ្រិះដ៏ធំមួយដែលប្រៀបដូចទៅនឹងវាំងមួយអញ្ចឹង បានបង្ហាញឲ្យឃើញនូវឪពុកកូនពីរនាក់ដែលកំពុងតែសន្ទនាគ្នាអំពីរឿងមួយ...
"ប៉ាបានដាក់ពាក្យឲ្យកូនចូលរៀននៅក្នុង វិទ្យាល័យរបស់មិត្តប៉ាហើយ"
អ្នកដែលត្រូវជាកូននោះបានត្រឹមតែឈររងចាំស្តាប់ឪពុករបស់ខ្លួនយ៉ាងស្ងាមស្ងាត់
"នៅទីនោះវាអាចនឹងល្អសម្រាប់កូន តែបើកូនមិនពេញចិត្តកូនអាចប្រាប់ប៉ាបាន-"
"មិនអីទេលោកប៉ា" បន្ទាប់ពីឈរស្តាប់មកនាយក៏បានបង្ហើបសំនៀងរបស់នាយទាំងមុខស្មើ
"ចឹងសម្រេចតាមនិងទៅចុះ ស្អែកនឹងមានគេយកឯកសណ្ឋានសាលាមកឲ្យកូន-"
"បាទ" ទៀតហើយ នាយនិយាយកាត់ទៀតហើយ!
"ចឹង..ប៉ាគ្រាន់ចង់ប្រាប់កូនតែប៉ុណ្ណឹងទេ កូនអាចទៅបានហើយ"អ្នកជាឪពុក
"បាទ"នាយតបហើយក៏ឱនគំនាបបន្តិចមុននឹងចាកចេញទៅ
________
បន្ទាប់ពីដើរចេញពីការសន្ទនាជាមួយឪពុករបស់់ខ្លួននៅក្នុងបន្ទប់ទទួលភ្ញៀវរួចមក នាយក៏ដើរឡើងទៅបន្ទប់របស់ខ្លួនដែលនៅជាន់ខាងលើ...
*ក្រឹប!
នាយដើរចូលមកក្នុងបន្ទប់ហើយក៏ចាក់សោរទ្វារបន្ទប់របស់ខ្លួនរួចហើយក៏ដើរទៅអង្គុយនៅលើពូកទន់ៗទំហុំយ៉ាងធំរតម្លៃកប់អាចម៍ :))
ហើយក៏ទាញទូរស័ព្ទចេញពីហោប៉ៅរបស់ខ្លួនយកមកឆែកអ្វីម្យ៉ាងនៅក្នុង Google ដែលនៅក្នុងអេក្រង់ទូរស័ព្ទទំនើបតម្លៃរាប់ពាន់ដុល្លានោះបានបង្ហាញយ៉ាងច្បាស់ថា ជាសាលាវិទ្យាល័យមួយដែលឪពុកខ្លួនបានប្រាប់អំពីការសន្ទនាអម្បិញមិញនេះ...
"ហុឹស..."បន្ទាប់ពីឆែក និងអានពីពណ៌មានខ្លះៗអំពីសាលាវិទ្យាល័យមួយនោះរួចហើយនាយម្នាក់នេះក៏លេចស្នាមញញឹមស្រាលនៅចុងមាត់លើផ្ទៃមុខស្រស់ឥតស្នាមរបស់ខ្លួន
ដែលនៅក្នុង Google គេមានបញ្ជាក់ប្រាប់ទៅតាមពីចំណុចមួយទៅចំណុចមួយតាមច្បាប់សាលានិងមានកម្មវិធីផ្សេងៗ ប៉ុន្តែ...នាយបានចាប់អារម្មណ៍ទៅលើចំណុចមួយដែលគេសរសេរថា
ВЫ ЧИТАЕТЕ
⊹ក្លែងបន្លំជួបស្នេហ៍⊹ (Sunghoon × Sunoo)
Боевикរឿងបែបសិស្សវិទ្យាល័យ (ប្រឌិតម៉ែអាប្រឌិត🙃) #bL #sunghoon #sunoo #sunsun #ក្លែងបន្លំជួបស្នេហ៍
