ភាគទី១២

209 3 0
                                    

(អាជ្រៅជាងនេះក៏ខ្ញុំដឹងដែរ)

“ខ្លួនប្រាណរបស់នាង ធ្វើឱ្យប្អូនខ្ញុំមានអារម្មណ៍ហើយ”
“អាយយ រោគចិត្ត” លីងយៀក ប្រញាប់ថយគេច ព្រមទាំងលើកដៃមកបិទបាំងរាងកាយរបស់ខ្លួន។
“អ្នកណារោគចិត្ត នាងជាអ្នកមកឱបខ្ញុំដោយខ្លួនឯងទេ” ឮសម្ដីតបរបស់អ្នកកំលោះ លីងយៀក ប្រញាប់សម្រួលអារម្មណ៍មកវិញ ដឹងថាខ្លួនជាអ្នកខុសពិតមែន។
“គឺ...គឺមកពីខ្ញុំខ្លាចហ្នឹងណា”
“បានហើយ ឆាប់ទៅងូតទឹកទៅ” បើមិនដេញនាងទេ ខ្លាចថាគេអាចរំលោភនាងត្រង់នេះក៏ថាបាន។
“មិនងូតបានទេ? ខ្ញុំខ្លាចឈ្លើង” ឃើញឫកពានាងបែបនេះ អ្នកកំលោះក៏ត្រូវនិយាយការពិតចេញមក។
“គ្មានឈ្លើងគ្មានស្អីទេ ខ្ញុំកុហកនាងតែប៉ុណ្ណោះ”
“លោក! ម៉េចក៏កុហកខ្ញុំ?” លីងយៀក ប្រែជាឆេះដុំមួយរំពេច ភ្ញាក់ដឹងថាខ្លួនល្ងង់ ឱ្យគេបោកបាន នៅឱ្យគេកេងចំណេញខ្លួនប្រាណទៀត។ ខឹង ខឹងៗៗ នាងខឹងគេណាស់ តែក៏បានតែខឹងហ្នឹងឯង ទៅធ្វើស្អីបានបើនាងតាមល្បិចគេមិនទាន់ផងហ្នឹង។
“គឺមក...”
“ឈប់និយាយ ខ្ញុំមិនចង់និយាយជាមួយលោកទៀតទេ” ថាហើយស្រីតូចក៏បែរខ្លួនដើរចេញទៅភ្លាមៗ បង្ហាញថានាងពិតជាខឹងគេមែន មិនបានលេងសើចទេ។
(ក៏ខឹងទៅ បន្តិចទៀតទេនាងលែងមានពេលខឹងខ្ញុំហើយ ហ៊ឹស) ជែន គិតទាំងសប្បាយចិត្តចេញមក ច្បាស់ជាសប្បាយចិត្តហើយ ព្រោះពេលនេះស្រីតូចនៅក្នុងកណ្ដាប់ដៃរបស់គេ គេចង់ធ្វើស្អីនាងក៏បាន គេមានសិទ្ធ សិទ្ធជាប្ដីរបស់នាង។

បន្ទាប់ពីចំណាយពេលជិតពីរម៉ោងទម្រាំងូតទឹករួច ព្រោះរវល់ឈ្លោះគ្នាជាមួយអ្នកកំលោះហ្នឹងអី។ ពេលនេះស្រីតូចបានត្រឹមតែ ដើរត្រុកៗតាមពីក្រោយអ្នកជាស្វាមី មកកន្លែងកសិដ្ឋានចិញ្ចឹមសត្វ ដែលធ្លាប់តែឮមនុស្សចំណាស់និយាយ ពេលមកដល់វាក៏ធ្វើឱ្យនាងប្លែកភ្នែកពិតមែន។
“វោ ពិតជាឡូយខ្លាំងណាស់ មិននឹកស្មានថាលើកោះបែបនេះ អាចចិញ្ចឹមទាំងនេះបានសោះ” លីងយៀក ងាកមកញញឹមស្រស់ស្រាយដាក់អ្នកមាននាមជាប្ដី តែក៏ប្រញាប់បិទមកវិញ ពេលគេបង្ហាញមុខក្រញូវដាក់ខ្លួន។
“ពួកយើងនៅលើគោកមិនមែននៅក្នុងភ្លើងទេ”
“ឆឹស” គ្រឺតជាមួយសម្ដីឌឺដងអ្នកកំលោះ លីងយៀក បែរមុខចេញឈប់និយាយជាមួយ ដោយងាកមកចាប់អារម្មណ៍រឿងចំពោះមុខវិញ។
“ម៉ោនេះ” ពេលនាងលែងខ្វល់ជាមួយខ្លួន ជែន ក៏ចូលមកអូសដៃនាងទៅភ្លាមតែម្ដង។
“ទៅណា?”
