ភាគទី១០

517 5 0
                                        

“មនុស្សស្រលាញ់គ្នាគួរណាស់តែទុកចិត្តគ្នា” សាន់ដ័រ និយាយឱ្យតែបានៗ ទាំងដែលខ្លួនក៏មិនយល់ច្បាស់ពីស្នេហាដូចគ្នា។
“ក៏ព្រោះស្រលាញ់ខ្លាំងហ្នឹងឯង ទើបខ្ញុំព្រមលះបង់”    មែននាង
ស្រលាញ់គេ ស្រលាញ់ខ្លាំងអស់ពីបេះដូង ទើបព្រោះលះបង់ឱ្យមនុស្សដែលខ្លួនស្រលាញ់ ទទួលបានក្ដីសុខជាមួយគូជីវិតថ្មី។
“ព្រោះម្ដាយរបស់គេមែនទេ?”
“ថ្ងៃនោះលោកក៏ឃើញមិនអ៊ីចឹង?” ស៊ូអឺ ងាកមកញញឹមដាក់អ្នកក្បែរខ្លួន តែត្រឹមតែបន្តិចក៏ត្រូវបែរទៅវិញ ពេលប៉ះបានកែវភ្នែកក្ដៅគគុកកំពុងតែសម្លឹងមើលមកខ្លួន។
“ហ៊ើយ ស្រលាញ់គ្នា មានចាស់ទុំមិនពេញចិត្តបែបនេះវាពិបាកចឹងហើយ! តែថាបើនាងងាកមកចាប់អារម្មណ៍ខ្ញុំវិញក៏បាន ព្រោះខ្ញុំនៅខ្លួនមួយទាំងសង្ហា នៅលីវ ហើយក៏ជាអ្នកមានទៀត” សាន់ដ័រ ឆ្លៀតឱកាសក៏ប្រម៉ូតខ្លួនឯង។
“ហ៊ឹស លោកនេះពូកែលេងសើចដែរតើស” ស៊ូអឺ ធ្វើជានិយាយបន្លប់ ទាំងដឹងរួចហើយថាអ្នកម្ខាងទៀតកំពុងតែគិតអ្វី។
“ខ្ញុំនិយាយជាការពិត!”
“ខ្ញុំមិនអាចស្រលាញ់លោកទេ ហើយខ្ញុំក៏មិនស្រលាញ់អ្នកណាទៀតដែរ បិទបេះដូងឱ្យខ្លួនឯងនៅទំនេរវិញប្រសើរជាង”
“ចឹងហ៊ានភា្នល់ទេ ថាខ្ញុំនឹងធ្វើឱ្យនាងងាកស្រលាញ់ខ្ញុំ” សាន់ដ័រ ឱនមុខមករករាងតូច សាងឱ្យសាមីខ្លួនប្រញាប់អែនថយក្រោយ សឹងតែដួលភ្លាមៗ តែក៏មានដៃរឹងមាំលូកមកត្រកងជាប់។
“អឺ លោក...” ដៃតូចព្យាយាមរុញច្រានដើមទ្រូងរឹងមាំ ចេញឆ្ងាយពីរាងកាយរបស់ខ្លួន។
“យ៉ាងម៉េចមិនហ៊ានឬ?”
“គឺ..ជារឿងរបស់លោក មិនពាក់ព័ន្ធនឹងខ្ញុំទេ”
“ម៉េចក៏ថាអត់ រឿងរបស់ខ្ញុំតែជាបេះដូងរបស់នាង” សាន់ដ័រ ចោលសម្ដីព្រានរបស់ខ្លួន។
“លោកចង់ធ្វើស្អីស្រេចតែលោកទៅ យ៉ាងណាក៏ខ្ញុំមិនស្រលាញ់លោកដែរ” ស៊ូអឺ ព្យាយាមគេចពីខ្សែភ្នែកកំណាច ដែលកំពុងតែសម្លឹងដាក់សម្ពាធមកលើខ្លួន។
“ច្បាស់ហើយ?”
“ចាស”
“ហ៊ឹសៗ” សាន់ដ័រ លែងនិយាយអ្វី ហើយក៏ព្រមលែងរាងតូចចេញពីរង្វង់ដៃរបស់ខ្លួន។
ស៊ូអឺ លែងនិយាយអ្វី តែក៏មុខក្រហមព្រោះអៀននឹងទង្វើរបស់អ្នកកំលោះ ក្រមុំតូចស្ងៀមទ្រឹង ព្យាយាមមិនគិតពីសម្ដីអ្នកកំលោះមុននេះ ទើបខួរក្បាលតូចនឹកឃើញរឿងអ្វីម្យ៉ាង។
“ត្រូវហើយ ខ្ញុំមិនទាន់បានតេសុំច្បាប់កន្លែងការងារនោះទេ” ស៊ូអឺ ឆ្លេឆ្លាទាញទូរសព្ទបម្រុងតេទៅអ្នកណាម្នាក់ តែសំឡេងកំណាចក៏បន្លឺឡើងបានមុន។
“មិនចាំបាច់ទេ ខ្ញុំតេសុំច្បាប់ឱ្យនាងរួចរាល់ហើយ” សាន់ដ័រ ទាញទូរសព្ទពីរាងតូច មកកាន់ជាប់ក្នុងដៃ។
“ពិតមែនឬ? អរ...អរគុណលោកខ្លាំងណាស់” ស៊ូអឺ ញញឹមទាំងអឹមអៀន មិនគិតថាអ្នកម្ខាងទៀតយកចិត្តទុកដាក់ខ្លួនយ៉ាងនេះ ទាំងដែលមិនបានត្រូវជាអ្វីនឹងគ្នាទាល់តែសោះ។ ស្នាមញញឹមរបស់ស្រីតូច សាងឱ្យមនុស្សមានល្បិច ញញឹមលាក់កំណួច ព្រមទាំងចោលសម្ដីបង្កប់
ន័យ។
“អរគុណជាអីផ្សេងបានទេ?”
