«យើងដកចិត្តពីគេមិនរួចទេ យើង...យើងស្រឡាញ់គេណាស់»លីសាគេពិបាកធ្វើចិត្តណាស់ព្រោះក្តីស្រឡាញ់គេផ្តល់អោយជេននីអស់ហើយ....
«យើងដឹងណា តែយើងមិនចង់ឃើញឯងឈឺចាប់ទៀតទេ យើងក៏ពិបាកពេលឃើញឯងបែបនេះខ្លាំងណាស់»ជីស៊ូនាងក៏ដឹងថាលីសាស្រឡាញ់ជេនខ្លាំងពិនណាគេចង់ជួយមិត្តគេណាស់តែមិនអាចជួយបាននោះទេព្រោះវាជារឿងផ្ទាល់ខ្លួនរបស់គេ
«លីសា យើងថាឯងគួរតែកាត់ចិត្តខ្លះទៅយើងសុំឯងចុះណា»ជីស៊ូចាប់ផ្តើមអង្វរក៏លីសាវិញហើយ:>
«ជីស៊ូ ឯងក៏ដឹងដែរហើយថាហើងស្រឡាញ់គេពិនណា គឺស្មើរនឹងជីវិតណា»លីសានិយាយទាំងអស់សង្ឃឹម
«បើជាចឹងហើយ បានចឹងអោយឯងគួរតែកាត់ចិត្តពីគេមុ្តងតិចទៅវាប្រសើរជាង»ជីស៊ូគេពិតជាមិនចង់ឃើញមិត្តគេចឹងនោះទេគេ
«ជីស៊ូ...យើងពិបាកចិត្តណាស់..ហេតុអីទេវតាធ្វើបែបនេះដាក់យើង យើងពិតជាឈឺចិត្តណាស់ដែលគេនៅទាក់ទងអ្នកចាស់ គេឈឺចាប់ណាស់ជីស៊ូ»លីសាចាប់ផ្តើមទ្រហោរយំខ្លាំងពេលដែរនឹកឃើញជេនក្បត់នៅនឹងមុខគេម្តងៗ
«បានហើយឈប់យំទៅ ឯងយំក៏គ្មានបានអីមកវិញដែល បើឯងទ្រាំមិនបានទៀតទេក៏ដើរចេញពីគេទៅ»ជីស៊ូខំប្រឹងនិយាយលួងលោមគេនិងផ្ដល់យោបល់ល្អសម្រាប់គេ មិនមែនចង់បំបែកបំបាក់មិត្តនោះទេប៉ុន្តែមិនចង់ឃើញមិត្តត្រូវគេធ្វើបាបចិត្តបែបនេះ
«មិនអីទេ យើងអូខេ»លីសានៅពេលចិត្តមាំមិនព្រមដើរចេញនៅតែទ្រាំបន្តទៀត នេះក៏មកពីស្រឡាញ់ហើយស្រឡាញ់ខ្លាំងដែលមិនចង់ចាកចេញសូម្បីតែបន្តិច
«ឯងអញ្ចឹងទៀតហើយ»
«យើងមិនអីពិតមែន»
«អឺៗ ឲ្យតែប្រាកដ »
រើង!! រើង!!
