ភាគទី២

207 3 0
                                    

(មនុស្សរោគចិត្ត)

ព្រឹកថ្ងៃទីមួយ
រាងចំណាស់ ក្នុងនាងមជាម្ចាស់ផ្ទះ ដើរនាំមុខគ្រូសិស្សទាំងបី ធ្វើការណែនាំពីការរស់នៅរបស់ប្រជាជននៅទីនេះ។
“ខ្ញុំអាចសុំសួរមួយបានទេអ៊ំស្រី?” លីងយៀក ចូលមកក្បែរមនុស្សចំណាស់ ដែលកំពុងឈរញញឹម មើលកម្មកររបស់ខ្លួន។
“បានតើស មិនកំណាញ់ទេ” ម៉ាដាម ច្បិចថ្ពាល់តូចលេងតិចៗ បង្ហាញក្ដីស្រលាញ់ចេញមក។
“អឹម ប្រជាជននៅទីនេះគេប្រកបរបស់អ្វីដែរទៅ?” មាត់សួរ ឯដៃក៏ត្រៀមកត់ជាស្រេច នូវសម្ដីដែលអ្នកម្ខាងទៀតនិយាយ។
“ហ៊ឹសៗ អ្នកនៅទីនេះ គេប្រមូលផលពីគជ់ខ្យង នឹងទឹកមាត់ត្រចៀកកាំ” ម៉ាដាម សម្លឹងមើលស្រីតូចដែលកំពុងសរសេរ  ដោយមិនភ្លេចញញឹមស្រស់ស្រាយចេញមក។
“ចុះក្រៅពីនេះពួកគេមិនធ្វើអ្វីផ្សេងទេឬ?” ជា ក្លេ ដែលបន្តមួយប្រយោគនេះ។
“មានតើស! ពួកយើងដាំដំណាំហូបផ្លែខ្លះដែរ វាដូចជា... ប៉ោម ក្រូច ទំពាំបាយជូ ស្ត្របឺរី នៅមានច្រើនជាងនេះទៀត រៀបរាប់មិនអស់ទេ...នៅមានចិញ្ចើមសត្វយកសាច់ដែរ លើកលែងតែសត្វកាចសាហាវទេ ហ៊ឹសៗ” ម៉ាដាម ព្យាយាមរៀបរាប់មួយៗ ឱ្យកំលោះក្រមុំទាំងពីបានកត់ត្រាទាន់។
“ចុះរបស់ទាំងនេះ អ៊ំលក់ចេញដែរទេ?” លីងយៀក សួរនាំព្រមទាំងធ្វើមុខចង់ដឹងចេញមក ថ្នាក់អ្នកគ្រូនៅក្បែរនោះ ក៏ទៅជាអស់សំណើចដូចគ្នា។
“ហ៊ឹសៗ ត្រៀមឆ្លើយឱ្យខះ ក ទៅឯង” អ្នកគ្រូបង្អាប់មិត្តសម្លាញ់ ដែលជាម្ចាស់ផ្ទះ។
“ហ៊ឹសៗ មិនអីទេ... របស់ទាំងនេះអ៊ំមិនលក់ចេញទេ ធ្វើទុកគ្រាន់ហូបខ្លួនឯងតែប៉ុណ្ណោះ របស់ដែលធ្វើជំនួញគឺមានតែ គជ់ខ្យល់នឹងទឹកមាត់ត្រចៀកកាំទេ”
“ចុះសម្រាប់អាហារផ្សេងទៀត អ៊ំស្រីផលិតខ្លួនឯងឬយ៉ាងណា?” លីងយៀក ដាក់មួយប្រយោគចុងក្រោយ ធ្វើឱ្យគ្រប់គ្នាគាំងតែម្ដង។
“ហាសហា ពូកែសួរណាស់នាងតូចនេះ... ពួកអ៊ំមិនអសា្ចរ្យដល់ម្លឹងទេ របស់ដែលផលិតបានគឺផលិត ផលិតមិនបានក៏ទិញមកពីខាងក្រៅដូចតែគ្នាហ្នឹង”
“អូហូ ឡូយខ្លាំងណាស់អ៊ំ នេះបើបានមកនៅលើកោះនេះមិនដឹងជាល្អយ៉ាងណាទេ” លីងយៀក និយាយដោយចិត្តរំភើប។
“ហើយពេលនេះពួកគេកំពុងតែធ្វើអីដែលទៅអ៊ំ?” ក្លេ សម្លឹងមើលទៅមនុស្សជាច្រើននាក់ ដែលកំពុងតែមមាញឹកជាមួយការងារក្នុងដៃ។
“អរ ពួកគេកំពុងប្រមូលផលគជ់ខ្យង” ម៉ាដាម ញញឹមតបធម្មតា តែប្រយោគរបស់គាត់ បែរជាឱ្យស្រីតូចស្រែកដោយការភ្ញាក់ផ្អើល។
“ពិតមែនឬអ៊ំ?”