“ទៅដល់គង់តែដឹងទេ”
ជែន បន្តអូសដៃស្រីតូច រហូតដលើកន្លែងដែលខ្លួនចង់មក ទើបព្រមឈប់ជើង។ ត្រឹមឃើញរូបភាពចំពោះមុខ ចិញ្ចើមតូចត្រូវជ្រួញចូលគ្នាមួយរំពេច។
“លោកនាំខ្ញុំមកទីនេះធ្វើអី?” លីងយៀក លើកដៃខ្ទប់ច្រមុះរបស់ខ្លួន ពេលជះក្លិនស្អុយអាចម៌ជ្រូកសសាយភាយពេញច្រមុះ។
“ក្រែងចង់មើលហ្អេស នាំឱ្យដើរមកហ្នឹងអី” ជែន ត្បកឌឺដងដាក់នាងវិញ ដោយមិនភ្លេចញញឹមកំណាចចេញមកជាមួយ ជាស្នាមញញឹមដែលឱ្យស្រីតូចមិនទុកចិត្តគេ។ ទុកចិត្តយ៉ាងម៉េច បើគេលេងមកម្ដងៗ សឹងតែបាក់ចង្កេះនាងទៅហើយ។
“មើលក៏គង់តែមើល តែក៏មិនចាំបាច់ដល់ថ្នាក់ចូលមកដល់ក្នុងទ្រុងជ្រូកបែបនេះដែរ” ប្រយោគស្រីតូច ជែន កាន់តែញញឹមសឹងតែរហែកមាត់ទៅ។
(ហ៊ឹស តិចទៀតហ្នឹងមានរឿងល្អមើលហើយនាងល្អិត)
“ត្រូវតែចូល ព្រោះខ្ញុំមានកិច្ចការឱ្យនាងធ្វើ” ជែន ញាក់ចចិញ្ចើម
ម្ខាងជាសញ្ញាក្នុងន័យឌឺដងនាង ដែលអ្នកស្ដាប់ទៅជាជ្រួញចិញ្ចើមជាថ្មីមិនយល់ពីសម្ដីរបស់គេ មិនមែនមិនយល់ទេ កំពុងតែចាំមើលថាគេមកបែបណាទៀតហើយ។
“ធ្វើហ្អេស? ធ្វើអីទៅ?”
“បោះសសម្អាតទីនេះ” ចប់សម្ដីរបស់គេភ្លាម លីងយៀក ស្រែកត្បកមកវិញភ្លែតតែម្ដង។
“លោកឆ្កួតទេហ្អេស? វាគគ្រិចយ៉ាងនេះ..មិនមែនទេ ខ្ញុំមិនធ្លាប់ធ្វើ ឱ្យធ្វើយ៉ាងម៉េចទៅ?”