ពេលនោះទូរសព្ទរបស់លីសាក៏បានរោទ៍នោះគឺជាជេនដែលបានខលមក លីសាឍើញថាជាជេនដែលខលមកក៏ប្រញ៉ាប់លើកយ៉ាងលឿនតែម្ដង
<ហាឡូជេន បន្តិចទៀតមកទៅវិញហើយ>លីសា
<មកពេលនេះបានទេ ? អូនចង់ដើរលេង>ជេននី
<អូខេ បងនិងទៅឥឡូវនេះអូនរៀបចំខ្លួនទៅ>លីសាឭបែបនេះមិនបង្អង់យូរឡើយព្រោះមិនងាយទេដែរជេនបបួលគេដើរលេងពីរនាក់បែបនេះរាល់ដងគេជាអ្នកបបួកពេលខ្លះជេនមិនចង់ទៅជាមួយផង
<ចាស៎បងសម្លាញ់ luvyou>
<luvyoutoo>
« ស្អីនិង ? »ជីស៊ូធ្វើមុខឆ្ងល់ មុននេះយំឡើងចង់ងាប់ឥឡូវមកសើចយ៉ាងស្រស់ដូចគ្មានរឿងអ្វីកើតឡើងសោះ
« យើងទៅហើយ ប្រញ៉ាប់»លីសាមិនបបង្អ់យូរទេគឺប្រញ៉ាប់ប្រញាលទៅផ្ទះយ៉ាងលឿនតែម្ដង មិនងាយបានជេននាងបបួលទៅដើរតែពីរនោះទេបែបនេះត្រូវប្រញ៉ាប់ខ្លាចនាងដូរចិត្ត
មិនបានិងប៉ុន្មាននាទីផងលីសាក៏បានមកដល់ផ្ទះតែម្ដង ចំណែកជេនគឺធ្វើខ្លួនយ៉ាងស្រស់ស្អាតចាំគេរួចជាស្រេច ។
« បងមកយូរហើយមែនទេ ? សុំទោសផងណា»មើលទៅគេពិតជាខ្លាចនាងខឹងណាស់ព្រោះពីមុនៗពេលគេមកយឺតតែងតែត្រូវមាត់រហូតអញ្ចឹងគេដឹងខ្លួនទើបសុំទោសឲ្យហើយ
« មិនអីទេ បងទៅមុជទឹកឲ្យស្អាតទៅអូននៅចាំបង »តែខុសពីការគិតរបស់គេជេនដូចជាផ្លាស់ប្ដូរ190៙វាប្រៀបដូចជាមនុស្សពីផ្សេងគ្នាធ្វើឲ្យលីសាចាប់ផ្ដើមចម្លែកចិត្តតែម្ដង
« លឿនឡើងទៅ អូនចង់ដើរលេងណាស់»
« បាទទទ »
បន្ទាប់ពីបានមុជទឹកសម្អាតខ្លួនរួច ពួកគេទាមងពីរក៏បាននាំគ្នាតៅដើរលេងជាមួយគ្នាយ៉ាងសប្បាយ មកលើកនេះខុសពីរាល់ដងមើឦទៅជេនដូចជាមិនដូចពីមុនឡើយពីមុនគេមិនចង់ឲ្យលីកាន់ដៃនោះអាចនិយាយបានថាមិនចង់ឲ្យអ្នកនៅជុំវិញដឹងថាគេជាសង្សារនិងគ្នា ប៉ុន្តែពេលនេះនាងក៏ស្រាប់តែមកកាន់ដៃគេនិងធ្វើស្និតស្នាលតែម្ដង
«បងហា៎ មើលទៅខ្សែគូរស្នេហ៍នោះស្អាតណាស់»ជេននីក៏បានទាញចូលទៅកន្លែងលក់ខ្សែកគូរស្នេហ៍នុងវត្ថុអនុស្សវរី
«បាទទ»លីសាមិនបានប្រកែកនាងឡើយក៏បានដើរតាមនាងតែម្ដង មើកទៅគេសប្បាយចិត្តណាស់នៅពេលជេនផ្លាស់ប្ដូរគេមិនខ្វល់នេះជាសម្ដែងឬក៏ជេនគ្រាន់តែធ្វើនោះតេដឹងត្រឹមថាបេលនេះគេសប្បាយនិងមានអារម្មណ៍ថាកក់ក្ដៅ
TO BE CONTINUED
💗Thank for reading✨
@Kaiser🖤🔥
YOU ARE READING
🥀ស្នេហាលាក់បាំង💔
Actionការស្រឡាញ់គ្នាដោយលាក់បាំងវាមិនមែនប្រាកដថាមានក្ដីសុខនោះទេ ព្រោះត្រូវលាក់បាំងមិនឲ្យនរណាដឹងបានឡើយ ដើរលេងជាមួយគ្នាម្ដងៗដូចជាមិត្តភក្តិឬអ្នកស្គាល់គ្នាអញ្ចឹង " ហេតុអ្វីស្រឡាញ់គ្នាចាំលាក់បាំងធ្វើអ្វី ? ឬមួយអូនខ្មាស់គេដែលមានបងជាសង្សារ ? បងពិតជាមិនចង់បានស្ន...