“ចាស”
“អ៊ីចឹងខ្ញុំអាចសុំទៅមើល ពីរបៀបប្រមូលបានទេអ៊ំំ?”
“ហ៊ឹស បានតើស” ត្រឹមឮសម្ដីអនុញ្ញាត ស្រីតូចក៏ញញឹមពេញចិត្តចេញមកតែម្ដង។
“ហិហិ បងក្លេ ទៅដែរទេ?” លីងយៀក ងាកមកសួរសិស្សច្បងសង្ហារបស់ខ្លួន។
“មិនទៅទើបចម្លែក”
“ពួកខ្ញុំទៅសិនហើយ លោកអ៊ំ អ្នកគ្រូ” កំលោះក្រមុំទាំងពីរ ឱនគំនាបបន្តិច ព្រមទាំងបណ្ដើរគ្នាចេញទៅទាំងទឹកមុខញញឹមពព្រាយ។
ម៉ាដាម ឈរញញឹមសម្លឹងមើលស្រីតូច ទាំងញញឹមបិទមាត់មិនជិត។ បិទជិតយ៉ាងម៉េច បើពេញចិត្តនាងស្ទើរតែស្លាប់ទៅហើយ នេះកុំតែកូនប្រុសម្នាក់ៗមានចរិតយ៉ាប់ទេ កុំអីចាប់ទុកធ្វើកូនប្រសារមិនខាន។ គិតពីកូនមិនបានប៉ុន្មានផង អ្នកម៉ាក់ក៏ប្រទះហ្នឹងកូនទំនើង ដែលទើបតែចេញពីព្រៃស្ដុករបស់ខ្លួន។
ជែន  ដើរយ៉ាងកំណាច  សម្ដៅមករកប្អូនប្រុស  ដែលកំពុងឈរ
ញញឹមញញែម មើលអ្នកណាម្នាក់ ដែលគ្មានអ្នកណាក្រៅពីមុខតូចស្រទន់នោះទេ។
“ចាប់អារម្មណ៍ណាស់ហ្អេស?” ជែន សួរឌឺដងប្អូនប្រុស ដែលមើលទៅដូចជាចាប់អារម្មណ៍ស្រីតូចមុនឌឺនោះណាស់អ៊ីចឹង។
ជឺស៍ ងាកមើលអ្នកជាបងប្រុស ដោយធ្វើមុខហ្សឹមដាក់។
“បាទ ចាប់អារម្មណ៍ណាស់...ចង់បានមកធ្វើជាបងថ្លៃ” ជឺស៍ តបបែបឌឺដង សម្ដីឌឺដងរបស់គេ សាងឱ្យអ្នកជាបងប្រុសក្ដៅឆួលមួយរំពេច។
“អាប្អូនចង្រៃ”
ផាច់
បាតដៃក្រាស់ ទះក្បាលប្អូនប្រុសមួយទំហឹង ដោយការគ្រឺតក្នាញ់ ដែលអ្នកម្ខាងទៀតចូលចិត្តឌឺដងខ្លួនមិនឈប់។
“អូយ បងប្រុសលេងឈឺៗណាស់នៀក” ជឺស៍ អង្អែលក្បាលរបស់ខ្លួនតិចៗ។
“បងមិនខោកឯងឱ្យជ្រុះសក់សំណាងហើយ”
“ខ្ញុំឈប់និយាយជាមួយបងហើយ ទៅមើលស្រីស្អាតខ្ញុំវិញ” ជឺស៍ រៀបហ្នឹងដើរទៅហើយ តែអ្នកជាបងប្រុស
“ឈប់” សម្ដីខ្លី តែកែវភ្នែកកក៏សម្លឹងបង្កប់ដោយន័យអ្វីម្យ៉ាង។
“បងមានរឿងអី? ឬចង់ទៅដែរ?” ជឺស៍ ធ្វើជាសួរ តែក៏បានផលពិតមែន ពេលឮប្រយោគតបរបស់បងប្រុស។
“យើងទៅដែរ”
“ហីយ៉ា ចាប់អារម្មណ៍គេដែរហើយហ្នឹង” សម្ដីប្អូនប្រុស សាងឱ្យមនុស្សកំណាចញញឹមលាក់ល្បិចចេញមក។
