ភាគទី០៧ : ចុងក្រោយអូននៅតែមិនអាចខ្វះបងបាន

Начните с самого начала
                                        

«ចាំបងបីទៅមុជទឹកណា»លីសានិយាយរួចក៏បានលើកបីនាងនិងបានដាក់ទឹកក្ដៅលាយជាមួយទឹកត្រជាក់ឲ្យនាងត្រាំ

    20នាទីក្រោយមកបន្ទាប់ពីមុជទឹកសម្អាតខ្លួនរួចរាល់អស់ ពួកគេគេទាំងពីរក៏បាននាំគ្នាចុះមកខាងក្រោមដើម្បីញុំាអាហារពេលព្រឹក ។ ការញុំាអាហារពេលព្រឹករបស់ពួកគេប្រព្រឹត្តទៅយ៉ាងមានក្ដីសុខ ដែរពីមុនពួកគេមិនដែរមានពេលញុំាបាយជាមួយគ្នាដូចឥឡូវនោះទេ ។

«ជេននន..»កំពុងតែផ្អែមល្ហែមជាមួយគ្នាសុខៗស្រាប់តែកម្លោះសង្ហារខៃបានដើរចូលមកហៅជេន អាហារមួយពេលដែរកំពុងតែឆ្ងាញ់ក៏ប្រែទៅជាលែងឆ្ងាញ់នៅពេលមានវត្តមានរបស់នាយម្នាក់នេះ

«មកមានការអី ??»ជេននីដាក់ស្លាបព្រាចុះរួចហើតដើរចេញពីតុបាយដើរទីរកនាយដើម្បីនិយាយគ្នា

«ហេតុអ្វីក៏មិនលើកទូរសព្ទបង ?? ឆាតក៏ប្លុកទៀត »ខៃក៏បានទាញដៃនាងកន្រ្កាក់មួយទំហឹង

«កុំប៉ះពាល់នាង»លីសាឃើញបែបនេះក៏ស្ទុះមករុញនាយចេញពីនាងរួចក៏បានឈរឱបនាងពីក្រោយ

«លោកជាអ្វីត្រូវឲ្យខ្ញុំលើកទូរសព្ទ?»
«ជេន!! អូនភ្លេចសន្យាហើយមែនទេ»
«ខ្ញុំបានបំភ្លេចអស់ហើយ រួមទាំងលោកផង»

«គិតថាស្រឡាញ់ស្រីដូចគ្នានិងធ្វើអ្វីកើត ?? តទៅមុខយ៉ាងណា»ខៃក៏បានបោះសម្ដីនិយាយបែបមើលងាយទៅកាន់ការស្រឡាញ់ភេទដួចគ្នា

«ធ្វើកើតមិនកើតមិនពាក់ពន្ធ័និងលោកទេ សំខាន់គាត់ចេះថ្នាក់ថ្នមខ្ញុំយ៉ាងល្អ មើលថែ បារម្មណ៍ពីខ្ញុំគ្រប់ពេលហើយក៏មិនដែរឲ្យខ្ញុំលំបាកដែរ»ជេននីក៏បានបោះសម្ដីយ៉ាងម៉ាត់ៗដាក់ទៅកាន់នាយយ៉ាងចំកណ្ដាលមុខហើយថែមទាំងផ្អែមល្ហែមជាមួយលីសាឌឺទៅកាន់នាយថែមទៀត

«កុំគិតថានិងមានក្ដីសុខឲ្យសោះ»ខៃក៏បានចង្អុលមុខជាមួយកែវភ្នែកមានគំនុំមិនដឹងថានាយនិងមានគម្រោងអ្វីនោះទេ

«អញ្ចឹងផង ?? អួយ៎ខ្លាចណាស់...បងសម្លាញ់ជួយអូនផង»កាន់តែគម្រាមជេននាងកាន់តែឌែដងទៅកាន់នាយថែមទៀតដោយមិនបានខ្វល់ខ្វាយជាមួយសម្ដីនាយទេ

«បានហើយៗៗកុំមករំខានក្ដីសុខពួកយើង ពួក៕ងជូនដំណើរភ្ញៀវផង»លីសាក៏បានហៅអង្គរក្សរបស់គេមកឲ្យទាញខៃចេញ ពេលនោះអង្គរក្សមាឌឌាំងៗពីរបីនាក់បានដើរមកអូសនាយចេញភ្លាមតែម្ដង

«តោះបងសម្លាញ់ទៅញុំាបាយវិញ កំពុងតែឆ្ងាញ់ផងគ្រាន់តែឃើញភ្លាមចង់អស់អារម្មណ៍ញុំាបាយហើយ»ជេននី

«កុំខ្វល់ខ្វាយ ដរាបណាមានបងអាម្នាក់និងមិនអាចប៉ះអូនបានសូម្បីតែមួយសរសៃសក់»លីសាញីសក់ក្បាលរបស់នាងតូចថ្នមៗនិងបាននិយាយលួងលោមនាង

«ស្រឡាញ់បងខ្លាំងណាស់បងសម្លាញ់...ជុប៎ៗ»ជេននីក៏បានទើតជើងថើបមាត់របស់រាងក្រាស់ជាមួយស្នាមញញឹមយ៉ាងមានក្ដីសុខនៅពេកឭបែបនេះចេញពីមាត់របស់គេ

«បងស្រឡាញ់អូនដូចគ្នា តែ...បងសុំអូនកុំធ្វើរឿងពីមុនទៀតបានទេ?»លីសា

«ប្រាកដជាបានហើយ អូនមិនធ្វើវាម្ដងទៀតឡើយហើយបងកុំគិតរឿងនេះទៀតណាអូននិងមិនធ្វើវាទៀតទេ អូនដឹងខុសហើយ អូនក៏ដឹងថាចុងក្រោយអូននៅតែមិនអាចខ្វះបងបាន»ជេននីក៏បានឱបគេយ៉ាងមានភាពកក់ក្ដៅ នាងក៏បានដឹងពីចិត្តរបស់ខ្លួនពេលនេះដែរថានាងពិតជាខុសចំពោះលីសាខ្លាំងណាស់ហើយពេលនេះនាងក៏ថានាងរស់នៅមិនអាចខ្វះគេបានឡើយ

             TO BE CONCERNED
          💗Thank for reading✨

@Kaiser🔥🖤

🥀ស្នេហាលាក់បាំង💔Место, где живут истории. Откройте их для себя