" ចុះកូនមានឃើញប្អូនលំបាកដែលទេ? ស្អប់គេមិនចង់ឃើញគេចុះហេតុអ្វីទៅធ្វើដល់ថ្នាក់នេះ? បើសិនជាដឹងដំណឹងថាជុងហ្គុកស្លាប់ពិតមែនម៉ាក់មិនត្រឹមតែសុំតុលាការកាត់ទោសលោកមីនអោយជាប់គុកដប់ឆ្នាំនោះទេ ម៉ាក់អាចនឹងសុំអោយជាប់គុកអស់មួយជីវិត !! " លោកស្រីមានប្រសាសន៍ទាំងខឹងជាខ្លាំងទឹកភ្នែកចង់ស្រក់មកទៅហើយតែព្យាយាមទប់រួចអញ្ជើញទៅខាងលើបាត់

" ម៉ាក់ ? ម៉ាក់...ម៉ាក់ " យ៉ុនហ្គីព្យាយាមឃាត់ប៉ុន្តែគ្មានប្រយោជន៍

" លោក? ខ្ញុំថាគ្មានប្រយោជន៍នោះទេ យ៉ាងណាលោកប៉ារបស់លោកនឹងត្រូវជាប់គុក ដោយគ្មានការពិចារណា ខ្ញុំសូមទោស ពួកយើងទៅវិញទៅ " លោកមេធាវីនិយាយដោយការអស់សង្ឃឹមជាខ្លាំង

" តើអោយខ្ញុំធ្វើយ៉ាងម៉េចបន្តទៀតទៅខ្ញុំគិតអីមិនចេញនោះទេ " យ៉ុនហ្គី

" រឿងដែលត្រូវកើតឡើង វានឹងកើតឡើង " លោកមេធាវីនិយាយរួចក៏ដើរទៅចាំក្នុងឡានមុនទាំងទឹកមុខសោះកក្រោះ

**រំលង

+ 10ឆ្នាំកន្លងផុត

ធ្មេចបើកៗរយៈពេល10ឆ្នាំក៏កន្លងផុតទៅយ៉ាង លឿនត្រឹមតែមួយពព្រិចភ្នែក,រឿងរ៉ាវដែលបាន កើតឡើងគ្រប់យ៉ាងក៏ត្រូវបានចាត់ចែងរៀបចំតាមផ្លូវច្បាប់យ៉ាងសមគួរចំពោះទោសកំហុសរបស់ជនល្មើស

លោកមីនត្រូវបានទទួលមរណភាពក្រោយពីចេញពីគុកបាន3ខែដោយជំងឺមហារីកខួរក្បាល។ រយៈពេល 6ឆ្នាំដែលលោកមីនត្រូវរស់នៅក្នុងគុកដោយសារតែទោសកំហុសរបស់គាត់ តែនេះជាទោសស្រាលបំផុតហើយក៏ព្រោះតែពួកអ្នកមានទាំងឡាយច្បាស់ជាជះលុយធ្វើយ៉ាងណាកុំអោយខ្លួនមានទោសកាន់តែធ្ងន់ ដូចជាលោកមីនជាដើម។

[អ្នកមានលំដាប់ប្រទេសទៅហើយ អ្នកណាទៅបណ្ដោយអោយខ្លួនជាប់គុកបាននោះ ]

ចំណែករឿងរបស់ជុងហ្គុកវិញនោះគេគ្រប់គ្នា សន្និដ្ឋានបានថាគេបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយព្រោះតែប៉ូលិសបានរកឃើញភស្តតាងខ្លះៗក្រោយពីការឆេះស្លាប់នៃករណីមួយនេះ។....

វាលផ្កាពណ៌មាសដែលគ្របដណ្តប់ទៅដោយក្លិនក្រអូមទាក់ទាញដល់ចិត្តមនុស្សរាល់គ្នាអោយងាកមកមើលគ្រប់គ្នាអោយតែដើរកាត់នៅទីនោះ។

បេះដូងនឹងចិត្តស្វាមីកំសត់🍃🥀 ចប់Where stories live. Discover now