“ហ៊ឹស ចាប់អារម្មណ៍ចង់ញ៉ោះឱ្យយំដូចកាលពីយប់ហ្នឹងអី” ជែន សម្លឹងមើលស្រីតូចដែលកំពុងឆ្លេឆ្លាមើលគេធ្វើការ។
“ហូយយយ បងប្រុសខ្ញុំកំណាចដល់ហើយនៀក ដាច់ចិត្តធ្វើបាបអនាគតប្រពន្ធទៅកើត អូយយ ឈឺបង ជែន” ជឺស៍ ស្រែក្លាត់មាត់ពេលបងប្រុសទះក្បាលមួយដៃទៀត។
“បើឯងនៅមិនឈប់និយាយទេ បងហ្នឹងដាល់ឯងឱ្យខ្លាំងជាងនេះ” ជែន គំរាមប្អូនប្រុសក្បាលខូច។
“ខ្ញុំទៅហើយ និយាយជាមួយបងមានតែត្រូវឈឺសាច់”
“ឈប់សិន...ពេលទៅដល់ហាមធ្វើស្គាល់បង” ប្រយោគ ជែន ទាញឱ្យចិញ្ចើមក្រាស់ត្រូវជ្រួញចូលគ្នា។
“ហេតុអីទៅបង?”
“ធ្វើតាមបងប្រាប់ទៅបានហើយ” មនុស្សកំណាចញញឹមល្បិចចេញមក។
ជឺស៍ បានត្រឹមអេះក្បាលធ្វើមុខមិនយល់ តែក៏ដើរនាំមុខអ្នកជាបងប្រុសទៅរកស្រីតូច ដែលនៅមិនឆ្ងាយពីប៉ុន្មានពីពួកគេ។
“សួស្ដីស្រីស្អាត” សម្ដីរាក់ទាក់របស់ ជឺស៍ ធ្វើឱ្យស្រីតូចប្រញាប់ងាកមើល ហើយក៏ត្រូវភ្ញាក់ផ្អើល មិនមែនរាងសង្ហារបស់ ជឺស៍ តែជារាងកាយស្រម៉េសស្រម៉ូសរបស់អ្នកណាម្នាក់ ដែលនៅក្រោយគេទៅវិញទេ។
“មនុស្សរោគចិត្ត”  លីងយៀក   ស្រែកភ្លាត់សំឡេង   ផ្អើលអស់មនុស្សម្នា នៅជុំវិញនេះ មិនលើកលែងសូម្បីម៉ាដាម ដែលនៅក្បែរនេះ ឱ្យត្រូវរត់មកមើល។
“មានរឿងអីហ្នឹង?” ម៉ាដាម រត់ឆ្លេឆ្លា មកឱបស្រីតូចដែលកំពុងចង់រត់គេចចេញពីទីនេះ។
“ហ៊ឹក លោកអ៊ំ អាចង្រៃម្នាក់នោះ គេជាមនុស្សរោគចិត្ត គិតចង់បៀតបៀនខ្ញុំកាលពីយប់មិញ” លីងយៀក លើកដៃចង្អុលមុខអ្នកចំពោះមុខមិនខ្លាចញញើត។
ឌាំង
សម្ដីស្រីតូច ប្រៀបដូចរន្ទះបាញ់ បាញ់ចំកណ្ដាលក្បាលគ្រប់គ្នា។ មិនមែនភ្ញាក់ផ្អើលហ្នឹងពាក្យបកស្រាយរបស់នាង តែភ្ញាក់ជាមួយពាក្យជេររបស់នាងទៅវិញទេ។ កុំថាឡើយជេរ អ្នកនៅទីនេះតែមុខអ្នកកំលោះក៏គ្មានអ្នកណាហ៊ានមើលចំផង។
“នេះ ជ...” ម៉ាដាម មិនទាន់បានសួរនាំកូនប្រុសច្បងផង កូនពៅក៏ចេញមកអាកាត់ទៅហើយ។
“មិនអាចទេអ្នកម៉ាក់ មនុស្សរបស់ខ្ញុំល្អយ៉ាងនេះ ម៉េចហ្នឹអាចទៅធ្វើបាប ស្រីតូចម្នាក់នេះបានទៅ” ប្រយោគរបស់កូនពៅ សាងឱ្យអ្នកម្ដាយជ្រួញចិញ្ចើមជាប់គ្នា។
“មនុស្ស? នេះវា...”
