ភាគទី៥

198 2 0
                                    

(បើមិនរៀបការនឹងត្រូវស្លាប់)

“ន... នេះពួកគេត្រូវតែរៀបការជាមួយគ្នាមែនឬយ៉ាងម៉េច? ព្រះជួយ” ម៉ាដាម សឹងតែខ្យល់ គ ភ្លាមៗតែសំណាងល្អដែលស្វាមីទប់ទាន់។
“អូនសម្លាញ់ ស្ងប់អារម្មណ៍សិនទៅ” ប្រមុខគ្រួសារ ទ្រភរិយាដែលចាប់ផ្ដើមទន់ជើង។
ខុសពីគ្រប់គ្នា ដែលកំពុងភ្ញាក់ផ្អើល ពេលនេះសាមីខ្លួនបែរជាមានទឹកមុខមាំទៅវិញ សម្លឹងមើលមកស្រីតូចដោយក្រសែភ្នែកកំណាចបំផុត។
(ឯងមិនមែនចង្រៃដល់ថ្នាក់នេះទេ អាជែន) ជែន គិតក្នុងចិត្តទាំងខឹង មិនគួរណាខ្លួនមកជួបគ្រោះស៊យដល់ថ្នាក់នេះ។
ព្រុស
មនុស្សកំណាច រុញច្រានរាងតូចឱ្យដួលទៅលើដីមួយទំហឹង មុននឹងដើរចេញទៅទាំងកំហឹង មិនងាកសូម្បីមើលមុខអ្នកណា។ ឱ្យមើលអ្នកណាបាន បើពេលនេះគេក្ដៅសឹងតែសម្លាប់មនុស្សទៅហើយ។
“អូយ...មនុស្សរោគចិត្ត  ចាំបាច់ច្រានគ្នាដល់ថ្នាក់នេះ បាក់ចង្កេះហើយទេដឹងទេ” ដៃតូចអង្អែលចង្កេះរបស់ខ្លួនតិចៗ នៅឈឺព្រោះទង្វើមិនសុភាពបុរសរបស់ ជែន មុននេះ។
“លីងយៀក អូនយ៉ាងម៉េចហើយ?” ក្លេ រត់មកគ្រាស្រីតូចដោយការព្រួយបារម្ភ។
“មិនអីទេ...តែម៉េចក៏គ្រប់គ្នាសម្លឹងមើលមកខ្ញុំបែបនេះ?” ស្រីតូចងាកមើលជុំវិញខ្លួន ដែលម្នាក់ៗកំពុងតែមើលមកនាង សឹងតែជ្រុះភ្នែកចេញមកទៅហើយ មិនមែនមើលធម្មតា មើលបែបចម្លែកៗហ្នឹងឯង។
“បងក៏មិនដឹងដែរ” ក្លេ គ្រវីក្បាលបញ្ជាក់ ព្រមទាំងមើលទៅអ្នទាំងអស់នោះវិញ ទាំងមិនយល់ដូចគ្នា។
ឃើញឫកពាងឿងឆ្ងល់របស់កំលោះក្រមុំទាំងពីរ ទើបម៉ាដាមត្រូវដើរចូលមកនិយាយបន្លប់អាការៈរបស់ពួកគេ។
“អឺ អ៊ំថា លីងយៀក ទៅសម្រាកសិនទៅ មើលទៅប្រហែលជាឈឺខ្លាំងហើយ”
“មិនអីទេលោកអ៊ំ ចាប់កម្មវិធីចប់ក៏បានដែរ”
“បន្តិចទៀតក៏ចប់ហើយ ក្មួយទៅសម្រាកចុះ ស្អែកអ៊ំមានការចង់និយាយជាមួយក្មួយ...ទៅសម្រាកយកកម្លាំងចុះណា៎” ម៉ាដាម អង្អែលក្បាលស្រីតូចថ្នមៗ ទោះចាគាត់ស្រលាញ់ចូលចិត្តនាង តែរឿងហេតុមានកើតឡើងភ្លាមៗ ធ្វើឱ្យគាត់អត់ខ្វល់ខ្វាយមិនបានដូចគ្នា។
“អរ ចាសអ៊ំ” លីងយៀក ឆ្ងល់នូវប្រយោគរបស់មនុស្សចំណាស់មុននេះ តែក៏មិនហ៊ានសួរបានត្រឹមធ្វើតាមបញ្ជារបស់គាត់។
ងាកមកមើលអ្នកកំលោះវិញ ដែលដើរចេញពីកម្មវិធីទាំងកំហឹងមក ក៏មកសំងំំទប់កំហឹងរបស់ខ្លួន នៅកន្លែងស្ងប់ស្ងាត់តែម្នាក់ឯង។ កែវភ្នែកកំណាច ប្រែជាស្រអាប់ គ្មានរស្មី បញ្ជាក់ពីចិត្តរបស់គេនាពេលនេះបានច្បាស់។
