ភាគទី៤៥ ៖ ផ្តល់ឱកាសឲបងផងបានទេ ?

Mulai dari awal
                                    

" អត់ទេ! ចំពេាះរឿងនេះខ្ញុំបានគិតច្បាស់លាស់ហេីយ ខ្ញុំដឹងថាជុងហ្គុកគាត់គ្មានថ្ងៃស្រលាញ់ខ្ញុំទេ ហេីយខ្ញុំក៏អត់ចង់បន្តវាទៀតដែរ ព្រេាះខ្ញុំមិនចង់ឈឺចាប់ទៀតទេ សូមអ្នកទាំងពីរយល់ពីខ្ញុំផងណា " ថេយ៉ុងនៅតែប្រកែកថាខ្លួនមិនផ្លាស់ប្តូរចិត្តវិញនេាះទេ គ្រប់យ៉ាងមុនដល់ថ្ងៃនេះគេបានគិតច្បាស់រួចទៅហេីយ សុខចិត្តឈឺចាប់មួយគ្រា ប្រសើររជាងរងការឈឺចាប់មួយជីវិត ។

" មិនអីទេបេីក្មួយសម្រេចចិត្តច្បាស់ទៅហេីយអ៊ុំក៏មិនបង្ខំទៀតដែរ " លេាកចន

" ប៉ុន្តែលេាកបង.." អ្នកស្រីចននៅតែមិនអស់ចិត្តនៅចង់និយាយទៀតប៉ុន្តែត្រូវអ្នកជាស្វាមីកាត់ ។

"'បានហេីយអូន ឈប់និយាយទៀតទៅ ក្មួយគិតច្បាស់ហេីយអូនឈប់បង្ខំក្មួយទៅ ធ្វេីមិចបេីពួកគេទាំងពីរគ្មាននិងស្ស័យនឹងគ្នាជាប្តីប្រពន្ធ ទេាះចង់ប្រឆាំងក៏មិនបានដែល មានតែទទួលយកប៉ុណ្ណេាះណា " លេាកចននិយាយស្តីហេីយអ្នកស្រីចនក៏មិនមាត់ទៀតដែលមានតែស្តាប់តាមសម្តីរបស់ស្វាមី
ប៉ុណ្ណេាះឯង គាត់ក៏និយាយត្រូវការស្រលាញ់មិនអាចបង្ខំបានទេ ព្រេាះពេលចុងក្រេាយវានៅតែគ្មានក្តីសុខ ។

" បេីអញ្ចឹងអ្នកទាំងពីរយល់ព្រមហេីយមែនទេ "
លេាកគីម

" មែនហេីយ បេីអញ្ចឹងចាប់ពីថ្ងៃនេះតទៅពួក
យេីងនឹងធ្វេីការផ្តាច់ពាក្យថេយ៉ុងនឹងជុងហ្គុកតែ
ប៉ុណ្ណឹងហេីយ ចាប់ពីថ្ងៃនេះទៅពួកគេលែងជាគូរដណ្តឹងនឹង...." លេាកចននិយាយមិនទាន់ចប់ផងក៏មានសម្លេងបន្លឺឡេីងកាត់ផ្តាច់សម្តីរបស់គាត់ ទេីបធ្វេីឲគ្រប់គ្នាងាកសម្លឹងទៅមេីលវត្តមានកម្លេាះសង្ហាចន ជុងហ្គុក កំពុងតែបេាះជំហានលឿនៗសំដៅមក
រកគ្រប់គ្នាដែលអង្គុយជុំគ្នានៅទីនេះ ។

" ខ្ញុំមិនយល់ព្រមផ្តាច់ពាក្យនេាះទេ " ជុងហ្គុក
និយាយឡេីងបន្ទាប់ពីចូលមកឈរទល់មុខគ្រប់គ្នា នឹងបានបេាះសម្តីមួយៗច្បាស់ៗថាមិនព្រមផ្តាច់ពាក្យជាដាច់ខាត នេះគេបិះតែនឹងមកយឺតទៅ
ហេីយមិននឹកស្មានថាគ្រួសារថេយ៉ុងមកដល់លឿនបែបនេះដែរ គ្រាន់តែចូលមកដល់ភ្លាមក៏បានឮពាក្យនឹងធ្វេីឲគេប្រញាប់និយាយឃាត់មិនយល់ស្របនឹងគំនិតនេះដែលអ្នកទាំងអស់គ្នាមិនបានសួរនាំគេសិនថាយល់ព្រមឬអត់ ។

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Tempat cerita menjadi hidup. Temukan sekarang