“ខ្ញុំថារឿងនេះគួរតែទៅនិយាយគ្នាខាងក្នុងផ្ទះ ល្អជាងអ្នកម៉ាក់ កុំឱ្យរំខានដល់ការងារអ្នកដទៃ” ជឺស៍ ចូលមកនិយាយកាត់អ្នកម្ដាយម្ដងទៀត។
“អឹម ក៏ល្អ....តោះទៅជាមួយអ៊ំ មិនបាច់ខ្លាចទេ មានអ៊ំនៅ គ្មានរឿងអាក្រក់កើតឡើងចំពោះកូនជាដាច់ខាត” ម៉ាដាម ឱបលួងលោមស្រីតូច ព្រមទាំងងាកមកសម្លក់កូនប្រុសទាំងពីរ ដែលដើរញញឹមញញែមមិនឈប់ ជាពិសេសគឺ ជែននីស៍ ហ្នឹងឯង។
ក្នុងភូមិគ្រឹះធំទូលាយ តែពេលនេះប្រែជាតូចចង្អៀត ទៅតាមស្ថានភាពវឹកវរ តានតឹងរបស់មនុស្សនៅក្នុងនេះ។
“លីងយៀក អាចប្រាប់អ៊ំបានទេថាយប់មិញមានអ្វីកើតឡើង” ដៃជ្រួញតាមវ័យ អង្អែលស្មាតូចស្ដើងថ្នមៗ បំបាត់ភាពភ័យខ្លាចដល់នាង។
“ហ៊ឹក គឺយប់មិញគេថើបខ្ញុំ ហ៊ឹក គេប្លន់យកស្នាមថើមដំបូងរបស់ខ្ញុំ ហ៊ឹកៗ” ប្រយោគរបស់ស្រីតូច ធ្វើឱ្យគ្រប់គ្នាទៅជាគាំង លើកលែងម្នាក់ដែលធ្វើទឹកមុខបែពយ៉ាប់ចេញមក។
(ហ៊ឹស ស្នាមថើបដំបូងអអ៊ីចឹងហ្អេស? វ៉ៃងាប់ក៏យើងមិនជឿដែរ នាងល្អិត) ជែន និន្ទាស្រីតូចនៅក្នុងចិត្ត ព្រមទាំងសម្លឹងកំណាចគំរាមនាង។
“ហ៊ឹកៗ លោកអ៊ំ ត្រូវជួយរកយុត្តិធម៌ឱ្យខ្ញុំផង” លីងយៀក ទ្រហ៊ោយំកាន់តែខ្លាំង ដែលមនុស្សចាស់ប្រញាប់លួងលោម។
“មិនអីទេ ចាំអ៊ំរកយុត្តិធម៌ឱ្យ ជ..ជឺស៍ សួរមនុស្សរបស់កូនទៅថាបានធ្វើឬក៏អត់?” ម៉ាដាម រៀបហ្នឹងភ្លាត់មាត់ តែក៏កែមកវិញទាន់។
“ខ្ញុំមិនបានធ្វើទេលោកស្រី” ជែន ញោចជាស្នាមញញឹមលាក់ល្បិចចេញមក។
ប្រយោគហៅរបស់កូនប្រុស ទាញឱ្យចិញ្ចើមក្រាស់របស់ប្រមុខគ្រួសារចងជាប់គ្នា។
“ស្អីលោកស្រី?” អ្នកជាឪពុកងាកមើលកូនប្រុស ទាំងមិនយល់ប៉ុន្មាន។
ប្រយោគសួរនាំរបស់ឪពុក សាងភាពតានតឹងឱ្យបងប្អូនក្បាលខូចទាំងពីរ តែអ្នកជាប្អូនប្រុសប្រញាប់និយាយប្ដូរប្រធានបទ។