“អាចង្រៃយ៍ ម៉េចក៏មានរឿងបែបនេះកើតឡើង ឯងរៀបការមិនបាន អាជែន ដាច់ខាតឯងមិនអាចរៀបការបានទេ មិនអាចឱ្យអ្នកណាមកបំផ្លាញជីវិតនៅលីវរបស់ឯងបានទេ”
ឌឹប
កណ្ដាប់ដៃរឹងមាំដាល់ដើមដូង នៅក្បែរនោះមួយទំហឹង គ្មានខ្លាចញញើតសូម្បីបន្តិច។ ឫកពាខឹងសម្បាររបស់គេ ធ្វើឱ្យអ្នកទើបតែមកដល់គ្រវីក្បាលហួសចិត្ត។
“បងមកនៅទីនេះមែន”
“ឯងទៅវិញទៅ បងចង់នៅម្នាក់ឯង” ជែន ហាស្ដីដេញអ្នកជាប្អូនទាំងមិនទុកមុខ។
ជឺស៍ មិនតប មិនខ្វល់ តែក៏មិនចេញបែរជាចូលមកឈរក្បែរបងប្រុស ព្រមទាំងជ្រែងហោប៉ៅខោ ចង់ញញឹមឌឺដងតែក៏មិនហ៊ាន ខ្លាចស៊ីកណ្ដាប់ដៃបែកមាត់សង្ហារបស់ខ្លួន។
“អ្នកម៉ាក់ឱ្យបងទៅជួប”
“បើអ្នកម៉ាក់ចង់និយាយពីរឿងនោះ បងមិនទៅទេ” ជែន បដិសសេធដាច់អហង្ការ។
“បងក៏ដឹងថារឿងនេះសំខាន់ប៉ុណ្ណា”
“ដឹង ហើយក៏កំពុងតែស្មុគស្មាញដូចគ្នា ពេលនេះបងសុំពេលគិតសិន ថាគួររកផ្លូវចេញបែបណា” ជែន នៅតែព្យាយាមរកចម្លើយឱ្យខ្លួនឯង ក្រែងថាមិនត្រូវទេវតានៅខាងគេ អាចឱ្យគេគេចផុតពីអាពិធីឆ្កួតៗអស់នោះក៏ថាបាន។
“ផ្លូវចេញមានតែមួយទេ គឺផ្លូវបងដើរចូលក្នុងពិធីការ” ជឺស៍ បន្តមួយប្រយោគចុងក្រោយ ដែលសាមីខ្លួនក៏ប្រញាប់ងាកមកទាំងកំហឹងដាក់គេ។
“អាប្អូនចង្រៃ” ជែន លើកជើងមកទាត់អ្នកជាប្អូន តែអ្នកម្ខាងទៀតក៏គេចផុតបានមុន។
“អូយ បងជែន..ខ្ញុំទៅហើយមិននៅទេ” ជឺស៍ រត់ចេញទៅទាំងមិនបកក្រោយ តែក៏ញញឹមជាប់ ពេលបានញ៉ោះអ្នកជាបងប្រុសឱ្យខឹង។ គេមិនបាននិយាយខុសទេ ផ្លូវដែលអាចចេញបាន គឺមានតែរៀបការប៉ុណ្ណោះ។
“អាចង្រៃនេះ..ហ៊ើយ ចង្រៃអើយ គួរធ្វើបែបណាទៅនៀក ម៉េចក៏មកជួបរឿងចង្រៃបែបនេះ” ពេលបាននៅតែម្នាក់ឯង ជែន ស្រែកខ្លាំងៗទាំងស្មុគចិត្ត គិតអ្វីមិនចេញ គ្រប់យ៉ាងចំពោះមុខមានតែពាក្យថាទាល់តែម្ដងហើយ។
(ឬគេត្រូវរៀបការជាមួយនាងពិតមែន? អត់ទេ មិនអាចទេ គ្មានផ្លូវជាដាច់ខាត គេមិនព្រមធ្វើឱ្យជីវិតរបស់គេរលាយត្រឹមនេះទេ) អស់ពីនិយាយ មនុស្សកំំណាចក៏មកគិតទាំងស្មុគខួរ គិតចុះឡើង គេនៅតែមិនអាចរកចម្លើយឱ្យខ្លួនឯងបានដដែល។
ល្ងាចថ្ងៃដដែល
រាងកាយមាំសង្ហា ដើរចូលមកក្នុងផ្ទះទាំងមុខក្រញ៉ូវមិនរីក រីកយ៉ាងម៉េចកើត បើជិវិតកំពុងឈរមាត់នរកទៅហើយ ស្រួលមិនស្រួលអាចធ្លាក់នរកក៏ថាបាន។
“កូនម៉ោក៏ល្អហើយ ម៉ាក់ចាំកូនយូរហើយ” ម៉ាដាម ចូលមកស្ទាក់មុខកូនប្រុស ដែលគិតចង់ដើរគេច គេចទៅណាក៏គេចទៅ តែកុំគេចពីបញ្ហាកំពុងមាន គាត់ជាម្ដាយនេះក៏ពិបាកចិត្តជួសកូនដូចគ្នា។
“ម៉ាក់ខ្ញុំសុំ...”
