ភាគទី៤០ ៖ ពួកឯងមិនទាន់ស្គាល់យេីងច្បាស់នេាះទេ

Start from the beginning
                                    

" ឯងមិនអាចទៅជាមួយគេបានទេ " ជុងហ្គុកឃាត់ទៅកាន់រាងស្តេីងទាំងក្នុងចិត្តកំពុងតែខឹងជាខ្លាំង ប៉ុន្តែគេព្យាយាមសម្រួលអារម្មណ៍ ។

" លេាកមានសិទ្ធិអីហាមថេយ៉ុងមិនឲទៅជាមួយខ្ញុំ " អ៊ុនវ៉ូ

" សិទ្ធិជាគូរដណ្តឹងរបស់គេ " ជុងហ្គុកនិយាយបញ្ចាក់ច្បាស់ៗធ្វេីឲថេយ៉ុងរាងឆ្ងល់នឹងជុងហ្គុកជាខ្លាំង ហេតុអ្វីរាងក្រាសហ៊ាននិយាយបែបនឹងចំពេាះមុខអ្នកផ្សេង បេីតាមចរិកគេពីមុនមិនមែនអញ្ចឹងទេ ។ រីឯ
ហូស៊ុកដែលឈរស្ងាត់ជាយូនេាះកំពុងតែមេីល
ជុងហ្គុកចាប់ផ្តេីបញ្ចេញអាការៈដូចជាប្រច័ណ្ឌថេយ៉ុងហេីយ ព្រេាះថារាល់ដងគេមិនដែលធ្វេីបែបនឹងទេ ។

"គូរដណ្តឹង ហុឹស " អ៊ុនវ៉ូសេីចចុងមាត់តិចៗព្យាយាមថាគេមិនអី ប៉ុន្តែក្នុងចិត្តគេវិញកំពុងតែឈឺគ្មានអ្នកណាដឹង ។

" មែនហេីយអ៊ុនវ៉ូ ខ្ញុំភ្លេចណែនាំឲលេាកបានស្គាល់ នេះ ជុងហ្គុកត្រូវជាគូរដណ្តឹងរបស់ខ្ញុំដែលធ្លាប់ប្រាប់លេាកនេាះណា " ថេយ៉ុងប្រញាប់បង្វែររឿងព្រេាះមេីលឃេីញថាស្ថាការដូចជាមិនសូវស្រួល ។

" បាទ! "

" ឆាប់ត្រឡប់ទៅផ្ទះវិញថេយ៉ុង " ជុងហ្គុក

" ខ្ញុំមិនទាន់ទៅទេ ព្រេាះត្រូវទៅដេីរលេងបន្តជាមួយអ៊ុនវ៉ូ " ថេយ៉ុង

" ឮទេថាយេីងឲទៅផ្ទះវិញ ឯងគ្មានសិទ្ធិទៅណាជាមួយគេនេាះទេ " ជុងហ្គុកស្រែកប្រាប់ខ្លាំងៗទៅកាន់ថេយ៉ុងវិញដែលធ្វេីឲគេមានការភ័យជាខ្លាំងហេីយក៏មិនសូវយល់ពីរាងក្រាសដូចគ្នា ។

" ហេតុអី ? "

" ឯងជាគូរដណ្តឹងរបស់យេីង មិចក៏ត្រូវធ្វេីខ្លួន
រាយមាយដេីរលេងជាមួយប្រុសបែបនឹង បេីគេមេីល
មកថាមនុស្សដែលជាគូរដណ្តឹងរបស់យេីងដេីរបណ្តេីរប្រុសចឹងមែនទេ " ជុងហ្គុកនិយាយដេាយមិនបាន
គិតច្រេីនព្រេាះថាពេលនេះក្នុងខ្លួនកំពុងតែពុះកញ្រ្ជេាលខឹងលាយឡំជាមួយអារម្មណ៍ប្រច័ណ្ឌមិចមិនដឹងទេ ដឹងត្រឹមថាមិនចង់ឲថេយ៉ុងទៅជាមួយគេ ខណៈដែលសម្តីរបស់គេធ្វេីឲថេយ៉ុងមានការអន់ចិត្តជាខ្លាំងដែលត្រូវរាងក្រាសកំពុងតែមេីលងាយរូបគេ ទាំងដែលគេគ្រាន់តែទៅដេីរលេងធម្មតាសេាះមិនបានទៅប្រព្រឹត្តរឿងខុសឯណា ។

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Where stories live. Discover now