(គួរឱ្យចាប់អារម្មណ៍)
ក្រុមហ៊ុនផលិតរថយន្ដស៊េរីទំនើប លំដាប់អន្តរជាតិ ឈរប្រាកដខ្លួនកណ្ដាលទីក្រុង ជាទីទាក់ទាញដល់អ្នកមានមួយចំនួន មិនអាចមើលរំលងបាន នេះហើយដែលជាមូលហេតុ សាងឱ្យក្រុមហ៊ុនមួយនេះអាចឈានលំដាប់មុខជួរប្រទេសបាន។ រថយន្ដម៉ាកចុងក្រោយល្បីប្រចាំឆ្នាំ កំពុងដាក់តាំងបង្អួតសម្រស់ដល់ភ្ញៀវជាច្រើន តែទោះជារថយន្ដទាំងនោះស្រស់ស្អាតយ៉ាងណា តែវាមិនបានមានភាពទាក់ទាញដូចកំលោះសង្ហាទាំងពីរ ដែលកំពុងតែឈរពិភាក្សាគ្នាពីរឿងមុខជំនួញ។
រាងកាយមាំសង្ហា ដែលជាទីចាប់អារម្មណ៍របស់ស្រីៗ ឱ្យងាកមើលដោយមិនអាចដកក្រសែភ្នែកចេញឆ្ងាយបាន នេះហើយទើបជាមូលហេតុដែលទាក់ទាញសម្រាប់គ្រប់គ្នានៅទីនេះ។
"ខ្ញុំគួរតែកក់មួយនេះទុក មិនអ៊ីចឹងច្បាស់ជាអស់មិនខាន" សាន់ដ័រ និយាយបែបលេងសើចជាមួយម្ចាស់ក្រុមហ៊ុន ទាំងកែវភ្នែកកំណាចសម្លឹងមើលរថយន្ដចំពោះមុខមិនដាក់ភ្នែក ព្យាយាមមិនចាប់អារម្មណ៍ស្រីៗ ដែលកំពុងតែសម្លឹងមើលមកខ្លួន ដោយក្រសែភ្នែកស្រែកឃ្លាន ហាក់ចង់ស្រាតខោអាវឡើងគ្រែជាមួយគេ។
"ហ៊ឹស ចឹងក៏ប្រញាប់ទៅ វាមានតែមួយនោះទេ" ដេកូ តបទាំងមិនមើលអ្នកម្ខាងទៀតដូចគ្នា ហើយទង្វើរបស់ពួកគេក៏មិនខុសគ្នាប៉ុន្មានដែរ។
"ហ៊ឹសៗ" សាន់ដ័រ បន្លឺសំឡេងសំណើចតាមបំពង់.ករឹងមាំ មុននឹងបញ្ឈប់មកវិញ ពេលឮសំឡេងតូចរបស់អ្នកណាម្នាក់ បន្លឺពីក្រោយខ្នងខ្លួន។
"ប៉ា ប៉ា" សំឡេងស្រែកលាន់ទ្រហឹងអឺងកង ផ្អើលអស់មនុស្សម្នានៅទីនោះ ឱ្យងាកសម្លឹងមើលមកគេ តែមិនបានភ្ញាក់ផ្អើលនឹងសំឡេងតូច។ ផ្ទុយមកវិញពួកគេភ្ញាក់ផ្អើល នឹងសព្វនាមហៅរបស់កំលោះតូចទៅវិញទេ។
សាន់ដ័រ សម្លឹងមើលក្មេងតូចដែលរត់ញាប់ជើងស្មេរ សម្ដៅមកកន្លែងដែលខ្លួនកំពុងឈរ មុននឹងកែវភ្នែកកាច ងាកទៅសម្លឹងអ្នកដែលនៅក្បែរខ្លួន តែគេត្រូវហួសចិត្តពេលរាងខ្ពស់សង្ហាក្បែរនេះមិននិយាយអ្វី គិតតែពីឈរភ្លាំងភ្លឹក។