“ម៉ាក់ ឃើញហើយមនុស្សរបស់ខ្ញុំថាមិនបានធ្វើទេ ជួនកាលអាចយប់ងងឹតអ្នកនាង លីងយៀក អាចច្រឡំមនុស្សក៏ថាបាន” ជឺស៍ ត្រូវធ្វើជាមនុស្សអាក្រក់ក្នុងក្រសែភ្នែកនាងក្រមុំ ដើម្បីបងប្រុសជាទីស្រលាញ់។
“គេកុហក! ហើយខ្ញុំក៏មិនបានច្រឡំដែរ” លីងយៀក ប្រញាប់ងាកមកតវ៉ា តែក៏ប្រញាប់បិទមាត់មកវិញ ពេលមនុស្សកំណាចឌឺដងតបវិញ។
“ត្រង់ណាបង្ហាញថាខ្ញុំកុហក ខ្ញុំបៀតបៀនស្អីនាង ត្រូវការបង្ហាញបញ្ជាក់ទេ?” ជែន រៀបហ្នឹងដើរចូលមករកស្រីតូច តែអ្នកម្ដាយក៏ស្រែកហាមមុន។
“ជឺស៍ ឆាប់នាំមនុស្សរបស់កូនទៅបន្ទប់ធំភ្លាម” ម៉ាដាម សឹងតែខ្យល់មួយរំពេច ជាមួយឫកពាព្រានរបស់កូនប្រុស។ ចឹងហើយត្រូវតែប្រដៅចេញម្ដង មិនអ៊ីចឹងទេមិនបានជេរពេញយសពេញនាមនោះទេ។
ទាំងពីរនាក់បងប្អូន ដើរទៅបន្ទប់ធំតាមសម្ដីបញ្ជារបស់ម្ដាយ ជាបន្ទប់សម្រាប់ទទួលវិន័យគ្រួសារនេះឯង។ កំលោះសង្ហាទាំងពីរឈរ ញញញឹមពេញចិត្ត ពេលបង្ករឿងឱ្យទៅជារញ៉េរញ៉ៃដូចចិត្ត តែភាពសប្បាយរីករាយ ក៏ត្រូវបាត់ពេលអ្នកម្ដាយចូលមកជាមួយទឹកមុខកាច។
“អ្នកម៉ាក់ អូយ...”
ផាច់
មិនស្ដាប់កូននិយាយ អ្នកម្ដាយទះដើមដៃរឹងមាំកូនប្រុសមួយទំហឹង។
“ទៅបង្ករឿងស្អីម៉ោហ្អាស? លោកស្រីស្អី? មនុស្សស្អី អ្នកបម្រើស្អី? ម៉ាក់ចង់ឆ្កួតដោយសារពួកកូនហើយ” ម៉ាដាម លើកដៃឈ្លីក្បាល ដែលអ្នកជាស្វាមីក៏រកអីមកបក់ឱ្យ បន្ថយកំហឹងរបស់ភរិយា។
“អ្នកម៉ាក់...”
“កូនក៏អ៊ីចឹងដែល ជឺស៍ ទៅចូលដៃចូលជើងស្អីហ្អាស?” ម៉ាដាម មិនស្ដាប់ ជែន បកស្រាយតែក៏ងាកមកស្អឱ្យកូនប្រុសពៅ។
“ខ្ញុំមិនដឹងអិទេអ្នកម៉ាក់ បងប្រុសជាអ្នកឱ្យខ្ញុំធ្វើបែបនេះ” ជឺស៍ ទម្លាក់គ្រប់យ៉ាងឱ្យអ្នកជាបងប្រុស។
“អាប្អូនបំបង់់បាយ” ជែន លើកជើងមកទាត់ប្អូនជើងល្អ តែអ្នកម្ខាងទៀតក៏គេចបានមុន។
ទាំងពីរនាក់បងប្អូន ដេញទាត់គ្នាពេញហ្នឹង ទើបអ្នកម្ដាយត្រូវស្រែកហាម ព្រមទាំងសួរនាំសាច់ការ។
“ឈប់ទាំងពីរនាក់ហ្នឹងភ្លាម...ជែន នេះកូនបានទៅថើបគេមែនក៏អត់?”