“មិនធ្លាប់ទើបឱ្យរៀនហ្នឹងអី”
“ឆ្កួត ខ្ញុំមិនធ្វើទេ” លីងយៀក បដិសេធដាច់អាហង្ការ។ តាមពិតនាងមិនមែនរើសរអើម ស្អីនោះទេ តែដឹងច្បាស់ដែលអ្នកម្ខាងទៀតឱ្យនាងធ្វើការងារនេះ ព្រោះចង់ធ្វើបាបនាងទៅវិញទេ។
“ជួយមិនបានទេ នាងគ្មានជម្រើសផ្សេង ក្រៅពីធ្វើការងារមួយនេះទេ”
“ហេតុអី?” ឮប្រយោគរបស់គេ លីងយៀក ក៏ត្បកមកសួរវិញភ្លែតតែម្ដង។
“ក្រែងចង់បានប្ដីទីនេះមិនអ៊ីចឹង ឃើញទេនោះ ប្ដីប្រពន្ធគេគ្រប់គ្នាធ្វើការទាំងអស់មិនគិតស្រីប្រុសទេ ហើយនាងក៏ដូចគ្នា” ជែន ចង្អុលទៅរូបភាពចំពោះមុខ ដែលស្រីតូចក៏បានតែសម្លឹងមើលតាមគេ។ តែមើលហើយយ៉ាងម៉េច? មានឬដែលនាងព្រមចាញ់ សុំទោសវាគ្មានថ្ងៃទេ។
“គេធ្វើហើយយ៉ាងម៉េច? តែលោក៏មិនបានធ្វើការមួយនេះដែរ” ការងារដែលនាងនិយាយ គឺសម្ដៅដល់បោសសម្អាតទ្រុងជ្រូកមួយនេះឯង។
“អ្នកណាថា? ខ្ញុំធ្វើរួចហើយ ទើបថ្ងៃនេះត្រូវមកបង្រៀនប្រពន្ធឱ្យធ្វើម្ដង” ជែន ឱនខ្សឹបក្បែរត្រចៀកតូច ដែលសាមីខ្លួនប្រញាប់រុញច្រានគេចេញ។
“ខ្ញុំមិនធ្វើទេ...អាយយ” លីងយៀក បដិសេធដោយការដើរចេញ តែត្រូវមនុស្សកំំណាចចាប់ដៃទាញមកវិញ។
“ធ្វើឬក៏ចង់ឱ្យខ្ញុំរុញនាងកប់អាចម៌ជ្រូក? រើសទៅ លីងយៀក” ជែន បង្ហាញទឹកមុខមាំចេញមក បញ្ជាក់ថាគេមិនបានលេងសើចជាមួយសម្ដីរបស់ខ្លួនោះទេ។
“ហ៊ឹក”
“ធ្វើឬក៏អត់?”
“ធ្វើ” ព្រោះគ្មានជម្រើស នាងក៏ត្រូវព្រមដោយខានមិនបាន។ ធ្វើក៏ប្រសើរជាងត្រូវបក់អាចម៌ជ្រូកដែរ។
“ហ៊ឹស ចាំត្រង់ហ្នឹងហើយ” ជែន ប្រលែងដៃស្រីតូច ព្រមទាំងដើរចេញទៅ មិនយូរប៉ុន្មានក៏ត្រលប់មកវិញជាមួយឧបករណ៍សម្អាតមកជាមួយនៅក្នុងដៃ។
ព្រុស
