Part 20

239 18 6
                                    

ក្រឹប ពួកគេទាំង២ ចេញពីបន្ទប់ជុងគុកស្ងាត់ៗហើយបិទទ្វាថមៗជៀសវាងនាយភ្ញាក់

«បងប្រុសបងទៅក្រុមហ៊ុនទេ» ថេយ៉ុង សួរទៅបងប្រុសរបស់គេទាំងដែលពួកគេទាំង ២ កំពុងដើរចុះមកក្រោម

«ទៅ» V

«មេការជួយចម្អិនអាហារសម្រាប់គេផង» V

«ចាសម្ចាស់តូច»

កន្លងផុតជាច្រើនម៉ោង ពេលនេះម៉ោង ១១ថ្ងៃត្រង់ទៅហើយមកមើលក្នុងបន្ទប់ដ៏ប្រណិតនេះវិញបង្ហាញឪ្យឃើញនូវរាងកាយមាំកំពុងតែគេងនៅឡើយ។ បន្តិចក្រោយមកត្របកភ្នែកដែលបិទនោះក៏បើកឡើងសន្សឹមៗ

«ហឹម នេះម៉ោងប៉ុន្មានហើយ ចុះពួកគេនៅឯណា» ជុងគុក បើកភ្នែកឡើងមើលឆ្វេងស្ដាំ

«អូយ ឈឺណាស់ សឺត» គេព្យាយាមក្រោកឡើងទាំងទប់ភាពឈឺចាប់ត្រង់ពោះរបស់គេ
ជុងគុកងើបដើរទៅបន្ទប់ទឹកដើម្បីលុបលាងមុខរួចក៏ដើរសំដៅទៅទ្វាដើម្បីទៅខាងក្រៅ

ក្រាក ទ្វាបើកឡើងស្របពេលមេការក្នុងវិមានដើរមកដល់ដូចគ្នា

«អ្នកប្រុសភ្ញាក់ហើយមែនទេ »

«អ៊ំ ជានណារ» ជុងគុក សួរទាំងចម្ងល់

«ខ្ញុំជាមេការនៅក្នុងភូមិគ្រឹះនេះ»

«ចុះ អឺ វី និង ថេយ៍នោះពួកគេទៅណាហើយ» គេសួរទៅមេការក្នុងវិមានទាំងរអាក់រអួលព្រោះនៅខ្លាចៗ

«ម្ចាស់តូចទៅក្រុមហ៊ុនហើយចាស»

«ពេលណាពួកគេមកវិញ» នាយក្រាស់សួរម្ដងទៀត

«ប្រហែលម៉ោង ១២ ចាស »

«មិនចាំបាច់ហៅអ្នកប្រុសទេហៅថាជុងគុកបានហើយព្រោះ ខ្ញុំគ្រាន់តែមកស្នាក់អាស្រ័យប៉ុណ្ណោះ» គេយល់ថាក្រែងចិត្តណាស់ព្រោះគេមកស្នាក់នៅទីនេះបណ្ដោះអាសន្នប៉ុណ្ណោះ មិចក៏អ្នកនៅទីនេះហៅគេថាអ្នកប្រុសៗរហូតចឹង

«មិនបានទេ បើម្ចាស់តូចដឹងនឹងមានរឿងមិនខាន» មេការ ប្រកែកទាំងក្រវីក្បាល នេះបើគាត់ហ៊ានធ្វើល្មើសបញ្ជារបស់ម្ចាស់តូចប្រាកដណាស់ថាគាត់នឹងមានទោសមិនខាន

«ចឹងមិនអីទេ» ជុងគុក

«អ្នកប្រុសឃ្លានទេ» មេការ សួរទៅនាយស្របពេលគាត់និងជុងគុកកំពុងដើរចុះទៅខាងក្រោម

«អត់ទេខ្ញុំចាំពួកគេមកវិញ» រាងក្រាស់ឆ្លើយទៅវិញទាំងគួរសម គេនៅចង់ចាំបងប្អូនភ្លោះទាំង ២ សិន