“អ្នកម៉ាក់ដឹងច្បាស់ហើយ”   ជែន   មិនបកស្រាយតែក៏តបបែប
បង្កប់ន័យមកវិញ។
“ជែន ម៉េចក៏កូនធ្វើបែបនេះហ្អាស?”
“គឺនាងល្អិតនោះមកឈ្លើយដាក់ខ្ញុំ ទើបខ្ញុំត្រូវប្រដៅខ្លះ”
“ប្រដៅម៉ាកស្អីកូន ទោះប្រដៅក៏មិនគួរថើបគេបែបនេះដែរ កូន នៀក”
ផាច់
“អូយ អ្នកម៉ាក់” ជែន ស្រែកបន្តិចពេលអ្នកម៉ាក់ទះខ្លាំងៗជាលើកទីពីរ។
“ហ៊ើយ បងមើលកូនបងចុះ អូនចង់ខ្យល់ គ ហើយ”
“ស្ងប់អារម្មណ៍អូនសម្លាញ់ មួយៗណា” ប្រមុខគ្រួសារ ទាំងច្របាច់ទាំងបក់ បន្ថយកំហឹងឱ្យភរិយាជំនួសកូនប្រុសជើងល្អ។
“ហើយពេលនេះគិតធ្វើយ៉ាងម៉េចបន្តអ្នកម៉ាក់?” ជឺស៍ សួរម្ដាយទាំងមិនយល់ អេះក្បាលបែបដោះស្រាយអ្វីមិនចេញ។
“មានធ្វើយ៉ាងម៉េច ក៏ទៅសុំទោសគេទៅ” ប្រយោគរបស់ម៉ាដាម ទាញឱ្យឪពុកកូនទាំងបីមើលមុខគ្នាមិនដាក់ភ្នែក។
“ម៉ាក់ថាម៉េច សុំទោសចឹងហ្អេស? ឱ្យខ្ញុំទៅសុំទោសនាងលិ្អតនោះ អត់ទេ វ៉ៃងាប់ក៏ខ្ញុំមិនទៅដែរ” ជែន បដិសេធដាច់អហង្ការ។ ឱ្យគេទៅសុំទោសហ្អេស គ្មានផ្លូវទេ បើទៅរករឿងថែមទើបមាន។
“បើកូនមិនសុំទោស ម៉ាក់ហ្នឹងឱ្យកូនរៀបការជាមួយនាង”
“ម៉ាក់/អូន” ទាំងបីនាក់ឪពុកកូន ស្រែកភ្លាត់សំឡេងដោយការភ្ញាក់ផ្អើល។
“ម៉ាក់ខ្ញុំមិនរៀបការទេ” ជែន ស្រែកដាច់អហង្ការមកវិញ។
“បើមិនចង់រៀបការ កូនត្រូវទៅសុំទោសនាង ព្រោះកូនធ្វើឱ្យខូចកិត្តិយសកូនស្រីគេ”
“ម៉ាក់...” ជែន តានតឹងមួយរំពេច ការគេដឹងតែមិនព្រមហើយ ឱ្យទៅសុំទោសនេះវារឹតតែពិបាកទៀត កើតមកមិនដែលឱនលំទោនដាក់អ្នកណាផង ឱ្យទៅសុំទោសនាងល្អិតនោះ ទៅងាប់ល្អជាង។
“ជែន កូនកំពុងតែគិតអី?” ឃើញកូនប្រុសស្ងាត់ស្ងៀមជាយូរទើបអ្នកម៉ាក់សួរដោយការសង្ស័យ។
“គ្មានទេម៉ាក់ គិតរកផ្លូវមិនទៅសុំទោស” ជែន តបបែបត្រង់ៗមកវិញ ដែលអ្នកម្ដាយសឹងតែដួលទាំងឈរទៅហើយ។
