ភាគទី៤០ ៖ ពួកឯងមិនទាន់ស្គាល់យេីងច្បាស់នេាះទេ

Start from the beginning
                                    

" ជុងហ្គុក មិចក៏បងនៅទីនេះ " ថេយ៉ុង

" ស្ងាត់មាត់ទៅ " ជុងហ្គុកថាឲថេយ៉ុងបិទមាត់ ព្រេាះគេមានការនិយាយជាមួយនឹងអ៊ុនវ៉ូ រួចពេលណាចាំ
ជម្រះបញ្ចីជាមួយគេម្តង ។

" អរ តាមពិតគឺជាលេាក ចន ជុងហ្គុក តេី រីករាយដែលបានជួបគ្នា " អ៊ុនវ៉ូឃេីញអ្នកដែលមកនិយាយកាត់គេនេាះស្មានជាអ្នកណា តាមពិតជាមនុស្សដែលចាប់ឪពុកខ្លួនដាក់គុកសេាះ ។ ឃេីញដូច្នេះគេក៏ប្រញាប់រាក់ទាក់ចង់ស្គាល់ពីចរិករបស់អ្នកខាងមុខថាតេីគេជាមនុស្សបែបណា ។

" យេីងមិនចង់ស្គាល់ជាមួយឯងទេ ឆា. អ៊ុន.វ៉ូ. "
ជុងហ្គុកនិយាយតបទៅវិញមិនឲចាញ់ថែមទាំង
សង្កត់ឈ្មេាះគេច្បាស់ៗថែមទៀត ។ ចំណែកថេយ៉ុងកំពុងតែឆ្ងល់នឹងគេទាំងពីនាក់ហេីយថាតេីពួកគេស្គាល់គ្នាមែនទេបានជាម្នាក់ៗហៅឈ្មេាះដូចស្គាល់ច្បាស់អញ្ចឹង ។

" ឈប់ អ្នកទាំងពីរស្គាល់គ្នាមែនទេ ? " ថេយ៉ុងមិនចង់ឆ្ងល់ច្រេីនទេីបប្រញាប់សួរឡេីង ។

" មិនស្គាល់ទេ " ជុងហ្គុកប្រាប់ទៅថេយ៉ុងវិញទាំងទឹកមុខនឹងធឹងបដិសេដថាមិនស្គាល់គេនេាះទេ ។ រីឯថេយ៉ុងវិញលេីកចញ្ចេីមឆ្ងល់នឹងសម្តីជុងហ្គុកជាខ្លាំង ។

" អ្នកណាមិនស្គាល់គេនេាះថេយ៉ុង បេីគេជាអ្នកជំនួញល្បីលំដាប់ទី១ ប្រចាំប្រទេសទៅហេីយ បេីសិនជាខ្ញុំមិនស្គាល់ទេីបចំឡែក " អ៊ុនវ៉ូនិយាយប្រាប់ថេយ៉ុងបន្ទាប់ពីរគេមេីលមកមុខខ្លួនចង់ឲគេបញ្ជាក់ ។

" បេីអ៊ុនវ៉ូស្គាល់គាត់មិនចំឡែក ចុះមិចបានជុងហ្គុកស្គាល់ឈ្មេាះលេាកទៅវិញ ? " ថេយ៉ុង

" ខ្ញុំក៏មិនដឹងដែរ តែថាថេយ៉ុងទំនេរទេខ្ញុំចង់បបួល
ដេីរលេងបន្ត" អ៊ុនវ៉ូមិនចង់សុំាញុំាច្រេីនក៏បកមកសួរថេយ៉ុងវិញ ប៉ុន្តែបេីមេីលទៅតាមសម្តីរបស់គេដូចជាចង់ឌឺទៅកាន់ជុងហ្គុកយ៉ាងចឹង ។

" ខ្ញុំមិនរវល់ទេ អញ្ចឹងអាចទៅបាន " ថេយ៉ុងឆ្លេីយ
តបភ្លាមៗមិនគិតយូ រាងក្រាសគ្រាន់តែឃេីញរាង
ស្តេីងយល់ព្រមជាមួយគេភ្លាម ដេាយមេីលរំលងខ្លួនដែលឈរនៅទីនេះមិនក្រែងចិត្តគេជាគូរដណ្តឹងសេាះ ។

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Where stories live. Discover now