"ប៉ា ប៉ា" សព្វនាមហៅជាលើកទីពីរ ស្របពេលអាល្អិតរត់មកឱបជើងរឹងមាំឪពុក ទាញឱ្យអ្នកដែលភ្លឹកមុននេះទៅជាភ្ញាក់កន្ត្រាក់បន្តិច ឱនសម្លឹងមើលកូនប្រុសមិនដាក់ភ្នែក ព្រមទាំងដាក់បង្គុយឱ្យសមមាត្រជាមួយក្មេងតូច ព្រមទាំងទាញកូនប្រុសមកឱបក្នុងរង្វង់ដៃ។
"មុននេះកូនហៅប៉ាថាប៉ាមែនទេ ដូនិក?" ដេកូ សួរបញ្ជាក់កូនប្រុស មិនមែនគេមិនជឿត្រចៀកខ្លួនឯង តែគេគ្រាន់តែចង់ស្ដាប់វាម្ដងទៀត ស្ដាប់នូវពាក្យដែលគេតែងតែចង់ឮ ឮចេញពីមាត់កូនប្រុសរបស់ខ្លួន ហើយពេលនេះគេបានស្ដាប់វាហើយ កូនប្រុសព្រមហៅគេថាប៉ាហើ
យ។
"បាទ! ក្រែងប៉ាជាប៉ា ដូនិក មិនមែនឬ? ដូច្នេះ ដូនិក ត្រូវហៅថាប៉ាមិនអ៊ីចឹង!"
"ហ៊ឹសៗ កូនប៉ា កូន...កូនសម្លាញ់ ប៉ាស្រលាញ់កូនខ្លាំងណាស់...ប៉ា...ជុប" ព្រោះចិត្តរំភើប មានក្ដីសុខ ឡើងដល់ឋានសួគ៌ ធ្វើឱ្យអ្នកកំលោះមិនដឹងនិយាយាអ្វី ពាក្យដែលចង់និយាយទៅគាំងភ្លាមៗ ជំនួសដោយការថើបកូនប្រុសខ្លាំងៗ។
សាន់ដ័រ ញញឹមតាមនឹងរូបភាពមានក្ដីសុខរបស់ឪពុកកូនទាំងពីរ មុននឹងធ្វើខ្លួនគ្មានមាយាទ និយាយកាត់រំខានក្ដីសុខអ្នកម្ខាងទៀត។
"ខ្ញុំមិនដឹងថាមានរឿងអ្វីកើតឡើងចំពោះលោកពីមុនមកនោះទេ តែក៏សូមចូលរួមត្រេកអរដែលទទួលបានកូនប្រុសដ៏គួរឱ្យស្រលាញ់បែបនេះ" សាន់ដ័រ អបអរអ្នកចំពោះមុខ ដោយស្នាមញញឹមមិនរសាយ ពីចិត្តស្មោះរបស់ខ្លួន ទោះជាមិនដឹងថាមានរឿងអ្វីកើតឡើង តែតាមបើឫកពាអ្នកម្ខាងទៀត ក៏ប្រហែលជាធ្លាប់ជួបឧបសគ្គជាច្រើន មុនជួបកូនប្រុស ទើបសប្បាយចិត្តពេលបានឮពាក្យថា ប៉ា ពីក្មេងតូច។
"អរគុណ" តបតែប៉ុណ្ណឹង ដេកូ ក៏ងាកមកចាប់អារម្មណ៍កូនប្រុសនៅក្នុងដៃវិញ មែនហើយនៅពេលនេះ គ្មានអ្នកណាសំខាន់ជាងកូនរបស់គេនោះទេ តាមអារម្មណ៍គេពេលនេះ គេសឹងតែបិទក្រុមហ៊ុនចោល នាំកូនប្រុសទៅដើរលេងឱ្យណាណី តែវាក៏មិនអាចព្រោះគេមិនទាន់លួងប្រពន្ធបានសម្រេច រងចាំពេលនាងក្រមុំព្រមលើកលែងទោសឱ្យ គេនឹងនាំភរិយានឹងកូនប្រុសទៅដើរលេងឱ្យសប្បាយ ហើយក៏ឆ្លៀតពេលហាន់នីម៉ូនដូចគ្នា។