“ជែន កូន...អូយ ស្លាប់ហើយខ្ញុំ”
“អូនសម្លាញ់ កុំខឹងច្រើនពេក សុខភាពអូនមិនសូវល្អផង”
“បើអូនស្លាប់គឺមកពីកូនប្រុសបងហ្នឹង” ម៉ាដាម គំហកឱ្យស្វាមីវិញ ពេលធ្វើអ្វីកូនប្រុសមិនបាន។
“បងថាឱ្យកូនគិតសិនទៅ អូនកុំបង្ខំកូនអី” អ្នកជាឪពុកជួយចេញមុខជំនួសកូនប្រុស។
“គិតអី? ចុះអាពេលទៅបំពានគេម៉េចមិនគិត ត្រង់ទៅសុំទោសប៉ុណ្ណឹងគិតអីវែងឆ្ងាយម្ល៉េះ”
“ពុទ្ធោអូនសម្លាញ់ អូនក៏៏ដឹងថាកូនរបស់យើងមិនធ្លាប់ឱនលំទោលដាក់អ្នកណាទេ”
“បើមិនចង់ឱនលំទោលដាក់គេ   កុំធ្វើខុសចំពោះអ្នកដទៃ  ទៅវា
ចប់ហើយ...ជែន ម៉ាក់បញ្ជាក់ម្ដងទៀត ដាច់ខាតកូនត្រូវតែទៅសុំទោសនាង” ចុងប្រយោគអ្នកម្ដាយក៏ងាកមកនិយាយជាមួយកូនប្រុស ជើងល្អរបស់ខ្លួន។
“ខ្ញុំហ្នឹងសុំទោស តែសុំពេលពីរបីថ្ងៃគិតសិន” ចប់សម្ដី អ្នកកំលោះក៏ចាកចេញទៅបាត់ ទុកឱ្យអ្នកម្ដាយសឹងតែស្លឈាមទៅហើយ។
(ចង់ឱ្យគេសុំទោសវាមិនងាយនោះទេ សុំពេលគិត រៀបចំខ្លួនទៅសុំទោស នាងល្អិតនោះក៏ដល់ពេលទៅវិញដូចគ្នា) ជែន គិតដោយការសប្បាយចិត្ត ដែលខ្លួនរៀបចំផែនការណ៍បានល្អយ៉ាងនេះ។
យប់ថ្ងៃដដែល
លីងយៀក នៅតែមិនព្រមចូលគេង បែរជាមកឈរបណ្ដែតអារម្មណ៍លេងនៅមាត់សមុទ្រទៅវិញ។ ត្រូវតែបណ្ដែតអារម្មណ៍ខ្លះហើយ បើមកមនទាន់បានពីរថ្ងៃផង ក៏ត្រូវជួបមនុស្សរោគចិត្ត ធ្វើឱ្យស្មុគស្មាញខួរសឹងស្លាប់ទៅហើយ។
“លីងយៀក មកឈរអីត្រង់នេះ?” ក្លេ ដើរមករកស្រីតូច ដែលឈរឱបខ្លួនសម្លឹងទៅវាលសមុទ្រល្វឹងល្វើយ ទោះជាមើលឃើញព្រាលៗ តែក៏អាចដាស់អារម្មណ៍ល្អឱ្យអ្នកមើលបានដូចគ្នា។
“សិស្សច្បង” ស្រីតូច ងាកមកញញឹមដាក់អ្នកកំលោះ ព្រមទាំងងាកមកចាប់អារម្មណ៍៍ទេសភាពចំពោះមុខមុន។
“គេងមិនលក់ឬ?”
“តិចតួចដែរ តែឃើញថាអាកាសធាតុល្អ ទើបចេញមកលំហែខួរខ្លះ...ហើយនេះបងគេងមិនលក់ដែរឬ?”