“កូនមិនបាច់មកសុំពេលទេ ម៉ាក់ទុកពេលឱ្យកូនម៉ាល្ងាចហើយ អង្គុយចុះនិយាយគ្នាសិនទៅ” ម៉ាដាម ចូលមកអង្គុយ ដោយអ្នកកំលោះក៏ចចូលមកតាម ព្រោះមិនចង់ធ្វើឱ្យអ្នកម្ដាយខ្វល់ខ្វាយជាងនេះ។
សភាពទាំងមូល ប្រែជាស្ងប់ស្ងាត់ ទាំងបួននាក់ឪពុកម្ដាយកូន បានត្រឹមអង្គុយធ្វើមុខស្អុយសម្លឹងមើលគ្នាមិនដាក់ភ្នែក ហើយអ្នកដែលវេទនាចិត្តជាងគេគឺជា ជែន នេះឯងពេលនេះកំពុងតែរក្សាមុខងាប់ ដូចគេយកទៅបាញ់ចោលអ៊ីចឹង។ មែនពេលនេះគេវេទនាជាជិតងាប់ទៅទៀត។
“កូនគិតយ៉ាងម៉េច ជែន?” ម៉ាដាម ទម្លាយភាពស្ងប់ស្ងាត់ទាំងមូល ងាកមលសួរកូនប្រុសដែលជ្រប់មុខក្នុងបាតដៃ ទាំងភាពតានតឹងមិនបាត់។
“ខ្ញុំមិនរៀបការទេអ្នកម៉ាក់” ជែន បដិសេធភ្លាមៗទាំងគ្មានស្ដាយស្រណោះ មិនគិតច្រើន។ មិនមែនទេគេច្រើនសឹងតែផ្ទុះខួរទៅហើយ ហើយក៏ច្បាស់ដែរថាគេមិនការជាដាច់ខាត។
ប្រយោគរបស់គេ ធ្វើឱ្យសមាជិកគ្រួសារត្រូវសម្លឹងមុខគ្នាយ៉ាងតានតឹង យល់អារម្មណ៍របស់គេ តែរឿងនេះក៏មិនអាចជៀសបានដូចគ្នា ព្រោះមិនអាចឱ្យមានប្រវត្តិសាស្ត្រច្រំដែលកើតឡើងបាននោះទេ។
“ម៉ាក់ថាកូនគួរតែពិចារណាមើលជាថ្មីជែន បើកូនមិនរៀបការកូនអាចហ្នឹងមានគ្រោះថ្នាក់បានណា”
“ម៉ាក់និយាយត្រូវបង ជែន” ជឺស៍ ជួយបន្ថែមមួយប្រយោគបន្តទៀត។
“ដាច់ខាតខ្ញុំមិនរៀបការទេ រឹតតែជាមួយនាងក្មេងឈ្លើយនោះ ខ្ញុំរឹតតែមិនរៀបការ” ជែន បដិសេធដាច់អហង្ការម្ដងទៀត ទឹកមុខក៏បង្ហាញឱ្យឃើញពីភាពមិនពេញចិត្តដូចគ្នា។
“ជែន កូនមិនការមិនបានទេ ម៉ាក់មិនចង់ឱ្យមានប្រវត្តសាស្ត្រច្រំដែលនោះទេ រឹតតែជាកូនម៉ាក់រឹតតែមិនចង់ ម៉ាក់ខ្លាចបាត់បងកូនណាស់ដឹងទេ ជែន ហ៊ឹកៗ” ព្រោះមិនអាចទប់អារម្មណ៍បាន អ្នកជាម្ដាយក៏ទ្រហ៊ោយំចេញមកភ្លាមៗតែម្ដង។ ដែលជាអ្នកស្វាមីប្រញាប់ចូលមកឱបលួងលោម។
“បានហើយអូនសម្លាញ់កុំយំអី” ប្រមុខគ្រួសារ ឱបលួងលោម អង្អែលតិចៗ។
“ហ៊ឹក ជែន...” ម៉ាដាម ហៅកូនប្រុសដែលស្ងាត់ស្ងៀមមិននិយាយអ្វី។