"ប៉ា ប៉ា អ៊ំប្រុសម្នាក់នេះសង្ហាខ្លាំងណាស់" ដូនិក ងើយមុនចេញពី ក របស់ឪពុក ព្រមទាំងងាកសម្លឹងរាងក្រាស់ចំពោះមុខ។
"ហ៊ឹសៗ គួរឱ្យស្រលាញ់ណាស់ ក្មួយប្រុស" ដៃរឹងមាំរបស់ សាន់ដ័រ លូកមកអង្អែលសក់ទន់រលោងរបស់អាល្អិតដោយការគ្រឺតក្នាញ់។
"អ្នកណាក៏ថា ដូនិក គួរឱ្យស្រលាញ់ដែរ"
"ហាសហា ឆ្លាតណាស់ ធំឡើងអាចស្នងតំណែងលោកប៉ាបានហើយ" ជាលើកទីពីរដែល សាន់ដ័រ និយាយសរសើរក្មេងតូច ដោយការគ្រឺតក្នាញ់នឹងភាពឆ្លាតហួសវ័យរបស់កំលោះតូច។
ដេកូ សើចហួសចិត្តនឹងឫកពាច្រឡើមរបស់កូនប្រុស មុននឹងព្រមងាកមកចាប់អារម្មណ៍ដៃគូជំនួញ ដោយទុករឿងកូនប្រុសមួយឡែកសិន។
"អរ ត្រូវហើយរឿងជំនួញរបស់ពួកយើង ខ្ញុំយល់ព្រមសហការជាមួយលោក ថ្ងៃស្អែកពួកយើងអាចចុះកិច្ចសន្យាជាមួយគ្នាបាន"
"រីករាយសម្រាប់ការសហការមួយនេះ" សាន់ដ័រ ហុចដៃមកចាប់អ្នកចំពោះមុខតាមទម្លាប់អ្នកជំនួញ។ ស្របពេល ដេកូ ក៏បង្ហាញឫកពាមិនខុសពីអ្នកកំលោះ តែមិនទាន់បានធ្វើអ្វីផង សំឡេងតូចដូចកញ្ចែរបស់អាល្អិតក្បាលខូច ក៏បន្លឺឡើងកាត់ចង្វាក់មុនទៅហើយ។
"ទុកឱ្យ ដូនិក ជាអ្នកចាប់វិញ" ប្រយោគរបស់កំលោះតូច សាងឱ្យមនុស្សចាស់អស់សំណើចខ្លាំងៗព្រមគ្នា។
"ហាសហា"
"មិនអីទេកូនប្រុសក៏ដូចជាលោកប៉ាដែរ! ថ្ងៃក្រោយជួបគ្នាទៀតណាអាល្អិត ជុប ខ្ញុំលាសិនហើយ"
"តាមសម្រួល"
YOU ARE READING
គំរាមស្នេហ៍ប្លន់ដួងចិត្ត
Romance"គេ" ជាមនុស្សប្រុសមានទាំងព្រម ទាំងសង្ហា មានអំណាច មុខមាត់ ទ្រព្យសម្បត្ដិ កិត្តិយស កេរ្តិ៍ឈ្មោះ ស័ក្តិយ ទីប៉ងប្រាថ្នារបស់ស្រីៗទូទាំងពិភពលោក ដែលចង់ឱ្យគេមកឃុំគ្រងជីវិត។ "នាង" ជាមនុស្សតែម្នាក់ហើយក៏លើកទីមួយដែលបាននៅជិតស្និទ្ធរាងកាយជាបុរសភេទរបស់គេ តែបែរជាគ្...