“អឺ...អ្ហឹម” មិនទាន់បានបដិសេធផង ស្រីតូចក៏ត្រូវមនុស្សទំនើង បឺតជញ្ជក់មាត់បិទរាល់សំឡេងដែលចង់បដិសេធទាំងប៉ុន្មាន។
“អ្ហឹម...” សាន់ដ័រ គ្រហឹមពេញចិត្តនៅដើម ក ស្រូបយកខ្យល់ដង្ហើមពីរាងតូចសឹងតែអស់ ទើបព្រមដកចេញមកវិញ។
“ហឺក ហឹក” ស៊ូអឺ ដកដង្ហើមសឹងតែមិនដល់គ្នា ឫកពារបស់នាងក្រមុំសាងឱ្យអ្នកប្រព្រឹត្តញញឹមពេញចិត្ត ដែលបានប្រឡែងលេងជាមួយមាត់មានមន្ដស្នេហ៍របស់នាង។
“ត្រលប់ទៅវិញបានហើយ” អ្នកកំលោះចាប់ដៃរាងតូច ឱ្យដើរតាមខ្លួនតែនាងក្រមុំបែរជាឈរស្ងៀមមិនកម្រើកទៅវិញ។
“...” ស៊ូអឺ សម្លឹងមុខមនុស្សកំណាច មិនដាក់ភ្នែក។
“ចង់លេងទឹកមាត់ខ្ញុំក៏មិនប្រាប់” មនុស្សល្បិចធ្វើជាឱនមករកស្រីតូច ជាការបំភ័យនាងលេង។
“អត់ទេ មនុស្សឆ្កួត” ស៊ូអឺ រត់គេចពីមនុស្សល្បិចឡើងទៅចាំលើឡានមុន ទឹកមុខនៅតែក្រហមព្រោះអៀនដដែល។
“ហ៊ឹសៗ” សាន់ដ័រ គ្រវីក្បាលហួសចិត្ត នឹងរាងតូចមុននឹងដើរឡានតាមក្រោយរាងតូច ដោយទឹកមុខញញឹមពព្រាយ មានរឿងលាក់បាំងតាមទម្លាប់របស់ខ្លួន។
ព្រឹកថ្ងៃបន្ទាប់
រាងកាយតូចច្រឡឹងរបស់អ្នកណាម្នាក់ ដើរចូលមកក្នុងហាងកាហ្វេ ព្រមជាមួយឫកពាថ្លៃថ្នូរខ្លាំងបំផុត សាកសមជាអ្នកស្រីនៃត្រកូលខ្ពស់ខ្ពង់ តែការតុបតែងខ្លួន បែរជាមានភាពសាមញ្ញ មើលទៅប្រៀបដូចជាមនុស្សស្រីធម្មតាម្នាក់។
“សួស្ដី ខ្ញុំអាចរំខានពេលអ្នកនាងបន្តិចបានទេ?” ឡាងសៀ ដើរមករករាងតូចរបស់ ស៊ូអឺ ដែលកំពុងតែធ្វើតួនាទីរបស់ខ្លួន។
“ជាមួយខ្ញុំឬ?” ដៃតូចលើកចង្អុលខ្លួនឯង ដោយការសង្ស័យ មុននឹងទទួលបានចម្លើយបញ្ជាក់ពីអ្នកម្ខាងទៀត។
“ចាស” ឡាងសៀ ញញឹមស្រទន់តាមទម្លាប់ មុននឹងដើរចេញទៅចាំស្រីតូចនៅតុកាហ្វេ។
ស៊ូអឺ ដើរតាមឫកពាទន់ភ្លន់មិនខុសពីអ្នកមុននេះប៉ុន្មាន រាងតូចដើរមកឈប់ត្រង់កន្លែងដែល ឡាងសៀ កំពុងអង្គុយរង់ចាំខ្លួន។
“អ្នកនាងមានការអីជាមួយខ្ញុំឬ?” នាងមិនឆ្ងល់មិនបានទេ ព្រោះពីមុនមកនាងមិនដែលធ្លាប់បានចួបអ្នកចំពោះមុខ តែអ្នកម្ខាងទៀតបែរជាបង្ហាញឫកពា ហាក់ដូចជាស្គាល់នាងច្បាស់យ៉ាងអ៊ីចឹង។
“អ្នកនាងអង្គុយចុះសិនមក” ឡាងសៀ រាដៃជាការគួរ ដែលរាងតូចក៏ដាក់ខ្លួនអង្គុយតាម។
“អឺ..ពួកយើងធ្លាប់ស្គាល់គ្នាពីមុនមកទេ?” ត្រឹមអង្គុយមិនបានមួយវិនាទីផង ស៊ូអឺ ក៏សួរនាំអ្នកម្ខាងទៀត តាមចម្ងល់របស់ខ្លួន។
“ហ៊ឹស អត់ទេ!...ពួកយើងមិនធ្លាប់ស្គាល់គ្នា តែខ្ញុំស្គាល់អ្នកនាង” ឡាងសៀ បង្ហើរសម្ដីទន់ភ្លន់ ដែលអាចឱ្យអ្នកស្ដាប់ស្លុតអារម្មណ៍បានដោយមិនពិបាក។
“អ្នកនាងស្គាល់ខ្ញុំ?”
