ភាគទី 1 _ជួបគ្រោះថ្នាក់

Start from the beginning
                                    

< នេះអូនដឹងខ្លួនឡើងអូនកុំអីណាអាណែនឆាប់នាំលោកស្រីឯងទៅមន្ទីរពេទ្យទៅឲ្យលឿនឡើង >លោកចន

< បាទលោកម្ចាស់ពូកឯងទៅ > នាយណែនក៏នលោកស្រីចនទៅមន្ទីរពេទ្យទៅរួមជាមួយនឹងអេណាផងដែល

< អេណាប៉ាអ៊ំផ្ញើមើលម៉ាក់អ៊ំផងណាកូន >លោកចន

< ចា៎ប៉ាអ៊ំតោះពូកឯងនាំម៉ាក់អ៊ំមក >អេណា

< បាទអ្នកនាង >នាយណែន

_______

មន្ទីរពេទ្យ

< លោកដុកទ័របេះដូងអ្នកជំងឺខ្សោយខ្លាំងណាស់ >លោកគ្រូពេទ្យ

< ឆាប់ត្រៀមឧបករណ៍មកឲ្យលឿនឡើង >លោកដុកទ័រ

< ចា៎ >គ្រូពេទ្យ

កន្លងផុតទៅអស់ជាច្រើនម៉ោងការព្យាបាលក៏បានជោគជ័យអ្វីដែលទទួលយកមិនបាននោះគឺ

< លោកដុកទ័រកូនរបស់ខ្ញុំយ៉ាងមិចទៅហើយ >លោកចន

< បាទគឺកូនរបស់លោកចនរួចផុតពីគ្រោះថ្នាក់ហើយតែអ្វីដែលបារម្ភនោះគឺជើងទាំងគូរបស់លោកជុងហ្គុកមិនអាចដើរបានទេគឺជើងរបស់គាត់ត្រូវពិការមួយរយៈធំវាអាស្រៃទៅលើការវះកាត់តែប៉ុណ្ណោះ >លោកដុកទ័រ

< តើវាប្រើពេលយូរដែលទេលោកដុកទ័រចុះបើគេដើរមិនបាននោះ >លោកចន

< វាអាស្រ័យទៅលើអ្នកជំងឺនិងការវះកាត់តែប៉ុណ្ណោះលោកតែខ្ញុំជឿថាមិនយូរទេគាត់នឹងជាសះស្បើយដើរបានដូចធម្មតាវិញ >លោកដុកទ័រ

< បាទខ្ញុំអរគុណលោកដុកទ័រច្រើនណាស់ >លោកចន

< បាទមិនទេលោកចនវាជាតួនាទីរបស់ខ្ញុំស្រាប់ហើយអញ្ចឹងលោកអាចចូលទៅមើលអ្នកជំងឺខ្ញុំសុំលាសិនហើយ >លោកដុកទ័រ

< បាទលោកដុកទ័រ >លោកចនថាគាត់ក៏បានចូលមើលកូនប្រុសរបស់គាត់ដែលដេកស្នូកស្ដឹងលើគ្រែអ្នកជំងឺមិនគួរណាកូនរបស់គាត់ជួបរឿងបែបនេះទេចុះបើគេដឹងខ្លួនវិញហើយដឹងថាខ្លួនឯងមិនអាចដើរបានដូចពីមុនវិញនោះ

< ឆាប់ដឹងខ្លួនវិញណាកូនឲ្យប៉ាសុំទោសដែលមិនអាចការញារកូនបាន >លោកចន

ក្រាក់.. សំឡេងបើកទ្វារដោយស្នាដៃរបស់អ្នកស្រីចនពេលនេះគាត់បានដឹងខ្លួនវិញហើយរួចក៏ប្រញាប់មកមន្ទីរពេទ្យមើលកូនប្រុសគាត់តែម្ដង។

< បងកូនយើងយ៉ាងមិចហើយបង >លោកស្រីចន

< នេះអូនអស់អីហើយមែនទេ >លោកចន

< អូនលែងអីហើយតែថាកូនរបស់យើងវិញនោះគេយ៉ាងម៉េចហើយបង >លោកស្រីចន គាត់បារម្ភណាស់ពេលដឹងខ្លួនភ្លាមក៏ឆាប់មកតែម្ដង។តើអ្នកណាឃាត់ក៏មិនបាន

< កូនយើងផុតគ្រោះថ្នាក់ហើយតែថាជើងរបស់កូនជុងមិនអាចដើរបានដូចមុនទេគឺកូនយើងត្រូវពិការមួយរយៈធំណាអូន >លោកចនរៀបរាប់ប្រាប់ទៅប្រពន្ធទាំងអស់ធ្វើឱ្យអ្នកស្រីចនពិតជាអាណិតកូនខ្លាំងមែនទែន

< ពុទ្ធោអើយជុងកូនម៉ាក់ >លោកស្រីចនដើរទៅអោបកូនទាំងអាណិត

< ត្រូវក្លាយជាមនុស្សពិការអញ្ចឹងមែនទេ >អេណានាងនិយាយក្នុងចិត្ត

សូមរង់ចាំភាគត🙏☺️

#ថេ អាន់

ពេទ្យតូចម្ចាស់បេះដូងWhere stories live. Discover now