“ប្លែកកន្លែងទើបពិបាកគេងលក់បន្តិច” ក្លេ ញញឹមស្រស់ វវាជាទម្លាប់គេទៅហើយដែលត្រូវញញឹមគ្រប់ពេលបែបនេះ ជាពិសេសពេលបាននៅក្បែរស្រីតូចនេះឯង។
“អរ ហ៊ើយ ទីនេះពិតជាមានខ្យល់បរិសុទ្ធល្អខ្លាំងណាស់ បងថាចឹងទេ?” លីងយៀក ងាកកមកសួរអ្នកក្បែរខ្លួន ដែលកំពុងតែឈរញញឹមបិទមាត់មិនជិត។
“ខ្យល់បរិសុទ្ធល្អ តែមនុស្សនៅទីនេះមិនល្អ” គិតដល់រឿងនេះ ធ្វើឱ្យគេក្ដៅឆេវតែម្ដង តាមចិត្តខឹង សឹងតែហក់ទៅដាល់អាស្រម៉ូមនោះឱ្យបែកមុខទេ។
ប្រយោគរបស់អ្នកកំលោះ ត្រូវឱ្យស្រីតូចប្រញាប់ស្រែកហាម។
“បងក្លេ និយាយអីហ្នឹង? បើមានអ្នកស្ដាប់ឮមិនល្អទេ” លីងយៀក ងាកមើលឆ្វេងស្ដាំ ខ្លាចក្រែងមានអ្នកណាម្នាក់បានឮ បើចឹងមែនច្បាស់ជាវីវរមិនខានទេ។
“ហើយបងនិយាយខុសត្រង់ណា បើអាស្រម៉ូម រោគចិត្តនោះវាបៀតបៀនអូនមែន”
“សិស្សច្បង បានហើយឈប់ទៅ... ចង់បន្ទោសគេក៏មិនបានដែរ ថ្ងៃនោះមកពីខ្ញុំឈ្លើយដាក់គេដែរ” លីងយៀក ប្រាប់មុខខ្នូរចេញមក។
ត្រូវហើយនាងក៏ខុសដែរ តែគេមិនគួរធ្វើដាក់នាងបែបនេះ លេងមកប្លន់ស្នាមថើបដំបូងរបស់នាងបែបនេះ មនុស្សល្អត្រឹមត្រូវក៏មិនថា លេងមកជាមនុស្សឆ្កួតរោគចិត្តទៅវិញ។
“អូនខុសស្អី យ៉ាងណាគេជាមនុស្សប្រុស ជាមនុស្សចាស់ទៀត មិនគួរមកប្រកាន់ក្មេងនោះទេ” ប្រយោគរបស់ ក្លេ ធ្វើឱ្យអ្នកណាម្នាក់ដែលនៅក្បែរនោះទៅជាខឹងឆេវតែម្ដង តែក៏បានតែបង្ខំចិត្តខ្លួនឯងដើរចេញទាំងកំហឹង។
“យ៉ាងណាគេក៏ជាអ្នករស់នៅទីនេះ យើងទៅឈ្លើយដាក់គេវាមិនសម”
“តែ...”
“បានហើយ យប់ជ្រៅហើយ នាំគ្នាទៅគេងវិញ កុំគិតពីគេទៀតអី” ព្រោះមិនចង់ឱ្យខូចអារម្មណ៍ជាងនេះ ទើបស្រីតូចត្រូវបង្វែងសាច់រឿងភ្លាមៗ។
“អូខេ អូនក៏ឈប់គិតពីអាតាស្រម៉ូមនោះទៀតទៅ”
“ហ៊ឹសៗ” លីងយៀក គ្រវីក្បាលហួសចិត្ត។
កំលោះក្រមុំទាំងពីរ បណ្ដើរគ្នាទៅបន្ទប់គេងវិញ ដោយមិនដឹងទេថាពេលទៅដល់ហ្នឹងមានអ្វីកើតឡើង។
ក្រឹប គ្រឹង
លីងយៀក បិទទ្វារចាក់សោបន្ទប់ជាការ ការពារខ្លួន តែវាប្រៀបដូចជាផ្ដល់ឳកាសល្អដល់អ្នកណាម្នាក់ ដែលមកសំងំចាំនាងរួចជាស្រេច។
“ក្លិនអីហ្នឹង?” លីងយៀក ជ្រួញចិញ្ចើមបន្តិច ពេលក្នុងបន្ទប់ស្រាប់តែមានធុំក្លិនចម្លែក តែមិនមែនស្អុយ វាក្រអូបបែបក្លិនធម្មជាតិហ្នឹងឯង។
“សួស្អីស្រីស្អាត” សំឡេងគ្រលមាំ បន្លឺឡើងក្រោយខ្នងតូច ដែលសាមីខ្លួនប្រញាប់ងាកមើល។
លីងយៀក ត្រូវស្លុតចិត្ត ពេលបានឃើញស្រមោលខ្មៅមាឌដំបងឈរកៀកកិតហ្នឹងខ្លួន។
“អាយ...អ្ហឹម” បញ្ចេញសំឡេងភិតភ័យបន្តិច រាងតូចក៏ត្រូវស្ងាត់បាត់សំឡេង ដោយបាតដៃក្រាស់លូកមកខ្ទប់មាត់។

ដែនស្នេហ៍សាតានWhere stories live. Discover now