ជែន សម្លឹងមើលអ្នកម្ដាយមិនដាក់ភ្នែក ពេលបានឃើញទឹកភ្នែករបស់អ្នកម្ដាយ  ក៏អាចធ្វើឱ្យគេចិត្តទន់បានភ្លាមៗ តែក៏មិនអាចឱ្យគេ
ព្រមរៀបការបានដូចគ្នា។
“យ៉ាងណាខ្ញុំនៅតែអះអាងពាក្យដដែល ខ្ញុំមិនរៀបការទេ” ជែន និយាយមួយៗសង្កត់ន័យធ្ងន់ឱ្យអ្នកស្ដាប់ ស្ដាប់បានកាន់តែច្បាស់។
“ហ៊ឹក ជែន តែកូនអាច...” ម៉ាដាម មិនទាន់បានបន្តប្រយោគផង កូនប្រុសក៏និយាយកាត់មុន។
“ទោះជាខ្ញុំត្រូវជាន់គ្រាប់បែក ពស់ចឹកងាប់ ក៏ខ្ញុំមិនរៀបការដែរ”
“ជែន...”
“ទាំងនេះព្រោះអ្នកណា មិនមែនព្រោះតែម៉ាក់ទេហ្អេស បើម៉ាក់មិនអនុញ្ញាតឱ្យពួកគេចូលមកទៅនេះ ក៏គ្មានរឿងទាំងនេះកើតឡើងដែរ ជីវិតខ្ញុំក៏មិនជួបរឿងស្មុគស្មាញបែបនេះដែរ” កូនប្រុសដែលធ្លាប់តែល្អប្រពៃ បែរជាស្រែកសម្លុតអ្នកម្ដាយយ៉ាងតឹងសរសៃ ក។
“ជែន កូននិយាយអីហ្អាស? ស្មានថាម៉ាក់របស់កូនចង់ឱ្យមានរឿងនេះកើតឡើងហ្អេស” ប្រមុខគ្រួសារ ងើបមកស្រែកគំហកឱ្យកូនប្រុសវិញ ដែលត្រូវកំហឹងបាំងមុខនិយាយស្ដីមិនដឹងតូចធំ។
“ហ៊ឹសៗ អ្នកម៉ាក់មិនចង់ឱ្យមានទេ តែវាក៏មានទៅហើយ ប៉ាឃើញទេជីវិតខ្ញុំវាជិតធ្លាក់នរកដប់ប្រាំបីជាន់ទៅហើយ” ជែន បន្តមួយប្រយោគទៀតមុននឹងដើរចេញទៅទាំងកំហឹង។ មិនមែនគេឈ្ហើយដែលដើរចេញទាំងមិនទាន់ចប់សន្ទនាបែបនេះទេ តែបើគេនៅអាចហ្នឹងមានរឿងឈ្លោះជាងនេះក៏ថាបាន។
ជែន ឡើងមកដល់បន្ទប់របស់ខ្លួន ទាំងភ្លើងកំហឹងមិនរសាយ រសាយមិនបានទេ វាមានតែឆេះសន្ធោសន្ធៅកើនទ្វេទើបត្រូវ។ ឆេះវាត្រូវហើយ អ្នកណាទទួលបាន មនុស្សស្រលាញ់ស៊េរីភាព ខុសៗក៏មិនត្រូវរៀបការមានប្រពន្ធ ថែមទាំងជាមនុស្សស្រីដែលខ្លួនស្អប់ទៀតផង។ អេមិនមែនស្អប់ទេ គ្រាន់តែគេមិនចូលចិត្តនាងតែប៉ុណ្ណោះ។
“ចង្រៃយ៍”
ប្រាវ
របស់របរក្នុងបន្ទប់ ត្រូវគ្រវាសបោះចោលគ្មានប្រណីដៃ ទាំងដែលគេ មិនមែនជាមនុស្សបែបនេះពីមុនមកទេ។ តែពេលនេះវាខុសគ្នាមនុស្សកំពុងតែខឹង ស្អីក៏ធ្វើចេញដែរ។

ដែនស្នេហ៍សាតានWhere stories live. Discover now