ណែនាំតួអង្គ

266 10 0
                                    

V Sandra ឬ Kim TeaV ជាម៉ាហ្វៀលាក់មុខនិង CEO កំណាចដែលមានអំណាចសាយភាយពេញពិភពលោក ។មនុស្សភាគច្រើនស្គាល់គេត្រឹមតែជាCEOរបស់ក្រុមហ៊ុន V.T company តែប៉ុណ្ណោះ មានមនុស្សតិចណាស់ដែលដឹងថាគេជាម៉ាហ្វៀ ។គេជាមនុស្សម៉ត់ចត់ ឈាមត្រជាក់សម្លាប់មនុស្សមិនញញើតដៃ ខឹងគឺសម្លាប់ ។ រូបរាងរបស់គេមានផ្នែកខ្លះដូចមនុស្សស្រី ស្បែកពណ៌សណ្ដែកបាយ ដៃជើងស្រឡូនៗ ក្បាលពោះរាបស្មើមានសាច់ដុំតិចៗ តែមុខមាំមិនញញឹម ។ប៉ុន្តែពីក្រោយរូបរាងដល់ស្រស់ស្អាតនេះគេឃោឃៅលើសពីការគិត នរណាក៏ដោយឪ្យតែប៉ះមនុស្សរបស់គេ គេនឹងសងទៅវិញគុណរាប់រយដង ។ ឆ្នាំនេះគេអាយុ ២៨ ឆ្នាំហើយតែសម្រស់មិនប្រែប្រួលសោះ ។ គេមានបងប្អូនភ្លោះម្នាក់ មានរូបរាងដូចគេបេះបិត ។

Teahyung Sandra ឬ Kim Teahyung ជាបងប្អូនភ្លោះរបស់V ។ គេក៏មានតួនាទីដូចបងប្រុសគេដែរ រីឯរូបរាងគឺដូចគ្នាបេះបិត ។ គេក៏មានចរិតឃោឃៅមិនចាញ់បងគេដែរ ។

Jone Jungkook គេជាក្មេងកំព្រារស់នៅមណ្ឌលកុមារកំព្រាទាំងពីតូច តែគេបានចេកចេញមករស់នៅម្នាក់ឯងទាំងពីអាយុ ១៥ឆ្នាំ ដោយរៀនផងធ្វើការផង ។ សព្វថ្ងៃគេមានអាយុ ២៣ ឆ្នាំ ហើយទើបតែរៀននៅឆ្នាំទី៣ ប៉ុណ្ណោះ ។ រាល់ថ្ងៃគេធ្វើការ ពេលថ្ងៃជាអ្នកដឹកជញ្ជូនអាហារនៅភោជនីយដ្ឋាន១ ហើយពេលយប់ធ្វើការក្នុងក្លឹប១ឈ្មោះថា Night club ។ និយាយពីរូបរាងវិញគេមានស្បែកមុខសរម៉ដ្ឋរលោង ច្រមុះស្រួច កែវភ្នែកមុតថ្លា
បបូរមាត់ស្តើងពណ៍សីុជម្ពូមាឌធំដំបងសុទ្ធតែសាច់ដុំ ដែលធ្វើឪ្យស្រីៗជាច្រើនប្រាថ្នាចង់បានខ្លួនប្រាណគេប៉ុន្តែគេបដិសេធរាល់លើក។

ស្វាមីជាទីស្រឡាញ់របស់ម៉ាហ្វៀភ្លោះ🐯🐰🐯 (Stop writing)Where stories live. Discover now