“ចាស ខ្ញុំជាភរិយាបង ខាល៍”
ឌឹប
ចប់សម្ដីអ្នកម្ខាងទៀត    បេះដូងតូចរបស់អ្នកស្ដាប់  សឹងតែជ្រុះ
ដាច់ពីទងភ្លាមៗ។ ស៊ូអឺ សម្លឹងមើលអ្នកចំពោះមុខទាំងមិនយល់ ក្នុងចិត្ត ក៏កំពុងតែគិតថាអ្នកម្ខាងទៀតអាចមករករឿងខ្លួនក៏ថាបាន តែបើតាមឫកពាស្លូតបូតបែបនេះ ប្រហែលជាមិនអាចនោះទេ។
“អរ ឱ្យខ្ញុំសុំទោសរឿងថ្ងៃនោះ ដែលទៅបំផ្លាញកម្មវិធីរបស់អ្នកនាង” ស៊ូអឺ និយាយសុំទោសចេញពីចិត្ត តែនាងក៏ត្រូវជ្រួញចិញ្ចើមងឿងឆ្ងល់ពេលទទួលបានសំឡេងសំណើចពីអ្នកម្ខាងទៀត។
“ហ៊ឹសៗ មិនបាច់សុំទោសទេ ព្រោះអ្នកនាងមិនបានខុស អ្នកខុសគឺខ្ញុំដែលបំបែកបំបាក់គូស្នេហ៍របស់អ្នកនាង” ឡាងសៀ ញញឹមខ្សោះហាក់មានរឿងអ្វីលាក់បាំង។
“អ្នកនាងចង់និយាយពីអី?”
“តាមពិតទៅបង ខាល៍ គាត់មិនបានចង់រៀបការជាមួយខ្ញុំទេ គាត់ធ្វើ...” ឡាងសៀ មិនទាន់បាននិយាយការពិតផង ក៏ត្រូវអ្នកចំពោះមុខនិយាយកាត់បានមុនទៅហើយ។
“អ្នកនាងមិនចាំបាច់និយាយអ្វីទាំងអស់ រឿងគ្រប់យ៉ាងខ្ញុំដឹងអស់ហើយ! ហើយនេះខ្ញុំសុំផ្ញើររបស់នេះឱ្យអ្នកម៉ាក់វិញផង” ស៊ូអឺ ទាញស្រោមសំបុត្រដែលដាក់ជាប់ខ្លួន មកហុចឱ្យអ្នកចំពោះមុខ។
“អ្នកម៉ាក់ឱ្យវាទៅអ្នកនាងឬ?” ឡាងសៀ សួរទាំងមិនចង់ជឿថាមនុស្សចំណាស់ហ៊ានធ្វើបែបនេះដើម្បីខ្លួន។
“ចាស”
“ហេតុអីក៏អ្នក....”
“ម៉េចក៏នាងនៅទីនេះ?” សំឡេងកំណាច បន្លឺឡើងកាត់សន្ទនារបស់ក្រមុំទាំងពីរ។
“ខាល៍/បងខាល៍” ទាំងស៊ូអឺនឹងឡាងសៀហៅឈ្មោះអ្នកកំលោះដោយភ្ញាក់ផ្អើល។
“នាងមកចាក់រុកស្អី ស៊ូអឺ ទៀតហើយ? ចង់ឱ្យគេបែកបាក់គ្នាណាស់ហេ្អស?” មិនទាន់បានដឹងអ្វី តែមនុស្សកំណាចបែរជាចោទប្រកាន់ស្រីតូចភ្លាមៗ។
“ខ្ញុំមិនបានធ្វើដូចបងគិតទេ បងយល់...”
“បិទមាត់!!”
“ខាល៍ នាងពិតជា...” ស៊ូអឺ ដែលព្យាយាមការពារ ឡាងសៀ ត្រូវស្ងាត់មាត់ម្នាក់ទៀត។

គំរាមស្នេហ៍ប្លន់ដួងចិត្តWhere stories live. Discover now