ភាគទី០១ : ពេលណាអូនសុំបែកគេ ??

527 13 1
                                        

លីសាក៏ឈប់គិតពីរឿងនេះបន្តទៀត ក៏គិតពីរឿងការងារវិញម្ដងព្រោះថាបើអង្គុយគិតក៏គ្មានបានប្រយោជន៍អ្វីទៀតដែរ គិតយ៉ាងណាក៏វាមិនអាចក្លាយទៅជាការពិតនោះដែរ ។

តុក !! តុក !!

« អញ្ចើញចូល »

« អ្នកនាងប្រធាន នេះជាឯកសារ »

« អស់ការនាងហើយទៅវិញចុះ »

« ចាស៎ »

នាងក៏បានចេញទៅបាត់តាមការបញ្ជារបស់គេ ។ លីអង្គុយពិនិត្យឯកសាររហូតទាល់តែភ្លេចញុាំបាយ ទម្រាំតែគេធ្វើការងាររួចគឺដល់ម៉ោងចេញល្មម ថ្ងៃនេះគេឯការណាស់ដោយសារជេនក៏ទៅបាត់គ្មាននរណាទៅញុាំបាយជាមួយ ។

« អ្នកនាងប្រធាន ទៅណានិង ? »យូណាឃើញលីសាចេញមកនាងក៏បានរត់ទៅសួរនាំគេយ៉ាងលឿន

« ខ្ញុំទៅញុាំបាយ នាងទៅដែលទេ ?? »លីសាមិនដែលបបួលនរណាម្នាក់ទៅជាមួយនោះទេជាពិសេសគឺមនុស្សស្រីប៉ុន្តែថ្ងៃនេះគេពិតជាអផ្សុកត្រូវការគ្នាមកកំដរ

« ចាស៎សម្រាប់អ្នកនាងប្រធានគឺទៅបានគ្រប់ពេល »យូណាឮបែបនេះនាងសប្បាយចិត្តខ្លាំងណាស់វាជាលើកទីមួយហើយ ព្រោះថារាល់ដងនាងទេដែលជាអ្នកបបួលគេទៅចម្លែកទៅថ្ងៃនេះគេមកបបួលនាងវិញ បើទៅទៀតស្ដាយណាស់ក្រាស់បបួលទៅផង ។

« នៅក្រៅក្រុមហ៊ុនហៅខ្ញុំធម្មតាទៅ »
« អញ្ចឹងខ្ញុំហៅបងចុះ ព្រោះខ្ញុំមានអាយុតិចជាង »

« តោះអញ្ចឹង »ពួកគេទាំងពីរក៏បាននាំគ្នាទៅញុាំបាយជាមួយគ្នានៅហាងមួយកន្លែង ពេលចេញពីញុាំបាយពួកគេក៏បានទៅដើតលេងជាមួយគ្នាបន្តទៀត ។ លីសាចាប់ផ្ដើមមានអារម្មណ៍ល្អនៅពេលនៅជាមួយនិងយូណា វាខុសពីនៅជាជេននីជាសង្សារខ្លាំតណាស់ ព្រោះជេនមិនដែលមានពេលបែបនេះគេប៉ុន្មានទេ ។ ទោះយូណាល្អយ៉ាងណាក៏លីសានៅតែមិនមានអារម្មណ៍ឬគិតលើសលួសនោះដែរ ចិត្តនិងបេះដូងរបស់គេមានតែជេននីម្នាក់ប៉ុណ្ណោះ

« យប់ហើយ ខ្ញុំជូននាងទៅផ្ទះវិញ »
« ចាស៎ »

ជូនយូណាទៅដល់ផ្ទះហើយ លីសាមិនបានទៅផ្ទះនោះទេគេក៏បានឈាងចូលក្លឹបដើម្បីមកផឹករំសាយអារម្មណ៍មួយតង់ទៀត ។

🥀ស្នេហាលាក់បាំង💔Where stories live. Discover now