«ចាស ចឹងអ្នកប្រុសអាចទៅអង្គុយមើលទូរទស្សន៍នៅបន្ទប់ទទួលភ្ញៀវបាន» មេការ ក៏នាំនាយមកបន្ទប់ទតួលភ្ញៀវឲ្យនាយអង្គុយលេងនៅទីនោះ

«បាទ »

«នាងឆាប់យកផ្លែឈើដាក់ចានឪ្យអ្នកប្រុស ជុង ទៅ» មេការ ទៅចេញទៅប្រាប់ឲ្យអ្នកបម្រើយកផ្លែឈើមកឲ្យនាយក្រាស់ញ៊ាំកំដរមាត់

«ចាស មេការ»

«សុំអញ្ជើញពិសារ អ្នកប្រុស» អ្នកបម្រើ យកចានផ្លែឈើមកដាក់លើតុរួចចាកចេញទៅ

«អ៎ បាទ អរគុណ»

១ម៉ោងក្រោយមក រាងក្រាស់ដែលអង្គុយមើលទូរទស្សន៍ពេលនេះក៏គេងលក់ម្ដងទៀតទាំងបើកទូរទ្សន៍ចោល។

ងឺត គ្រាន់តែលឺសម្លេងឡានអ្នកបម្រើទាំងអស់ក៏មកឈរតម្រង់ជួរគ្នាចាំទទួលម្ចាស់វិមានទាំង២

«ម្ចាស់តូច»

«ជុង ភ្ញាក់ឬនៅ» ថេយ៉ុង សួរទាំងកំពុថដើរចូលទៅខាងក្នុងជាមួយបងប្រុស

«ភ្ញាក់ហើយ ចាស តែក៏គេងទៅវិញនៅបន្ទប់ទទួលភ្ញៀវ » មេការ

«អឹម គេញ៊ាំអាហាររួចឬនៅ» V

«នៅទេ គាត់ថារងចាំម្ចាស់តូច » មេការ

«រៀបចំអាហារទៅ» V

«ចាស»

«មើលចុះចេះគេងចឹងទៅកើត» ថេយ៉ុងនិងបងប្រុសដើរមកមើលនាយ ហើយក៏អស់សំណើចបន្តិចដែលនាយគេងលក់លើសាឡុងទាំងដៃកាន់តេលេទូរទស្សន៍

«ជុង ៗ ភ្ញាក់ឡើង» V បន្ទុនជង្គង់ចុះរួចដាស់នាយដោយសម្លេងតិចៗ

«ហឹម ពួកលោកមកវិញហើយមែនទេ» ជុងគុក ភ្ញាក់បើកភ្នែកសម្លឹងទៅកាន់នាយតូចទាំង ២

«អឹម ងើបមកទៅញ៊ាំបាយ» ថេយ៉ុង ដើរទៅជួយគ្រានាយឡើង

«បាទ» ពួកគេទាំង ៣ ក៏ដើរសំដៅមកតុអាហារដែលរៀបចំរួចជាស្រេចរួចទើបចូលអង្គុយកន្លែងរៀងខ្លួន

«ឆាប់ញ៊ាំទៅ» V ដួសម្ហូបដាក់ក្នុងចាននាយរួចក៏ចាប់ផ្ដើមញ៊ាំអាហាររបស់ខ្លួន

«អរគុណ» ជុងគុកអរគុណទៅនាយតូចទាំងដៃចាប់កាន់ស្រាព្រាដួសអាហារដាក់ចូលក្នុងមាត់ ។ ការញ៊ាំអាហារប្រព្រឹត្តទៅយ៉ាងរលូនរួចពួកគេទាំង ៣ ក៏ទៅកន្លែងរៀងៗខ្លួន។

Sorry for late all readers 🙏😊

You've reached the end of published parts.

⏰ Last updated: Jan 20 ⏰

Add this story to your Library to get notified about new parts!

ស្វាមីជាទីស្រឡាញ់របស់ម៉ាហ្វៀភ្លោះ🐯🐰🐯 (Stop writing)Where stories live. Discover now