ជែន បោសឧបករណ៍សម្អាតទៅលើដី ព្រមួទាំងហុចឈុតសម្អាតមកឱ្យស្រីតូច ដែលកំពុងមុខខ្មូរជាប់។
“ពាក់ទៅ”
“ពាក់ធ្វើស្អី?” ដឹងហើយ តែនាងនៅតែសួរឌឺគេទាំងខឹងទៀត។ ឌឺអ្នកណាមិនឌឺទេ មកឌឺ ជែន មានឬដែលគេព្រមចាញ់នាងនោះ។
“មិនពាក់ក៏៏ហៅទៅ” អ្នកកំលោះរៀបហ្នឹងយកឈុតទៅទុកវិញ តែ លីងយៀក ប្រញាប់ស្រែកហាម។
“នែ លោកយកទៅវិញធ្វើស្អី? យកមកនេះខ្ញុំពាក់” ដៃតូចកញ្ឆក់របស់ពីក្នុងដៃរបស់់គេ ព្រមទាំងពាក់ភ្លាមៗ ដោយមុខនៅតែមិនរីកដាក់គេដដែល។
ជែន ឈរឱបដៃមើលស្រីតូចទាំងញញឹម ពេញចិត្តពេលបានបង្រ្កាបនាងឱ្យរាងក្នុងកណ្ដាប់ដៃរបស់ខ្លួន។
“គេបោសយ៉ាងម៉េចទៅ?” លីងយៀក  ងាកមកសួរគេ ពេលមិនដឹងថាត្រូវចាប់ផ្ដើមពីចំណុចណាមកមុន។
“បាញ់ទឹកសិនទៅ ស្ងួតបែបនេះពិបាកបោសណាស់” ជែន ទាញទុយោទឹកមកបាញ់ក្នុងទ្រុង ឱ្យមានសំណើមងាយស្រួលដល់រាងតូចក្នុងការបោសសម្អាត។
លីងយៀក ស្ងាត់មាត់ស្ងាត់ ក ដោយចាប់អារម្មណ៍ធ្វើការរបស់ខ្លួន ដោយមិនខ្វល់ពីក្រសែភ្នែកកំណាចដែលសម្លឹងមើលមកខ្លួន។ តែមិនចាប់អារម្មណ៍ក៏មិនបាន បើគេលេងសម្លឹងមិនដាក់ភ្នែកបែបនេះ។
“នែលោក សម្លឹងស្អីក៏សម្លឹងម្ល៉េះ?” លីងយៀក បញ្ឈប់ការងារនៅក្នុងដៃ ងាកមកសួរមនុស្សកំណាច ដែលកំពុងញញឹមសម្លឹងមើលខ្លួន។
“គឺមើលប្រពន្ធដែលចេះជួយទុក្ខធុរៈប្ដីនោះអី” ជែន វាញចិញ្ចើមឌឺដងនាងច្រម៉ក់ចំពោះមុខ។
“ចឹងហ្អ”
“អឹម ហ៊ឹម” ជែន ងក់ក្បាលបែបឌឺដងវិញ។
(មនុស្សឆ្កួតចាំមើលណា) ស្រីតូចគិតក្នុងចិត្ត ព្រមទាំងញញឹមល្បិចចេញមកជាលើកដំបូង។
“នៀក”
ឆាច់
លីងយៀក បោសគ្រវាសខ្លាំងៗ មានចេតនាឱ្យអ្នកឌឺដងខ្លួនប្រឡាក់ដែរ។
“នាងធ្វើស្អីហ្នឹង?”
