“ហ៊ឹក មែន! បងលែងជា ខាល៍ របស់អូនហើយ ពេលនេះបងជារបស់អ្នកផ្សេងហើយ ហ៊ឹក អឹក អូនគួរតែដកខ្លួនបានហើយ ហ៊ឹកៗ”
“ឆ្កួតមែន! ខ្ញុំមិនមែន អាខាល៍ តែជាសាន់ដ័រ” អ្នកកំលោះព្យាយាមប្រាប់មនុស្សស្រវឹង ទាំងដឹងហើយថាវាគ្មានប្រយោជន៍។
“អឹក សាន់ដ័រ! សាន់ដ័រ ជាអ្នកណា? ហ៊ឹក បងកុហកអូនតើមែនទេ? បងមិនមែន សាន់ដ័រ ស្អីគេនោះបងជា ខាល៍ ហ៊ឹក អឹក ខាល៍ ម៉េចក៏បងរៀបការចោលអូន បងលែងស្រលាញ់អូនហើយឬ?” ស៊ូអឺ និយាយអ្វីលែងដឹងរឿង ព្រោះជាតិអាកុលវាយលុកក្នុងរាងកាយពេញអស់ទៅហើយ។
“ចង់ដឹងទៅសួរវាទៅ មកសួរស្អីខ្ញុំ!” សាន់ដ័រ ទៅជាមិនពេញចិត្ត ពេលរាងតូចហៅឈ្មោះសង្សារចាស់មិនឈប់ នៅមានច្រឡំខ្លួនជាមនុស្សអ្នកផ្សេងទៀត។
“ហ៊ឹក ខាល៍ អូនស្រលាញ់បង ហ៊ឹក”
មនុស្សកំណាច កាន់តែខឹងពេលឮសម្ដីសារភាពរបស់នាងក្រមុំ ដៃរឹងមាំចាប់ដៃតូចចេញពីចង្កេះរបស់ខ្លួន ដោយអារម្មណ៍តានតឹងណែនពេញទ្រូង តែវាក៏ត្រូវបានផ្លាស់ប្ដូរភ្លាមៗ ពេលរាងតូច ស្រវឹងអួទីណួ ធ្វើចិត្តក្លាហានថើបគេ។
“អ្ហឹម...” ជាលើកដំបូង ដែលមនុស្សកំណាចចេះភ្ញាក់ផ្អើល ពេលត្រូវមនុស្សស្រីវាយលុកខ្លួនជាលើកដំបូង។
“អ្ហឹម...” ស៊ូអឺ ឱបរឹតករឹងមាំ ទប់ជាលំនឹង។
“ខ្ញុំមិនមែន...” ពាក្យដែលចង់បកស្រាយ ត្រូវកាត់ផ្ដាច់ដោយបបូរមាត់ទន់ម្ដងទៀត។
“...”
“នាង...អ្ហឹម” សាន់ដ័រ ព្យាយាមទាញរាងតូចចេញ តែនាងក្រមុំនៅតប្រឆាំងទាញគេទៅថើបម្ដងហើយម្ដងទៀត។
“អ្ហឹម..”
ដៃដែលព្យាយាមរុញរាងតូចមុននេះ ពេលនេះក៏ប្ដូរមកជាឱបរឹតចង្កេះតូច ព្រមទាំងអង្អែលតាមរាងកាយស្រឡៅស្រឡូនដោយការពេញចិត្ត។
ព្រុស
សាន់ដ័រ ផ្ដួលនាងក្រមុំ ទៅលើគ្រែដោយខ្លួនតាមទៅទ្រោបពីលើយ៉ាងប្រកៀកមិនឱ្យរាងកាយទាំងពីរ មានចន្លោះប្រហោង។
“នាងជាអ្នកបង្ខំខ្ញុំដោយខ្លួនឯងទេ ស្រីតូច” រាងកាយទាំងពីរឱបរឹតគ្នាណែនដៃ ដោះដូរស្នាមថើបយ៉ាងជ្រាលជ្រៅ ពីដំបូងគេក៏មិនចង់ តែជ្រុលជានាងអ្នកបើកដៃទៅហើយ មានឬដែលមនុស្សប្រុសពេញលក្ខណៈដូចជាព្រមឱ្យបាត់បង់ឳកាសល្អងាយៗនោះ។
“អ្ហឹម ខាល៍...” ពាក្យថា ខាល៍ ចេញពីមាត់នាងក្រមុំ ធ្វើឱ្យមនុស្សកំណាច លែងមានអារម្មណ៍ល្អ ត ទៅទៀត អ្នកដែលកំពុងតែពេញចិត្តពេញថ្លើមនឹងរាងតូចមុននេះ ក៏បញ្ឈប់សកម្មភាពរបស់ខ្លួនភ្លាមៗ។
“គេងទៅ” សាន់ដ័រ ក្រោកចេញពីរាងតូច ទាំងអស់អារម្មណ៍ទាំងកំពុងពាក់កណ្ដាលពុះកញ្រ្ជោល ពាក់កណ្ដាលងាប់អារម្មណ៍។
ព្រុស
រាងក្រាស់ដែលគិតថាចេញពីរាងតូច ត្រូវដួលទៅវិញមួយរំពេច ពេលស្រីតូចមិនព្រមអនុញ្ញាតឱ្យគេចេញឆ្ងាយ។ ស៊ូអឺ លើកដៃលើកជើង ទាំងគងទាំងឱបរាងកាយរឹងមាំជាប់មិនរបូត ហើយក៏គេងលក់ទាំងអាការៈស្រវឹងមិនដឹងខ្លួន។
“ហ៊ឹសៗ” មនុស្សដែលកំពុងតែតានតឹងក្នុងចិត្ត បែរទៅជាអស់សំណើចនឹងឫកពារបស់នាងក្រមុំ។
កែវភ្នែកកំណាចសម្លឹងជ្រៅបង្កប់ន័យ ត្រង់ផ្ទៃមុខតូច តែគេកាន់តែសម្លឹងវាប្រៀបដូចជាថ្នាំសណ្ដំចិត្ត សាងឱ្យអ្នកកំលោះលង់លក់ទៅតាមរាងតូចទាំងមិនបានតាំងចិត្ត។
YOU ARE READING
គំរាមស្នេហ៍ប្លន់ដួងចិត្ត
Romance"គេ" ជាមនុស្សប្រុសមានទាំងព្រម ទាំងសង្ហា មានអំណាច មុខមាត់ ទ្រព្យសម្បត្ដិ កិត្តិយស កេរ្តិ៍ឈ្មោះ ស័ក្តិយ ទីប៉ងប្រាថ្នារបស់ស្រីៗទូទាំងពិភពលោក ដែលចង់ឱ្យគេមកឃុំគ្រងជីវិត។ "នាង" ជាមនុស្សតែម្នាក់ហើយក៏លើកទីមួយដែលបាននៅជិតស្និទ្ធរាងកាយជាបុរសភេទរបស់គេ តែបែរជាគ្...
