« អឺ....គឺលោក និយាយលេងមែនទេ? វា-

« ខ្ញុំមិនបាននិយាយលេង! គីម ស៊ូនូ! ឯងបានយកបេះដូងខ្ញុំតាំងពីថ្ងៃដំបូង! គឺឯង....ខ្ញុំស្រឡាញ់ឯងពិតមែន.... » កម្លោះតូច មិនមាត់បានត្រឹមសម្លឹងមុខគេភ្លឹសៗ ព្រោះភ្លាមៗពេកគេមិនដឹងគួរឆ្លើយតបបែបណា។ ស៊ុងហ៊ុន កាលបើឃើញបែបនេះ ក៏ទម្លាក់ដៃចុះចេញពីថ្ពាល់ក្រពុំ ព្រោះគិតថានាយតូចមិនបានគិតអ្វីដូចដែលខ្លួនគិតទេ ដូច្នេះគេដើរចេញប្រសើរជាងស្តាប់ពាក្យបដិសេធទៅចុះ!

« សុំទោស! ប្រហែលជាខ្ញុំឆ្កួត- អ៊ឹម!! » ឃើញថាគេបម្រុងដើរចេញ ស៊ូនូក៏ស្ទុះចាប់ទាញមុខសង្ហារអោនចុះ ទម្លាក់បបូរមាត់ទៅលើបបូរមាត់គេយ៉ាងរហ័ស។ គេមិនដឹងឆ្លើយបែបណា អញ្ចឹងមានតែបង្ហាញតាមស្នាមថើបនេះទៅចុះ!

« ហ៉ឹម~ » យូរទៅកាន់តែយូរទៅ អ្នកទាំងពីរមិនខ្ជីដកមាត់ចេញ ម្នាក់ៗប្រឹងថើបបឺតជញ្ជក់យ៉ាងផ្អែមល្ហែមបីដូចជាមានរសជាតិខ្លាំងណាស់អញ្ចឹង។

« ហ្ហឹស~ ខ្ញុំក៏ស្រឡាញ់លោកដែរ! ប្រុសឆ្កួត!! » ក្រោយមាត់មានសេរីភាព ស៊ូនូ ក៏ហារមាត់ឆ្លើយតប។ អ្នកណាថាគេមិនស្រឡាញ់នាយ? ព្រះហ្ហើយ!! គេចាប់អារម្មណ៍ស៊ុងហ៊ុនតាំងពីដើរបុកគ្នានៅអាកាសយាន្តដ្ឋានមកម៉្លេះ!! ស្នេហារន្ទះបាញ់ ឃើញភ្លាមស្រឡាញ់ភ្លាម គ្រាន់តែស៊ូនូធ្លាក់អន្លង់ស្នេហ៍មុន ( Sunoo fell first, Sunghoon fell harder 😫 )

« ពិតមែនហេស៎? មិនមែនគ្រាន់តែចង់អោយយើងសប្បាយចិត្តទេឬ? »

« អូនស្រឡាញ់បងមុនបងស្រឡាញ់អូនទៅទៀត! អូនស្រឡាញ់បងណា៎ ផាក ស៊ុងហ៊ុន!! »

« បងស្រឡាញ់អូន ស៊ូនូ! អរគុណណាស់! ហ៉ឹម.... » អ្នកទាំងចាប់ក្រសោបអោបគ្នាទាំងមានក្តីសុខ នេះជាស្នេហាដំបូងរបស់ពួកគេ វាពិតជារឿងដែលល្អបំផុត ដែលពួកគេទទួលបានការស្រឡាញ់ពីគ្នាទៅវិញទៅមកបែបនេះ!

វេលាយប់នេះ

« មកគេងជាមួយបងណា៎.... » ស៊ុងហ៊ុន ចាប់កាន់ដៃស្រឡូនអង្អែលថ្នមៗជាការលួងលោម។ ពួកគេគេងបន្ទប់ផ្សេងគ្នាតាំងតែពីចូលមកដំបូង ដូច្នេះគេសុំយប់នេះ គេងអោបស៊ូនូអោយបានពេញៗដៃ ព្រោះប៉ងយូរដែរហើយ ហិហិ 🤭

Stranger again 💫 ( Complete ✅ )Where stories live. Discover now