“សុំទោសផង ចៃដន្យជ្រុលដៃ” នាងច្រម៉ក់ វាញចិញ្ចើមលេងទឹកមុខសមចិត្តឌឺអ្នកកំលោះវិញ។
តែទោះនាងឌឺ ក៏មិនបានធ្វើឱ្យអ្នកកំលោះខឹងចិត្តបានដូចគ្នា។ ផ្ទុយមកវិញ គេបែរជាញោចញញឹមកំណាចចេញមក មានឬដែលគេព្រមឱ្យខ្លួនប្រឡាក់តែម្នាក់ឯងនោះ។
“ចឹងហ្អេស”
ឆាច់ ឈូ
ជែន បាញ់ទឹកដាក់រាងតូចធ្វើឱ្យនាងសើមអស់ពេញមួយតួខ្លួនតែម្ដងហើយ។
“អាយយយ មនុស្សឆ្កួតលោកធ្វើអីហ្នឹង? ឈប់ទៅ ឈប់ភ្លាម”
លីងយៀក រត់គេចពីការបាញ់ទឹករបស់គេ តែគេចទៅណាបាន បើនាងនៅក្នងទ្រុងហ្នឹង ដូចមកជាប់ខ្លួនឱ្យគេធ្វើបាបទទេៗអ៊ីចឹង។
“នាងនាំទុក្ខដោយខ្លួនឯង” ជែន បាញ់ចុះក្រោមមានចេតនាឱ្យលាមកខ្ទាតមកប្រឡាក់ពេញខ្លួនតូច។
“អាយយ ឈប់ទៅ ខ្ញុំឈប់លេងហើយ” លីងយៀក ប្រញាប់ចូលមកទាញទុយោទឹកពីដៃគេ តែប្រែជាធ្វើឱ្យខ្លួននាងកាន់តែសើមលើសដើមទៅវិញ។
ការងារដែលគិតថាត្រឹមមួយប៉ុន្មាននាទីក៏រួច ប្រែក្លាយជាដល់ទៅមួយម៉ោងក៏មិនចង់ហើយផង ក៏ព្រោះរវល់តែឌឺដងដាក់គ្នាហ្នឹងឯង ម្នាក់ៗក៏ឈ្លោះរកតែឈ្នះរាងខ្លួន។ តែយ៉ាងណាអ្នកដែលចាញ់គឺមានតែនាងក្រមុំហ្នឹងឯង ត្រូវហើយនាងដែលឈ្នះគេតាំងពីពេលណាមកទៅ។
អ៊ួក អ៊ួក
ព្រោះខ្លួននៅជាប់ក្លិនលាមក លីងយៀក ទៅជាក្អួតចង្អោមិនឈប់ សឹងតែដាច់ពោះវៀនពោះតាំងចេញមកជាមួយទៅហើយ អ្នកមិនដឹងអាចថានាងចាញ់កូនក៏ថាបាន។ ឃើញសភាពស្រីតូចបែបនេះ អត់មិនឱ្យអ្នកកំលោះមិនអាណិតមិនបាន។ ដៃរឹងមាំលូកមករឹតខ្នងតូចតិចៗ ជួយសម្រួលដល់ការក្អួតរបស់នាង។
“យ៉ាងម៉េចហើយ?”
“នៅសួរទៀត មកពីលោកហ្នឹង” លីងយៀក ងាកមកសម្លក់អ្នកកំលោះថ្លែ មុននឹងងាកទៅក្អួតបន្តទៀត។
“បន្ទោសខ្ញុំមិនបានទេ គឺមកពីនាងលេងជ្រុលដាក់ខ្ញុំមុនដោយខ្លួនឯង”
“តែលោកជាប្រុស មិនចេះអត់ឱនឱ្យមនុស្សស្រីទេឬយ៉ាងម៉េច ម៉េចក៏ចង់ឈ្នះសូម្បីមនុស្សស្រីដែរ?” នឹកឃើញរឿងនេះ ក៏នឹកអន់ចិត្តជាមួយគេភ្លាមតែម្ដង ហើយកាន់តែខឹង ពេលឮសម្ដីត្បករបស់គេ។
“ស្រីណាខ្ញុំមិនដឹងទេ តែស្រីដូចនាងខ្ញុំមិនចង់ចាញ់”
“លោក...ឆឹស” ជើងតូចបោះជំហានចេញទៅ ទាំងមិនមើលមុខអ្នកកំលោះបន្តិច។ មើលឬ? បើមើលនាងមានតែហក់ខាំគេទេទើបត្រូវ ប្រុសស្អី មាត់ដាច គួរឱ្យស្អប់។
ជែន ញញឹមជាមួយឫកពាខឹងងររបស់នាង មែនហើយបើជាស្រីផ្សេងគេប្រហែលជាមិនទៅរញ៉េរញ៉ៃនោះទេ តែព្រោះជានាងទើបគេចង់ធ្វើបាបហ្នឹងឯង។

ដែនស្នេហ៍សាតានWhere stories live. Discover now