" ឯងសួរធ្វើអី? ម៉េចក៏សួរបែបនេះ? " ជីមីនជ្រួញចិញ្ចើមមើលមុខស៊ីយ៉ាង

" មនុស្សដែលរៀបការរួចហើយនោះគឺសម្គាល់បានជាមួយនឹងជញ្ចៀននៅនឹងម្រាមដៃនាងខាងឆ្វេងរបស់ឯង " ស៊ីយ៉ាងចង្អុលទៅដៃខាងឆ្វេងរបស់ជីមីនហើយក៏រងចាំចម្លើយចេញពីមាត់រាងតូចថាតើវាពិតឬអត់

" យើងគ្រាន់តែពាក់វាលេងៗទេ ឯងយល់ខុសហើយ មិនមែនដូចឯងគិតទេ " រាងតូចប្រកែកញ័រមាត់ពេលត្រូវមិត្តចាប់បាន

" មនុស្សដែលឯងរងចាំវាអាចត្រូវជាអ្វីជាមួយឯងជាមិនខានបើមិនដូចនេះទេឯងក៏មិនពុះពារទៅរកគេដែល "

" !!!!!! " ជីមីនគាំងនិយាយអីមិនចេញទឹកភ្នែក លីងលោងៗ

" ឯងរៀបការរួចហើយមែនទេ? " នាយសង្ហាសួរបញ្ជាក់

"......" ជីមីនមិនតបគិតតែគេចមុខពីគេរហូត

" យើងនឹងជួយឯងតាមរកគេម្នាក់នោះប៉ុន្តែឯង គ្រាន់តែប្រាប់មកថាតើគេត្រូវជាអ្វីនឹងឯង "

" យើងរៀបការរួចហើយ ! " ទឹកភ្នែកមួយដំណក់ស្រក់ចុះស្របពេលពោលពាក្យការពិតប្រាប់ទៅមិត្ត

" ជាស្វាមីឬជាភរិយា? "

" មនុស្សដែលយើងរងចាំគឺជាស្វាមីរបស់យើង កាលនោះយើងក៏មិនត្រូវបែកគ្នាគឺដោយសារតែ....! តែគេស្លាប់បាត់ហើយ " ជីមីនពោលទាំងទឹកភ្នែកប៉ុន្តែគេខំទប់ខ្លាំងបំផុតដោយមិនចង់អោយឮសម្លេងហើយក៏មិនចង់អោយមិត្តគិតថាខ្លួនទន់ជ្រាយ

" ហេតុអីបានជាគេស្លាប់? "

** Skip

ងាកមកមើលសេអ៊ូលវិញ មេឃក៏ចាប់ផ្ដើមងងឹតម្តងបន្តិចៗដោយដុំពពកខ្មៅៗជាច្រើនបានផាយផាត់តាមខ្យល់ធ្វើអោយបាំងព្រះអាទិត្យដែរនោះចង់បញ្ជាក់ថាមេឃនឹងចាប់ផ្តើមភ្លៀងអីឡូវនេះហើយ

យ៉ុនហ្គីឈរនៅខាងមុខបង្អួចសម្លឹងមើលទៅ ទេសភាពនៅខាងក្រៅនាទីក្រុងសេអ៊ូលទាំង អារម្មណ៍អណ្តែតអណ្ដូង អារម្មណ៍មិននៅនឹងខ្លួនសោះ ចំណែកការងារធ្វើរួចរាល់អស់ហើយចុះហេតុម្តេចឡើយអារម្មណ៍របស់គេដូចជាតានតឹងខ្លាំងយ៉ាងនេះ

បេះដូងនឹងចិត្តស្វាមីកំសត់🍃🥀 ចប់Where stories live. Discover now