ផាក ស៊ុងហ៊ុន ជាឈ្មោះរបស់គេ។ នាយមានអាយុ 25 ឆ្នាំ មានចរិកឆេវឆាវ តែក៏មិនប៉ោឡែដែរ។ ចូលចិត្តនៅម្នាក់ឯង រឹងមាំ មិនចូលចិត្តអោយអ្នកណាមកអាណិត។ កាលពីមុន នាយជាមនុស្សរួសរាយណាស់ ប៉ុន្តែក្រោយ លោកស្រី ផាក ជាម្តាយបានស្លាប់ក្នុងឧបទ្ទវហេតុ ធ្លាក់ពីលើជណ្តើរមក នាយប្រែទៅជាធ្មឹងៗ ឃុំខ្លួនឯងក្នុងបន្ទប់ មិននិយាយរកអ្នកណា ការងារក៏មិនរកធ្វើ។ លោក ផាក ចង់អោយនាយចូលខ្លួនធ្វើជាអ្នកគ្រប់គ្រងក្រុមហ៊ុនបន្ត ប៉ុន្តែនាយមិនព្រម នាយស្អប់លោកផាក ព្រោះតែលោកស្រីផាក ស្លាប់កាលពី5ឆ្នាំមុន គឺស្លាប់ដោយសារលោកផាក លួចមានស្រី ដូច្នេះហើយ ទើបនាយតែងតែបដិសេធរាល់អ្វីដែលលោកផាកអោយនាយធ្វើទាំងអស់។ ( ស៊ុងហ៊ុន កូនកាត់ កូរ៉េ-អាមេរិក )

« បើគិតមិនឃើញខ្លួនឯងក៏អត់ទៅ! តែខ្ញុំសូមប្រាប់! យកក្មេងនេះចេញអោយឆ្ងាយពីខ្ញុំ មុននឹងខ្ញុំជ្រុលដៃសម្លាប់គេ!! » នាយជាកូនតបទៅវិញដោយសម្លេងស្មើរតែបង្កប់ដោយពាក្យគម្រាម តែអេ៎...និយាយថាបម្រាប់ត្រូវជាង ព្រោះមនុស្សដូចជាគេ និយាយអ្វី គឺធ្វើនោះ! ឯស៊ូនូលឺគេនិយាយបែបនេះ ក៏បើកភ្នែកធំៗ នាយម្នាក់នេះកើតស្អី! គេមិនដឹងអ្វីផង មកគម្រាមសម្លាប់ស្រួលៗយ៉ាងមិច!!

< មកពីចរិកឯងបែបនេះ ទើបយើងពឹងអោយគេទៅព្យាបាល-

« ព្យាបាលជម្ងឺឆ្កួតសតិនោះមែនទេ? ប៉ាគិតថាខ្ញុំជាមនុស្សឆ្កួតត្រូវការពេទ្យមកព្យាបាលដល់ផ្ទះអញ្ចឹងហេស៎!! » នាយសែនខឹង គ្រប់ពេល គាត់តែងតែគិតថាគេឆ្កួត សតិមិនល្អ មិនដូចមនុស្សដទៃ ទាំងដែលគាត់មិនទាំងដឹងថាគេកើតអ្វីអោយប្រាកដ!

< បានហើយ ប៉ារវល់! ដឹងត្រឹមថា ពីពេលនេះទៅ ស៊ូនូ ជាគ្រូពេទ្យផ្ទាល់ខ្លួនរបស់ឯង! >

« ខ្ញុំមិនត្រូវការទេ!! » ប្រាវ***

« អ្ហាយ~ » កាយតូចកន្រ្តាក់ភ្ញាក់ដូចគេចាប់ទះ កាលបើសុខៗនាយសង្ហារប្រែជាកម្រោលចូល គប់ទូរស័ព្ទទៅខ្ទប់នឹងជញ្ជាំងបែកខ្ទិចខ្ទី ថែមទាំងសម្លឹងមើលមកគេដោយខ្សែភ្នែកខឹងស្អប់ទៀត!

« អេ៎ លោក! » ស៊ូនូ ប្រញ៉ាប់ស្រែកហៅគេយ៉ាងលឿន ខណៈដែលគេមិនចង់ជ្រលក់ជាមួយខ្លួនសូម្បីបន្តិច។

Stranger again 💫 ( Complete ✅ )Where stories live. Discover now